បរទេស៖ កាលពីថ្ងៃពុធ សប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក (Fed ) បានសម្រេចបន្ទាបអត្រាការប្រាក់កម្ចី ០,២៥% ដែលស្ថិតនៅត្រឹមចន្លោះពី ៣,៥០% ទៅ ៣,៧៥% ជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ អ្នកបង្កើតគោលនយោបាយមិនយល់ស្របជាមួយនឹង Fed នោះទេ ដោយសារពួកគេចង់ឲ្យអត្រាទាបជាងនេះទៀត ខណៈទីផ្សារការងារកំពុងធ្លាក់ចុះ ហើយតម្លៃនៃចំណាយជាប្រចាំសម្រាប់រស់នៅកំពុងឡើងថ្លៃ ។ ជាការកត់សម្គាល់ ចំពោះការសម្រេចចិត្តបន្ទាបអត្រាការប្រាក់នេះ ក្នុងចំណោមសមាជិកដែលជាអ្នកបង្កើតគោលនយោបាយជុំវិញទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអាម៉េរិក មិនត្រូវបានយល់ស្របគ្នាជាឯកច្ឆ័ន្ទនោះទេ ដោយក្នុងនោះ មានមន្ត្រី Fed ចំនួន ៣ នាក់ បានបដិសេធចំពោះអត្រានេះ ខណៈដែលអ្នកខ្លះទៀតបានបោះឆ្នោតឱ្យកាត់បន្ថយរហូតដល់ ០,៥%។
សូមបញ្ជាក់ថា ការផ្អាក់ដំណើរបង្ហាញទិន្នន័យក្នុងអំឡុងពេលបិទរដ្ឋាភិបាលអាម៉េរិកដ៏យូរបំផុតមិនធ្លាប់មានកាលពីពេលកន្លងទៅនេះ បានធ្វើឱ្យអ្នកបង្កើតគោលនយោបាយមួយចំនួនមានភាពស្រពិចស្រពិលពីស្ថានភាពសេដ្ឋកិច្ច។ ដោយឡែក ការកាត់បន្ថយអត្រាការប្រាក់នាពេលនេះ គឺសំដៅជំរុញទីផ្សារការងារឱ្យមានភាពប្រសើរ លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទទួលកម្ចីសម្រាប់ដំណើរការអាជីវកម្ម និង ទប់ទល់អតិផរណា។
ប្រធានធនាគារកណ្តាលអាម៉េរិក លោក Jerome Powell បានទទួលស្គាល់ថា Fed កំពុងប្រឈមមុខនឹងស្ថានភាពលំបាកខ្លាំង ដោយសារហានិភ័យនៃការកើនឡើងអតិផរណា និងភាពអត់ការងារធ្វើ ប៉ុន្តែមិនអាចបន្ទាបជាងនេះបានទៀតទេ។ លើសពីនេះ ធនាគារកណ្តាលត្រូវការពេលវេលាដើម្បីមើលពីរបៀបដែលការកាត់បន្ថយបីដងនៅឆ្នាំនេះ នឹងមានឥទិ្ធពលបែបណាលើសេដ្ឋកិច្ចអាម៉េរិក ដើម្បីកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content