កំណើន​ប្រជាសាស្ត្រ​នៅប៉ែក​ខាងកើត​ភ្នំពេញរំពឹង​កើនឡើង​ខ្ពស់ក្រោយ​ស្ពាន​តភ្ជាប់​ពីភ្នំពេញ​ទៅអរិយក្សត្រ

ភ្នំពេញ ៖ តាម​ពិតទៅ​តំបន់​ត្រើយខាងកើត​ទន្លេ​មេគង្គ​មិនឆ្ងាយពីរាជធានីភ្នំពេញ​ប៉ុន្មាននោះទេ តែ​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​តំបន់ប៉ែកខាងកើត​មានភាពយឺត​យ៉ាវ​ជាង​ខាងលិច​ដោយសារ​តែមិនមាន​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ថ្មីៗនេះ រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េខាងត្បូង ​និង​កម្ពុជា ​បានប្រកាស​ពីកា​រសាងសង់ស្ពាន​តភ្ជាប់​ពីភ្នំពេញ​ទៅ​អរិយ​ក្សត្រ​ ហើយរំពឹងថា​កំណើន​ប្រជាពលរដ្ឋ​នៅតំបន់​ប៉ែកខាងកើត​នឹង​កើនឡើង​ខ្ពស់​នៅពេល​ស្ពាននេះ​សាង​សង់​​​រួច​រាល់។

លោក ប៉ូ អ៊ាវគង់​ អគ្គនាយក​នៃក្រុមហ៊ុន​ Advance បានឱ្យដឹងថា​ តំបន់​ត្រើយ​ខាង​កើត​វាមិនស្ថិតនៅឆ្ងាយពី​រាជធានីភ្នំពេញ​ប៉ុន្មាននោះទេ តែអ្វីដែលជា​ឧបសគ្គ​គឺការ​ធ្វើដំណើរ​ដោយឆ្លង​ដរ ​​​​ឬសាឡាង​ ។ បើសិនជា​តំ​ប​ន់​ទាំងពីរ(ភ្នំពេញ-អរិយក្សត្រ)​នេះ​មាន​ស្ពាន​តភ្ជាប់​គ្នា​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បានគ្រប់​ពេលវេលា​នោះ វានឹង​ធ្វើឱ្យ​តំបន់​ប៉ែក​ខាង​កើត​កាន់តែមានភាពអ៊ូរអរ មានមនុស្ស​ទៅរស់នៅតំបន់នោះកាន់តែ​ច្រើន ។

លោកបន្តថា​ ៖

“បច្ចុប្បន្ន​នេះ​តំបន់ខាងកើត​មិនទាន់មានការអភិវឌ្ឍដូចខាងលិច ​ហើយមនុស្ស​ក៏​ពុំ​សូវ​ចាប់​អារ​ម្ម​ណ៍​លើ​ការ​រស់នៅតំបន់​ខាងកើត​ដោយសារតែ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់នោះក៏មានតិច​តួច មិនរីក​ចម្រើន​ដូច​ត្រើយ​ខាងលិច​ទន្លេ។ នៅពេលមានស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ​ខាងត្បូង​ តភ្ជាប់​ពីភ្នំពេញ ទៅអរិយក្សតសង់​រួចរាល់​នោះ នឹងមានពលរដ្ឋ​ទៅរស់នៅតំបន់ខាងកើតកើនឡើង​កាន់តែច្រើន​​បន្ថែមទៀត”

លោក​ ថាន់ ចាន់ណា​ អគ្គនាយក​នៃក្រុមហ៊ុន ចាន់ណា លែន អភិវឌ្ឍន៍លំនៅឋាន ​ក៏​បានបង្ហាញពីសុទិដ្ឋិនិយម​ចំពោះ​កំណើនប្រជាពលរដ្ឋ​ទៅរស់នៅតំបន់​ប៉ែក​ខាងកើត​កាន់តែ​ច្រើន​ក្រោយ​ស្ពា​ន​​តភ្ជាប់ពីភ្នំពេញទៅអរិក្សត្រ​សាងសង់រួចរាល់​។

លោកបានបន្តថា ៖

“ពេលនេះ តំបន់​ខាង​កើត​កាន់តែមាន​សក្ដានុពល​ក្នុ​ង​ការ​អភិវឌ្ឍ​លំនៅឋានសម្រាប់ផ្គត់ផ្គង់​តម្រូវ​ការ​របស់ប្រជាពលរដ្ឋ​។ បច្ចុប្បន្ននេះ​ ខ្ញុំបានមើលឃើញថា ​មានវិនិយោគិនមួយចំនួន​បានចាប់អារម្មណ៍​លើកា​រវិនិយោគនៅតំបន់​ប៉ែក​ខាងកើត​ទន្លេមេគង្គ ​ជាពិសេស​ គម្រោងសហគ្រាស​មួយចំនួន​បានដំណើរ​ហើយ និងមួយចំនួនទៀត​បាន ​និងកំពុងត្រៀមដំណើរការ ។ កត្តា​ទាំងនេះ​នឹង​នាំមនុស្ស​មក​រស់នៅ ​និង​ធ្វើអាជីវកម្ម​នៅក្នុងតំបន់នេះកាន់តែច្រើន”

លោកបន្ថែមថា ៖ ​

“​ទន្ទឹមនឹង​កំណើន​សហគ្រាស និង​ឧស្សាហកម្មកើនឡើង កំណើន​លំនៅឋាន​នៅពេលឆាប់ៗនេះក៏​នឹង​កើនឡើង​ដូចគ្នា​ដែលជា​ឱកាស​សម្រាប់​អ្នកអភិវឌ្ឍន៍​លំនៅឋានក្នុងការ​វិនិយោគទទួលបាន​នូវ​ប្រាក់​ចំ​ណេ​ញ​”

សូមរំលឹកដែរថា ​ស្ពាន​តភ្ជាប់ពីភ្នំពេញ​ទៅ​អរិយក្សត្រ​ ត្រូ​វបានសិក្សា​ចប់សព្វគ្រប់​ហើយ​ ​ហើយស្ពាននេះដែរ​នឹង​បើក​ការ​ដ្ឋាន​សាងសង់​នៅពេលឆាប់ៗនេះ ដោយមានស្ពានកំណាត់ទី១​ តភ្ជាប់ពីភ្នំពេញ (ម្តុំផ្សាររាត្រី) ទៅ​ជ្រោយចង្វារ​ (តំបន់​សណ្ឋាគារ​សុខា ) និងកំណាត់ទី២ ​តភ្ជាប់ពីតំបន់​សណ្ឋាគារ​សុខា​ទៅកាន់អរិយក្សត្រតែម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​