ភ្នំពេញ ៖ ថ្លែងងនៅក្នុងពិធីប្រកាសជាផ្លូវការ យុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមស្ដីពី “ការការពារសត្វព្រៃយើង៖ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ” ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងអំពីការអនុវត្តច្បាប់ចំពោះព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ ការថ្លែងរបស់ឯកឧត្តមបែបនេះ ក្រោយក្រសួងបានមើលឃើញថា ការអនុវត្តច្បាប់តែមួយមុខគឺមិនទាន់គ្រប់ជ្រុងជ្រោយ។

ទៅតាមច្បាប់ បុគ្គលដែលបរបាញ់សត្វព្រៃ ឬព្រៃឈើដែលស្ថិតក្រោមការអភិរក្ស នឹងត្រូវប្រឈមមុខនឹងការដាក់ទោសទណ្ឌជាប់ពន្ធធនាគារ ឬអាចពិន័យជាប្រាក់ទៅតាមកម្រិតបទល្មើស។ ប៉ុន្តែបើទោះបីជាច្បាប់បានដាក់កំហិតយ៉ាងនេះក្ដី ការប្រព្រឹត្តិបទល្មើសគឺនៅតែមាន គ្រាន់តែមានជាទ្រង់ទ្រាយតូច។
បើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា នេះក៏ដោយសារតែមនុស្សមានបញ្ហាក្រពះជាបញ្ហាប្រឈមធំ មានន័យថា ពួកគេមិនមានជម្រើសអ្វីក្រៅពីធ្វើអំពើខុសច្បាប់ទាំងនោះ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ ម្យ៉ាងទៀត ប្រជាជនរស់នៅដោយមានការពឹងអាស្រ័យលើធនធានធម្មជាតិច្រើន ដូច្នេះពិបាកនឹងកាត់ផ្ដាច់ពីការអាស្រ័យអនុផលច្រើនលើសលប់។

ឯកឧត្តមបានថ្លែងបន្តថា ៖
“យើងអាចវៃខ្នោះជនល្មើសបាន តែបើប្រពន្ធគាត់បីកូនមកសំពះសុំអង្វរឱ្យដោះលែងប្ដីគាត់ តើយើងមានអារម្មណ៍យ៉ាងម៉េច? គាត់គឺជាប្រជាជនរបស់យើង ជាសាច់ឈាមរបស់យើង! បើយើងមិនជួយបង្កើនសេដ្ឋកិច្ចពួកគាត់ ខ្ញុំជឿថា ពួកគាត់សុខចិត្តជាប់គុគ ឱ្យតែកូនគាត់មានបាយហូប”
ឆ្លើយតបទៅនឹងផែនការបង្កើនជីវភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្វែរពួកគាត់ពីមុខរបរខុសច្បាប់ ក្រសួងបរិស្ថានបានបង្កើតជានាយកដ្ឋានសហគមន៍មូលដ្ឋានដែលផ្ដោតសំខាន់លើកិច្ចការដូចជា៖
- ការផ្ដល់នូវលទ្ធភាពជូនប្រជាពលរដ្ឋតាមរយៈការឱ្យ ពូជគោ ពូជក្របី ជ្រូក មាន់ ទា ដើម្បីឱ្យពួកគេចិញ្ចឹមក្នុងការបង្កើនសេដ្ឋកិច្ចខ្លួនផង និងដើម្បីបង្កើតសុវត្ថភាពស្បៀងសម្រាប់សហគមន៍ផង។
- ការជំរុញអេកូទេសចរណ៍ ដោយឈរលើគោលការណ៍ «ទេសចរផ្សារភ្ជាប់ជាមួយទឹកដី» មានន័យថា ជំរុញប្រជាជនឱ្យជ្រើសរើសការដើរលេងបែបផ្សងព្រេង ដើម្បីស្គាល់ពីទឹកដីរបស់ខ្លួនកាន់តែច្បាស់ ក៏ដូចជាផ្សព្វផ្សាយបន្តតាមរយៈបណ្ដាញសង្គម។
ជាក់ស្ដែងដូចជានៅតំបន់ខ្នងផ្សារ ក្រសួងបរិស្ថានបានប្រើប្រាស់យុទ្ធសាស្ត្រជំរុញអ្នកដែលជាប់សង្ស័យពីការបរបាញ់សត្វព្រៃ និងដាក់អន្ទាក់សត្វ ឱ្យរវល់ជាមួយនឹងការនាំភ្ញៀវដើរកំសាន្ត ដូច្នេះពួកគេនឹងឃ្លាតឆ្ងាយពីការប្រព្រឹត្តបទល្មើសដោយឯកឯង។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២១កន្លងទៅនេះ ក្រសួងបរិស្ថានបានប្រមូលអន្ទាក់ចំនួនជាង ៦ម៉ឺនអន្ទាក់ ដែកចំនួននេះគឺស្មើនឹង២០%ប៉ុណ្ណោះ ក៏បានសេចក្ដីថា ៨០%ទៀតគឺនៅក្នុងព្រៃដែលមិនទាន់បានដោះ។ ហេតុនេះហើយ ទើបក្រសួងលើកផែនការអន្ទាក់សូន្យឡើងមក ដើម្បីដោះអន្ទាក់ឱ្យអស់ពីក្នុងព្រៃ និងលែងមានអន្ទាក់ថ្មីៗទៀត ដោយរៀបចំឱ្យប្រជាជនទទួលបានចំណូលពីសហគមន៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content