លោក វ៉ា វីរៈ បង្ហើបពីក្បួនបង្កើនចំណូលលើការវិនិយោគអចលនវត្ថុតាមដំណាក់កាល

ភ្នំពេញ ៖ កា​រវិនិយោគនៅ​លើវិស័យ​អចលនទ្រព្យនាពេលបច្ចុប្បន្នរាប់ទាំងការទិញ លក់ ជួល សំណង់អគារ ឃ្លាំង និងផ្នែកដីធ្លីផងដែរនោះ គឺជា​មុខជំនួញ​មួយ​ប្រភេទដែលកំពុង​មានការពេញនិយមជាសកលដោយសារមានឱកាសទទួលបា​នផលប្រយោជន៍ច្រើនគួរសមវិលត្រឡប់មកវិញ។ យ៉ាងណាក៏ដោយ អ្នកជំនាញ​នៅ​ក្នុងវិស័យមួយនេះបានធ្វើការក្រើនរំលឹកពីចំណុចដែលត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ ជាមួយនឹងការបង្ហើបប្រាប់ពីវិធីសាស្ត្រក្នុងការបង្កើនឱកាសទទួលបាន​ចំណូល​ពី​ការ​វិនិយោគផងដែរ។  

លោក ​វ៉ា វីរៈ​ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ​Century 21 Fortuna Investment ​បាន​មានប្រសាសន៍ថា​ របៀបនៃការ​បង្កើត​ចំណូល​តាមរយៈ​ការ​វិនិយោគ​អចលនទ្រព្យ​គឺមាន៤របៀបធំៗ ដោយក្នុង​នោះ​មាន ៖

ទី១. កា​រឡើង​ថ្លៃ​នៃតម្លៃអចលនទ្រព្យ​នៅលើទីផ្សារ ៖ ចំណុចនេះគឺសំដៅ​ដល់ការទិញ​អចលនទ្រព្យ​ទុក​ដើម្បី​វិនិយោគបន្ត ឬសម្រាប់លក់យកចំណេញវិញ​ពេលវា​ឡើងថ្លៃ ខណៈដែល​ការកើន​ឡើង​នៃតម្លៃអចលនទ្រព្យ​តិច ឬច្រើន គឺអាស្រ័យទាក់ទង​ទៅនឹ​ងតម្រូវការទីផ្សារជាក់ស្ដែង ពី​ព្រោះថា​នៅពេល​អចលនទ្រព្យ​​មានតម្រូវកា​រកាន់តែខ្ពស់ តម្លៃអចលនទ្រព្យ​ក៏នឹងកើនឡើង​កាន់តែខ្ពស់​ផង​ដែរ។

ទី២. កា​របង្កើត​ចំណូលអចលនទ្រព្យប្រចាំខែ ៖ សំដៅ​ដល់ការទិញអចលនទ្រព្យសម្រាប់វិនិយោគដោយការជួល​យក​កម្រៃ​ជា​ប្រចាំខែ ឬប្រចាំឆ្នាំ ដូចជា​ការ​ទិញដី ឃ្លាំង ឬទិញផ្ទះនៅជាប់ផ្លូវធំដែលអាចបើកអាជីវកម្ម​បាន ​ហើយជួលឱ្យ​អ្នក​ដែល​ចង់បើកអាជីវកម្ម និ​ងទទួលបានប្រាក់ឈ្នួល​ប្រចាំខែត្រឡប់មកវិញ ។

ទី៣. ​ការ​បូក​បញ្ចូលគ្នារវាង​របៀបទី​១ និងរបៀបទី​២ ៖ នៅក្នុងចំណុចនេះ គេអាចបន្តអនុវត្តរបៀបទី២ ដោយការជួលយកកម្រៃប្រចាំខែ ឬឆ្នាំ ហើយនៅពេល​ដែល​មានតម្រូវការទីផ្សារខ្ពស់ តម្លៃចាប់ផ្តើមឡើងថ្លៃខ្លាំង គេក៏អាចសម្រេចចិត្តលក់យកចំណេញទាំងដុលតែម្ដង។ របៀបទី៣នេះត្រូវបានគេនិយមអនុវត្ត​ច្រើន​ជាងគេ។

ទី​៤. ការបង្កើត​ចំណូលពីការ​វិនិយោគអចលនទ្រព្យដោយខ្លួនឯងផ្ទាល់ ៖​ ចំណុចនេះ អ្នកវិនិយោគខ្លួនឯងដោយផ្ទាល់អាច​ទិញអចលនទ្រព្យយកមកប្រើជា​ប្រយោជន៍​ជាក់ស្ដែង ដោយការបង្កើតជាទីតាំងអាជីវកម្ម ឬអភិវឌ្ឍជាលំនៅដ្ឋានជួលដែលអាច​រកចំណូល​ប្រចាំថ្ងៃ ​ប្រចាំខែ ឬក៏​ទិញ​ដី​ដែលមានទីតាំ​ងល្អ​សម្រាប់​​បើក​មុខរបរ​អាជីវកម្មខ្លួនឯងតែម្ដង ព្រោះនៅពេលដែលតំបន់មួយមានមនុស្សរស់នៅ មានសកម្មភាពអាជីវកម្ម នោះតម្លៃដីធ្លីក៏ឡើងដូចគ្នា។

ជាមួយនឹងការបង្ហើបពីវិធីសាស្ត្រ ក៏ដូចជាក្បួនបង្កើនតម្លៃអចលនទ្រព្យ និងការទទួលបានចំណូលពីការវិនិយោគនៅពេល លោក វ៉ា វីរៈ ក៏បានក្រើន​រំលឹក​ផង​ដែរ​ថា រាល់ការវិនិយោគនៅក្នុងវិស័យដែលកំពុងមានប្រជាប្រិយភាពមួយនេះមិនមែនចេះតែទទួលបានផលវិជ្ជមាននោះទេ ដែលវាទាមទារឱ្យមានការប្រុង​ប្រយ័ត្នខ្ពស់ និងចេះសិក្សាលម្អិតពីទីតាំងដែលត្រូវវិនិយោគផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​