ភ្នំពេញ៖ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ២៥០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ សម្រាប់ការផ្តល់ឥណទានដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយកំណត់អត្រាការប្រាក់ ដែលមានលក្ខណៈប្រកួតប្រជែងក្នុងរង្វង់ពី ៥% ទៅ ៥,៥% សម្រាប់វិស័យអាទិភាពសំខាន់ៗ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដូច្នេះក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣» នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ដើម្បីបន្តជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» សម្រាប់រយៈពេល ៩ខែទៀត, រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
ជាមួយគ្នា, រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការអនុគ្រោះផ្នែកពន្ធ ដូចដែលបានដាក់ចេញនៅក្នុងវិធានការអន្តរាគមន៍ទាំង ១០ជុំកន្លងមក សម្រាប់ឆមាសទី ១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីផ្ដល់ការគាំទបន្ថែមដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានបើកពេញលេញឡើងវិញចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងដូច្នេះថា ៖«រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិកនៅឆ្នាំ២០២២ សម្រាប់ការផ្តល់ឥណទានដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ដោយកំណត់អត្រាការប្រាក់ ដែលមានលក្ខណៈប្រកួតប្រជែង, ក្នុងរង្វង់ពី ៥% ទៅ ៥,៥% ប៉ុណ្ណោះ, សម្រាប់វិស័យអាទិភាពសំខាន់ៗ រួមមាន ៖ វិស័យកសិកម្ម, វិស័យអេកូទេសចរណ៍ និង វិស័យអាទិភាពមួយចំនួនទៀត»៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content