ស្វែងយល់ពីនីតិវិធី​នៃការ​កាត់ឈ្មោះប្លង់ដីផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​បំណង​ចង់​ផ្ទេរ​ឈ្មោះ​ឬផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ពីឪពុកម្ដាយ​ទៅកូន ឬពីយាយតាទៅចៅ និយាយឱ្យចំគឺ​ផ្ទេរកម្មសិទ្ធិ​ក្នុងរង្វង់​សាច់ញាតិ ប៉ុន្តែមិនទាន់ដឹងពី​កា​រត្រៀម​ឯកសារ និង​នីតិវិធី ។ នៅថ្ងៃនេះ សារព័ត៌មាន​ AMS ECONOMY នឹង​លើក​បង្ហាញពី ឯកសារ​ត្រៀម និង​នីតិវិធី​នៃការ​កាត់ប្លង់​ឬផ្ទេរ​កម្មសិទ្ធិ​ដីធ្លីពីឪពុកម្ដាយ​ទៅកូន ឬពីយាយទៅចៅ ។

នីតិវិធីនៃការ​កាត់ឈ្មោះ ឬផ្ទេរ​កម្មសិទ្ធិ​ពីឪពុកម្ដាយទៅកូន ឬពីយាយតាទៅចៅ ត្រូវបានបែកចែក​ជា​ពីរ​ផ្សេងគ្នា ដោយ​មួយ​ជា​ប្រភេទដីធ្លីដែលមានប្លង់រឹងត្រឹមត្រូវ និងមួយទៀត គឺដីធ្លីដែលមានត្រឹមតែប្លង់ទន់ ។ ប៉ុន្តែពេលនេះ សារព័ត៌មាន AMS នឹង​លើក​យក​ពីរបៀប​និងនីតិវិធី​នៃការ​កាត់ឈ្មោះ ឬផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ប្លង់​រឹង ។

សម្រាប់ដីធ្លីដែលមាន​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុចេញដោយសុរិយោដី​ ឬប្លង់រឹង​​ នីតិវិធី​មានដូចតទៅ ៖ ដំបូង​ត្រូវ​ដាក់ពាក្យស្នើ​សុំ​ចុះបញ្ជីអំពីការផ្ទេរ​កម្មសិទ្ធិ ទៅ​សាលា​ស្រុក​ ឬសាលា​ខណ្ឌដែល​ទីតាំងដីនោះតាំង​នៅ ។ដើម្បីដាក់​ស្នើ​សុំ​បញ្ជី​អំពីការ​ផ្ទេរ​កម្មសិទ្ធិ​នេះ ត្រូវ​ភ្ជាប់មកជាមួយ ១.បណ្ណកម្មសិទ្ធិដីធ្លីច្បាប់ដើម ២.អត្តសញ្ញាណ​បណ្ណអ្នក​ឱ្យអំណោយ​ និងអ្នកទទួល​អំណោយ​ចំនួន​១ច្បាប់ ( ថតចម្លងត្រឹម​តាម​ច្បាប់​ដើម​ )៣. សេចក្ដីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​( ករណីរៀបអាពាហ៍ពិពាហ៍ )ចំនួន​២ច្បាប់ ៤. សេចក្ដីចម្លងសំបុត្រ​កំណើត​ សៀវភៅ​គ្រួសារ​ ចំនួន​២ច្បាប់ និង​៥. លិខិត​អំណោយផ្ដាច់​ចំនួន០១ច្បាប់ ។

បន្ទាប់ពី​បានដាក់ពាក្យ​ស្នើ​សុំ ​នៅការិយាល័យ​ច្រកចេញ-ចូល​តែមួយ​នៃសាលា​ស្រុក/ខណ្ឌ​នៃទីតាំង​ដីនោះ ​រួចហើយ មន្ត្រីច្រក​ចេញ-ចូលតែមួយ​នឹង​ចេញ​បង្កាន់ដៃមួយ​បញ្ជាក់ថា​បាន​ដាក់ពាក្យស្នើ​សុំ​ចុះបញ្ជីអំពីការផ្ទេរ​កម្មសិទ្ធិនេះគ្រប់ចំនួន​និងត្រឹមត្រូវ​ និង​បង្កាន់​ដៃ​បង់​ប្រាក់​សម្រាប់ការ​ស្នើសុំចុះបញ្ជីអំពី​ការផ្ទេរ​កម្មសិទ្ធិ​ ដោយតម្លៃសេវារដ្ឋបាល​​អាស្រ័យទៅលើដីទំហំដី និងទីតាំង ( ក្រុងឬជនបទ) ប៉ុន្តែមិនជា​ថ្លៃ​ដូច​ការ​កាត់ប្លង់រឹង​ដោយការទិញលក់​នោះទេ​ ។

បន្ទាប់ពីបានដាក់​ពាក្យ​និង​អនុវត្ត​តាមនីតិវិធីខាងលើ​រួចហើយ ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ ត្រូវរង់ចាំ​រយៈពេល​១៥ថ្ងៃ ដើម្បីឱ្យខាងការិយាល័យច្រក​ចេញ-ចូលតែមួយធ្វើការ​ នៅពេលធ្វើការ​រួចរាល់ ខាងការិយាល័យ​ច្រកចេញចូលតែមួយ​​ នឹង​ទាក់ទង​មក​កាន់អ្នកដាក់ស្នើ​ ដើម្បីឱ្យទៅទទួលយកសំណុំ​ឯកសារ​ទៅ​បោះត្រាបង់ពន្ធនៅសាខា​ពន្ធដារ​ខេត្ត​ ប៉ុន្តែការ​បោះត្រា​ លើ​ការ​ផ្ទេរ​កម្មសិទ្ធិដីធ្លីពីឪពុកម្ដាយ ទៅ​កូន ឬពីយាយតា​ទៅចៅ ក្នុងរង្វង់​សាច់​ញាតិ​​ មិនមានការ​បង់ប្រាក់​ឬបង់ពន្ធ៤ភាគរយ​នោះទេ ( បោះត្រាឥតគិតថ្លៃ ) ។​

ក្រោយពី​បានប្រថាប់ត្រា​លើ​សំណុំឯកសារ​ផ្ទេរ​កម្មសិទ្ធិ​រួចហើយ ត្រូវ​យក​សំណុំ​ឯកសារ​នោះ ទៅដាក់​នៅមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និ​ងសុរិយោដីខេត្ត ដើម្បីឱ្យ​មន្ទីរដែនដី រៀបចំចេញបណ្ណថ្មីដែលមានម្ចាស់​កម្មសិទ្ធិដែលជាកូនឬចៅជាអ្នកទទួល​អំណោយដីធ្លីនោះ ។ សម្រាប់រយៈពេលនៃការ​រង់ចាំការ​ចេញបណ្ណកម្មសិទ្ធិដីធ្លីនោះ ក្នុង​រង្វង់​៣ទៅ៤ខែ ។ ត្រូវ​ចងចាំថា បើទោះបីជា​ការ​ផ្ទេរ​កម្មសិទ្ធិ​ពី​ឪពុកម្ដាយ​ទៅកូន ពីយាយតាទៅចៅ ឬការ​ផ្ទេរ​កម្មសិទ្ធិ​ក្នុង​រង្វង់​សាច់​ញាតិមិនបង់ពន្ធប្រថាប់ត្រាក៏ដោយ ក៏​ត្រូវយក​ឯកសារ​ដើម្បីឱ្យ​ពន្ធដារ​ប្រថាប់ត្រា​និង​ចេញបង្កាន់ដៃ​ប្រថាប់ត្រា ស្មើ​សូន្យ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *