វិបត្តិកូវីដ បានធ្វើឲ្យពិភពលោកទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមិនថាចំពោះប្រទេសអភិវឌ្ឍ និងរីកចម្រើនប៉ុណ្ណានោះទេ បូករួមទាំងអាមេរិក និងចិនផងដែរ បើទោះជាស្ថានភាពល្អប្រសើរចាប់ផ្តើមដំណើរការឡើងវិញបន្តិចក្រោយពេលដែលវ៉ាក់សាំងត្រូវបានចែកចាយគ្រប់ទីកន្លែងក៏ដោយ។

ស្ថិតនៅក្នុងដំណាក់កាលកំពុងព្យាបាលរបួសនៅឡើយនោះ ពិភពលោកបែរជាបានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធំមួយទៀត និងបានកំពុងតែទាញឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានរាំងស្ទះ។ វិបត្តិថាមពល និងវិបត្តិស្បៀងអាហារដែលបណ្តាមកពីជម្លោះដោយយោធារវាងអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឲ្យបញ្ហាអតិផរណា និងការកើនឡើងថ្លៃនៃវិស័យដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោកកំពុងជួបផលលំបាកស្ទើរងើបខ្លួនមិនរួច។

នៅក្នុងដំណាក់កាលនេះ បណ្តាប្រទេសនៅលើពិភពលោកទាំងមូលកំពុងនាំគ្នារវល់ និងតាមដានស្ថានភាពសេដ្ឋកិច្ចសកលយ៉ាងខ្លាំងពីព្រោះថាមកដល់ពេលនេះមានប្រទេសមិនតិចឡើយកំពុងជួបទុក្ខលំបាក ស្ទើរដោះស្រាយមិនរួចនៅឡើយ។ ជាក់ស្តែងដូចជាវិបត្តិអតិផរណានៅអាមេរិក វិបត្តិថាមពលនៅអឺរ៉ុប វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កាជាដើមនោះ ប៉ុន្តែក្នុងពេលដំណាលគ្នានេះមានអ្នកជំនាញមួយចំនួនបានធ្វើការលើកឡើងអំពីក្តីបារម្ភដ៏ធំមួយទៀតរបស់ខ្លួនសម្រាប់ពិភពលោកផងដែរ នោះគឺជាវិបត្តិសង្គ្រាមត្រជាក់នៃការប្រកួតប្រជែងសព្វាវុធរវាងមហាអំណាចរុស្ស៊ី និងមហាអំណាចលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែម្ដង។
កាលពីសម័យសង្គ្រាមត្រជាក់រវាងសហភាពសូវៀត និងអាមេរិកដល់ចំណុចកំពូលមួយដែលក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពួកគេមានរហូតទៅដល់ជាង ៦០ ០០០គ្រាប់ ប៉ុន្តែក្រោយមកចំនួននេះបានធ្លាក់ចុះមកវិញត្រឹមតែ ១១ ០០០គ្រាប់ប៉ុណ្ណោះនៅពេលបច្ចុប្បន្នដោយសារតែការសម្របទៅតាមកិច្ចព្រមព្រៀងអាវុធមួយចំនួនដោយមហាអំណាចទាំងពីរ ខណៈដែលអាវុធប្រល័យលោកបែបនេះមានត្រឹមតែ១០០គ្រាប់ប៉ុណ្ណោះ គឺអាចធ្វើឲ្យពិភពលោកប្រឈមមុខទៅនឹងគ្រោះថ្នាក់មិនអាចនឹកស្មានដល់ ដែលវិនាសទាំងធម្មជាតិ និងមនុស្សជាតិ ។
ABC News បានធ្វើការស្រាវជ្រាវស៊ីជម្រៅមួយស្តីអំពីសកម្មភាពអភិវឌ្ឍ និងផលិតអាវុធរវាងប្រទេសទាំងពីរ ដោយរុស្សីបានធ្វើការប្រើប្រាស់មីស៊ីលប្រភេទគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោកដែលត្រូវបានគេស្គាល់ថាជាមីស៊ីលប្រភេទលឿនជាងសម្លេង ឬ Hypersonic Missile នៅក្នុងការប្រយុទ្ធជាមួយនឹងអ៊ុយក្រែន ហើយអាមេរិកមានប្រតិកម្មយ៉ាងខ្លាំងដោយក្នុងនោះសមាជិកសភារបស់អាមេរិកមួយចំនួនបានធ្វើការរិះគន់រដ្ឋាភិបាលវ៉ាស៊ីនតោនថាកំពុងដើរក្រោយបច្ចេកវិទ្យាអាវុធរបស់រុស្ស៊ី។
