អង់គ្លេស បន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មីដល់កម្ពុជា

ភ្នំពេញ ៖ ទោះបី​ស្ថានភាព​កម្ពុជា​ចាក​ចេញពី​ប្រទេស​ក្រីក្រ (Least Developed Country) ក្ដី សម្រាប់ចក្រភព​អង់គ្លេសបានសន្យាថានៅតែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជាដដែល តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី ដែលនឹងត្រូវអនុវត្តនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ដូ​មី​និក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បាន​ថ្លែងថា ចក្រភព​អង់គ្លេស​នឹង​រៀបចំ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme – DCTS) ដែល​គ្រោង​នឹង​អនុវត្ត​នៅក្នុងអំឡុង​ខែ​មេសា ឆ្នាំ២០២៣ នេះ ហើយភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម ហើយបើទោះបី​ស្ថានភាព​កម្ពុជា​ចាក​ចេញពី​ប្រទេស​ក្រីក្រ (Least Developed Country) ក៏​ចក្រភព​អង់គ្លេស នៅតែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែរ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មីនេះ។

ឯកឧត្តម ​ឯកអគ្គរាជទូត បាន​បន្ថែម​ថា តាមរយៈ​ការ​អនុគ្រោះ​នេះ កម្ពុជាបាន​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការ​នាំចេញ​ទំនិញ​មួយ​ចំនួន​ទៅអង់គ្លេស ហើយ​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស មាន​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ​ផលិតផល​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន ដោយ​គ្មាន​របាំង​ពន្ធ​ឡើយ ខណៈ​ផលិតផល​អង់គ្លេស​នាំ​ចូល​មក​កម្ពុជា មានរថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អគ្គិសនី គ្រឿង​អេឡិចត្រូនិក ​និង​​សំណល់ឧស្សហកម្មសម្រាប់ ផលិត​ចំណី​សត្វជាដើម។

ឯកឧត្តម ដូ​មី​និក វីល្លៀម ​ បាន​បញ្ជាក់​ទៀត​ថា ចក្រភព​អង់គ្លេស នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល TVET បន្ថែម​ទៀត នៅ​កម្ពុជា និង​បាន​ផ្ដល់​យោបល់ឱ្យ​ភាគី​កម្ពុជា អាច​បង្កើត​បណ្ដាញ TVET ក្នុង​ឱកាស​វេទិកា​អប់រំ​ពិភពលោក​លើក​ទី ១៩ នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី ៧-១០ ខែ​ឧសភា ឆ្នាំ២០២៣ នៅ​មជ្ឈមណ្ឌល​អេ​លីហ្សា​ប៊ែ​ត​ទី ២ ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា គម្រោងរោងចក្រកាន់តែប្រសើរ ILO-BFC មានរយៈពេល២០ឆ្នាំមកហើយ ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានយន្តការត្រីភាគី។ ចំពោះការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្ពុជាខិតខំបណ្តុះបណ្តាលឱ្យទាន់តម្រូវការ ដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន ១.៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។ ដូច្នេះការបណ្តុះបណ្តាលនេះ ប្រសិនជាមានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមក្នុងកម្មវិធីនេះ ចាត់ទុកថាជាការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training)។

លោក​បណ្ឌិត អ៊ិត សំហេង បាន​ឱ្យ​ដឹង​ថា ការ​នាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​ចក្រភព​អង់គ្លេស​មាន​ស្ថានភាព​ល្អ ដែល​ផ្តល់​ការងារ​ដល់​ស្ត្រី​កម្ពុជា​ជាច្រើន ខណៈ​ចក្រភព​អង់គ្លេស​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​ស្ត្រី​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ កម្ពុជា និង​ចក្រភព​អង់គ្លេស គ្រោង​នឹង​ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា (MoU) ស្ដីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នានា​ពេល​ខាង​មុខ ដើម្បី​ជំរុញ​ការ​ដោះដូរ​ទំនិញ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

ចំពោះ​អ្នក​ជំនាញ​អង់គ្លេស​មក​បណ្ដុះបណ្ដាល​នៅ​កម្ពុជា ក្រសួង​ការងារអាច​ផ្តល់​បណ្ណ​ការងារ និង​កូតា សម្រាប់​បុគ្គលិក​ជនជាតិ​អង់គ្លេស​ដែល​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះ ក្រសួងក៏​នឹង​ផ្តល់​អាទិភាព​សម្របសម្រួល​អ្នក​ជំនាញ​ជាន់ខ្ពស់​ជូន​ភាគី​ចក្រភព​អង់គ្លេស​ផង​ដែរ។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០២២ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​ចក្រភព​អង់គ្លេស បាន​កើន​ដល់​ជាង ៩៧៧ លាន​ដុល្លារ​អាមេរិក មាន​ការ​កើន​ឡើង​ប្រមាណ ២៣.៩% ធៀប​នឹង​ឆ្នាំ ២០២១ ដែលបញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ បាន​បន្ត​កើន​ឡើង​ជាប់​ជា​លំដាប់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)