អ៊ុយក្រែនខាតបង់ជាង ៤០០ លានដុល្លារ ដោយសារប៉ូឡូញបិទព្រំដែន

បរទេស ៖ យោងតាមការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិបានឱ្យដឹងថា អ៊ុយក្រែន បានប្រកាសថាខ្លួនរងការខាតបង់ជាង ៤៣៧ លានដុល្លារដោយសារតែការបាតុកម្មតវ៉ារបស់ក្រុមរថយន្តដឹកទំនិញប៉ូឡូញ បង្កឲ្យមានការស្ទះច្រកព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប។

យោងតាមរបាយការណ៍ពី Ukranian Pravda បានបង្ហាញថា រាល់សកម្មភាពធ្វើកូដកម្មរបស់ឈ្មួញប៉ូឡូញនៅតាមព្រំដែនជាមួយអ៊ុយក្រែន គឺធ្វើឱ្យក្រុមហ៊ុនអ៊ុយក្រែនចំណាយជាមធ្យម ២៥ ៤០០ អឺរ៉ូ (២៧ ៦៩៦ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ។

លោក Andrei Demchenko អ្នកនាំពាក្យរបស់អង្គភាពឆ្មាំការពារព្រំដែនជាតិ (SBGS) បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ មានរថយន្តប្រមាណ ២ ៩០០ គ្រឿងកំពុងរង់ចាំជាជួរនៅព្រំដែនប៉ូឡូញ-អ៊ុយក្រែន។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា អ្នកដឹកទំនិញប៉ូឡូញបានចាប់ផ្តើមបិទច្រកព្រំដែន ដោយលើកឡើងពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការលើកលែងអ្នកដឹកទំនិញអ៊ុយក្រែនពីការទទួលបានលិខិតអនុញ្ញាតឆ្លងកាត់ព្រំដែន។ អ្នកដឹកជញ្ជូនទាំងនោះបានអះអាងថា ការលើកលែងនេះបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេដោយជំរុញឱ្យមានការប្រកួតប្រជែងពីអ៊ុយក្រែនដែលមិនមែនជារដ្ឋសមាជិកសហភាពអឺរ៉ុប និងធ្វើឱ្យតម្លៃធ្លាក់ចុះ។

យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធប៉ូឡូញបានឲ្យដឹងថា អ្នកដឹកទំនិញរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការបិទព្រំដែននៅពេលដែលទីក្រុងប្រ៊ូសែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអ៊ុយក្រែនប្រើប្រាស់ការអនុញ្ញាតចូលរបស់សហភាពអឺរ៉ុបម្តងទៀត។ លើសពីនេះ អ្នកដឹកទំនិញប៉ូឡូញទាមទារឲ្យមានជួររង់ចាំខុសៗគ្នាសម្រាប់រថយន្តដឹកទំនិញពីសហភាពអឺរ៉ុបនៅក្នុងប្រព័ន្ធ eCherha របស់អ៊ុយក្រែន ក៏ដូចជាជួរដាច់ដោយឡែកសម្រាប់រថយន្តដឹកទំនិញទទេ។

ស្របពេលនេះដែរ លោក Oleg Khomenko ប្រធានសមាគមអាជីវកម្មកសិកម្មអ៊ុយក្រែនបានព្រមានថា ស្ថានភាពនៅតាមព្រំដែនអ៊ុយក្រែនជាមួយប៉ូឡូញគឺធ្ងន់ធ្ងរ ហើយអាចនាំឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេស។ លោកបានកត់សម្គាល់ថា ការបិទផ្លូវឆ្លងកាត់ព្រំដែនជាមួយអ៊ុយក្រែនដោយអ្នកបើកបររថយន្តប៉ូឡូញបានធ្វើឱ្យការនាំចូលស្បៀងអាហាររបស់សហភាពអឺរ៉ុបធ្លាក់ចុះ។ ទន្ទឹមនឹងនេះ ស្ថានភាព​នៅ​ព្រំដែន​កំពុងមាន​សភាព​ធ្ងន់ធ្ងរ ដោយឡាន​ដឹក​ទំនិញ​រាប់​ពាន់​គ្រឿង​កំពុង​រង់ចាំ​ជា​ជួរ​នៅ​សងខាង​ព្រំដែន។ ​បញ្ហា​នេះបង្កឲ្យលំហូរ​ផលិតផល​មក​ពី​អឺរ៉ុប​តាម​ផ្លូវ​ដែល​បាន​បិទ​បាន​ថយ​ចុះ។

យ៉ាងណាមិញ ទំនិញប្រភេទសាច់មកពីប៉ូឡូញ ផលិតផលទឹកដោះគោ និងស៊ុត ត្រូវបានលក់យ៉ាងទូលំទូលាយនៅក្នុងហាងអ៊ុយក្រែន ហើយមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់។ ដូច្នោះហើយ ការបន្ត​បិទ​ព្រំដែននឹងធ្វើឲ្យផលិតផលអហារលក់ក្នុងហាងធ្លាក់ចុះ ខណៈដែលទាំងផលិតផលប៉ូឡូញ និងអ៊ុយក្រែនប្រឈមមុខនឹងការចំណាយបន្ថែម ដោយសារតែការពន្យារពេលក្នុងការដឹកជញ្ជូន ហើយអ្នកប្រើប្រាស់នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់អាហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