ជាលទ្ធផលនៅក្នុងឆ្នាំ២០២២នេះ ក្រសួងការពារជាតិអាមេរិកបានធ្វើការស្នើសុំកញ្ចប់ថវិកាដល់ ៤,៧ពាន់លានដុល្លារសម្រាប់តែកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍមីស៊ីលប្រភេទ Hypersonic បន្ថែមពីលើកញ្ចប់លុយដែលធ្លាប់ស្នើសុំកាលពីឆ្នាំកន្លងទៅ ៣,៨ពាន់លានដុល្លារ ។
ជាមួយនឹងវត្តមាន Hypersonic Missile ត្រូវបានអ្នកជំនាញជាច្រើននាក់បង្ហាញពីក្តីបារម្ភថា នឹងក្លាយទៅជាកត្តាជំរុញឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធសាជាថ្មីរវាងអាមេរិក និងរុស្ស៊ី ហើយក៏ជាអាវុធដ៏គ្រោះថ្នាក់បំផុតមួយមិនទាន់មានច្បាប់ ឬកិច្ចព្រមព្រៀងណាអាចកំណត់ និងគ្រប់គ្រងទៅលើចំនួនរបស់វានៅឡើយ។ មូលហេតុនេះហើយដែល Hypersonic Missile បច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ និងផលិតដោយគ្មានការរារាំងណាមួយពីអន្តរជាតិឡើយ ហើយក្នុងនោះមានដូចជា អឺរ៉ុប ជប៉ុន ឥណ្ឌា អឺរ៉ាក់ អ៊ីស្រាអ៊ែល កូរ៉េខាងត្បូង ប្រេស៊ីល អូស្ត្រាលី ជាពិសេសកូរ៉េខាងជើង សុទ្ធតែជាប្រទេសដែលមានបំពាក់អាវុធប្រភេទនេះក្រៅតែពីអាមេរិក និងរុស្ស៊ី។
Hypersonic Missile មានភាពគ្រោះថ្នាក់ខុសពីមីស៊ីលឆ្លងទ្វីប Intercontinental Ballistic Missile (ICBM) ទោះបីជាមានល្បឿនយឺតជាងក្តី។ ICBM ធ្វើដំណើរលឿន ប៉ុន្តែត្រង់ស្របទៅនឹងទំនាញរបស់ផែនដីដែលមានន័យថា សត្រូវអាចចាប់ចំណុចបាន និងបង្កើតប្រព័ន្ធការពារបាន ប៉ុន្តែខុសពី ICBM ត្រង់ប្រព័ន្ធមីស៊ីល Hypersonic Missile ដែលត្រូវបានបែកចែកទៅជា២ប្រភេទទៀតនោះមានសមត្ថភាពពិសេសដែលអាចគេចចេញពីប្រព័ន្ធការពារឡើងចុះក្នុងល្បឿនកម្រិត 5 Mach ឬ៥ដងលឿនជាងល្បឿនសម្លេងព្រមទាំងចំគោលដៅយ៉ាងមានប្រសិទ្ធភាពដែលក្រុមអ្នកជំនាញបានអះអាងថាមកដល់ពេលនេះគឺជាអាវុធដែលពិបាកនឹងការពារបំផុត។ លើសពីនេះ Hypersonic Missile អាចបំពាក់មកជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀតផង។ ប្រការនេះ អ្នកជំនាញមួយចំនួន បានយល់ឃើញថា ក្នុងករណីដែលភាគីណាមួយប្រើប្រាស់អាវុធនេះមានន័យថាគេមិនចង់ឲ្យសត្រូវអាចឆ្លើយតបមកវិញភ្លាមជាមួយនឹងអាវុធដូចគ្នានេះទេ ដូចនេះការសម្រេចចិត្តណាមួយសម្រាប់ភាគីទាំងសងខាងគឺពិតជាគ្រោះថ្នាក់ និងមានឥទ្ធិពលអាក្រក់បំផុតចំពោះពិភពលោកជាក់ជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content