ស្ថាប័នជំនាញចំនួន២ ជំរុញសន្ធានកម្ម ដើម្បីដោះស្រាយវិវាទ និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច

ភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគរបស់កម្ពុជា ទន្ទឹមនឹងការជួយទ្រទ្រង់ឲ្យធុរកិច្ចនានាងើបឡើងវិញពីផលប៉ះពាល់នៃកូវវីត-១៩ និងបន្តការបង្កើតការងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម (NCAC) កំពុងជំរុញសន្ធានកម្មដើម្បីដោះស្រាយវិវាទអាជីវកម្ម  និងកសាងទំនុកចិត្តរបស់អ្នកវិនិយោគលើវិវាទពាណិជ្ជកម្ម។

ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៃជំងឺរាតត្បាតសកល ក៏ដូចជាទីផ្សារផ្សេងទៀតដែរ អាជីវកម្មកម្ពុជា ជួបការលំបាក ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការរក្សាប្រតិបត្តិការ។ ស្ថិតក្នុងបរិការណ៍នេះ អត្ថិភាពនៃការដោះស្រាយវិវាទតាមបែបផ្សេងទៀត ដែលអាចបត់បែនបាន ក្រៅប្រព័ន្ធតុលាការ ដូចជាសន្ធានកម្មពាណិជ្ជកម្មជាដើម នឹងជួយជំរុញសហគ្រិនភាព រំដោះមូលនិធិក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងវិវាទ និងបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិននានា។

ថ្មីៗនេះ សន្ធានការីពាណិជ្ជកម្មថ្មីចំនួន ១៦ រូប ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិផ្នែកសន្ធានកម្មនិងដោះស្រាយវិវាទពាណិជ្ជកម្មក្រៅតុលាការ – មជ្ឈមណ្ឌលដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព (CEDR) បន្ទាប់ពីកម្មវិធីបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់សេវាសន្ធានកម្មចំពោះអាជីវកម្មដែលមានវិវាទ។ តតិយជនអព្យាក្រឹត និងឯករាជ្យ ដែលជាសន្ធានការី ប្រើបច្ចេកទេសជាច្រើនក្នុងការដឹកនាំដំណើរការពិភាក្សា ទីបំផុតជួយភាគីអាជីវកម្មឱ្យឈានដល់ដំណោះស្រាយដែលមានការព្រមព្រៀងគ្នា ធ្វើឲ្យពួកគេកាត់បន្ថយនីតិវិធីតុលាការដ៏វែង និងត្រូវចំណាយច្រើន។

លោក  ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម បានឱ្យដឹងថា “ទោះបីជាសន្ធានកម្មគឺជាប្រពៃណី ដែលមានជាយូរយារណាស់មកហើយនៅក្នុងសង្គមកម្ពុជាក្តី សន្ធានកម្មពាណិជ្ជកម្មដែលមានលក្ខណ:ជារចនាសម្ព័ន្ធ គឺជាទស្សនាទានមួយថ្មី សម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា។ ខ្ញុំជឿថាយន្តការដោះស្រាយវិវាទតាមបែបផ្សេងដែលត្រូវបានពង្រឹង រួមជាមួយសន្ធានការីដែលមានសមត្ថភាព នឹងលើកទឹកចិត្តឱ្យអាជីវកម្មកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាទទួលយកសន្ធានកម្មពាណិជ្ជកម្ម ដែលជាមធ្យោបាយមួយដើម្បីជួយដោះស្រាយវិវាទរបស់ពួកគេឱ្យបានឆាប់រហ័ស ចំណាយតិចតែមានប្រសិទ្ធភាព និងមានសក្តិសិទ្ធភាព។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែល IFC ចាប់ដៃជាមួយ NCAC ក្នុងកិច្ចខិតខំប្រឹង-ប្រែងដើម្បីបង្កើតជាស្ថាប័នផ្តល់សេវាសន្ធានកម្មពាណិជ្ជកម្មនៅកម្ពុជា។ ការសម្រេចបាននូវការទទួលស្គាល់ជាអន្តរជាតិចំពោះសិក្ខាកាមទាំង ១៦ នាក់នេះ គឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់។

សន្ធានការីទាំងនេះបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលសន្ធានការីពាណិជ្ជកម្មដំបូងគេនៅក្នុងប្រទេសកម្ពុជា   បណ្តុះបណ្តាលដោយ CEDR ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ កាលពីចុងឆ្នាំមុន ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ IFC និង NCAC ដើម្បីពង្រឹងក្របខ័ណ្ឌអសាធនភាពរបស់កម្ពុជា និងជំរុញយន្តការសន្ធានកម្មពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ។ ក្នុងអំឡុងវគ្គសិក្សាដែលមានរយ:ពេលប្រាំមួយថ្ងៃ អ្នកចូលរួមមកពីវិស័យផ្សេងៗគ្នា ដូចជា ផ្នែកច្បាប់ មជ្ឈត្តកម្ម ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង គណនេយ្យ និងវិស័យផ្សេងៗទៀត – ត្រូវបានបណ្តុះបណ្តាលជំនាញជាក់លាក់ និងឧត្តម្មានុវត្តអន្តរជាតិសម្រាប់ដំណើរការសន្ធានកម្ម។

កំណត់ត្រាពីសភាពាណិជ្ជកម្មអន្តរជាតិ (ICC) បង្ហាញថា ដំណើរការសន្ធានកម្មជាមធ្យមមានរយៈពេលបួន ខែគិតចាប់ពីថ្ងៃដែលដាក់សំណើសុំធ្វើសន្ធានកម្ម រហូតដល់ចុងបញ្ចប់នៃនីតិវិធី។ យ៉ាងណាក៏ដោយ ការជួប ប្រជុំជាក់ស្តែងជាមួយនឹងសន្ធានការីមានរយៈពេលតែមួយទៅពីរថ្ងៃប៉ុណ្ណោះ។ លោក អាសាដ យ៉ាគុប (Asad Yaqub) តំណាង IFC ប្រចាំកម្ពុជា បានឱ្យដឹងថា ៖

“នៅ IFC បទពិសោធន៍របស់យើងបង្ហាញថា ក្នុងអំឡុងពេលមានវិបត្តិ យន្តការសន្ធានកម្មពាណិជ្ជកម្មដ៏រឹងមាំមានសារៈសំខាន់ណាស់ក្នុងការជំរុញការដោះស្រាយវិវាទពាណិជ្ជកម្ម ឬវិវាទដែលជាប់ពាក់ព័ន្ធនឹងបំណុលកាន់តែលឿនជាងមុន។ ខណ:ពេលដែលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញពីជំងឺរាតត្បាត និងបន្តរីកចម្រើន ជម្រើសដោះស្រាយវិវាទក្រៅតុលាការប្រកបដោយប្រសិទ្ធភាពនឹងផ្តល់ឱ្យវិស័យឯកជននូវទំនុកចិត្តបន្ថែមទៀត ក្នុងការចូលរួមក្នុងប្រតិបត្តិការធុរកិច្ចនានា ដែលលើកទឹកចិត្តការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស៕”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​