មិនត្រឹមតែប្រទេសអ៊ុយក្រែននោះទេដែលកំពុងទទួលរងនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារបញ្ហាសង្គ្រាមវាយលុកដោយរុស្ស៊ី សូម្បីតែរុស្ស៊ីខ្លួនឯង និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប ក៏កំពុងទទួលរងឥទ្ធិពលមិនតិចនោះទេ ទាំងសេដ្ឋកិច្ច នយោបាយថាមពល អតិផរណា ព្រមទាំងទីផ្សារភាគហ៊ុនផងដែរ។

សមាជិកសភាមួយរូបរបស់រដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី Verena Hubertz បានលើកឡើងថា អ៊ុយក្រែន គួរតែទទួលបានឱកាសច្រើនជាងនេះ និងមានភាពរីកចម្រើនអភិវឌ្ឍន៍ខ្លាំង ប្រសិនបើអ៊ុយក្រែននឹងមិនស្ថិតក្នុងជំហជារបស់អ្នកណាម្នាក់មួយ ហើយសុខចិត្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់រវាងអឺរ៉ុបខាងលិច និងខាងកើតទៅវិញ។

ធនាគារវិនិយោគ Goldman Sachs នៅក្រោយព្រឹត្តិការណ៍វាយប្រហារ២៤កុម្ភៈដោយរុស្សីទៅលើអ៊ុយក្រែនបានព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ីនឹងដាំក្បាលចុះដល់ទៅ-៧ភាគរយសម្រាប់ឆ្នាំ២០២២នេះ ខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់កំពុងអនុវត្តទៅលើរដ្ឋាភិបាលក្រុងមូស្គូចំណែកឯអ៊ុយក្រែនវិញក៏នឹងទទួលរងផលប៉ះពាល់តិចជាងរុស្ស៊ីនោះដែរពីព្រោះថាសកម្មភាពពាណិជ្ជកម្មអាជីវកម្មប្រចាំថ្ងៃត្រូវបានផ្អាកដំណើរទាំងស្រុង និងអាចទទួលបានត្រឹមតែជំនួយប៉ុណ្ណោះនៅក្នុងស្ថានភាពនេះ។
លោកស្រីសមាជិកសភារូបនេះបានបន្តទៀតថា អ៊ុយក្រែនជាបន្ទាត់ក្រហមរវាងអឺរ៉ុប និងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាក់ស្តែងរុស្ស៊ីក៏ធ្លាប់បានព្រមានផងដែរចំពោះការពង្រីកខ្លួនរបស់អឺរ៉ុបខាងលិចមកកាន់តំបន់ខាងកើត ជាពិសេសតាមរយៈសកម្មភាពយោធា ហើយការព្រមាននេះក៏មានរយៈពេលជាង២០ឆ្នាំមកហើយដែរ។ គួរបញ្ជាក់ថា ២០ឆ្នាំមកនេះជាក់ស្តែងអ៊ុយក្រែនទទួលបានឱកាសច្រើនណាស់រួចទៅហើយទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស។
នេះបានក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរមួយទៅវិញដែលបណ្តាប្រទេសនៅអឺរ៉ុបបាននាំគ្នាធ្វើការសន្យានូវរឿងដែលមិនអាចកើតឡើងចំពោះអ៊ុយក្រែនចំពោះសមាជិកភាពរបស់សហភាពអឹរ៉ុប EU និងជាសមាជិកភាពរបស់អង្គការណាតូ NATO នោះពីព្រោះថាវាបែរជាកំពុងទាញឲ្យអ៊ុយក្រែនធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាបែបយោធា និងជាការធ្វើតេស្តដ៏គ្រោះថ្នាក់បំផុតមួយ។
លោកស្រីក៏បានលើកឡើងអំពីការយល់ឃើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger កាលពីឆ្នាំ២០១៤ដែរថា វាគឺជាការពិតដែលរុស្សីគ្មានបំណងអ្វីក្រៅតែពីការរារាំងដ៏សំខាន់មួយនេះនោះឡើយប៉ុន្តែកន្លងមកអឺរ៉ុបនៅតែបន្តបង្ហាញភាពក្រអឺតក្រទមចំពោះរុស្ស៊ីហើយតែងតែបង្ហាញថារុស្ស៊ីគឺមិនមានអ្វីអស្ចារ្យឡើយរុស្សីមិនមែនជាមហាអំណាចដែលគួរឲ្យខ្លាចនោះឡើយ ហើយក្នុងប្រវត្តិសាស្ត្រអឺរ៉ុបតែងតែបានធ្វើឲ្យរុស្សីរងភាពអាម៉ាសជារឿយៗដែលសកម្មភាពទាំងនេះហាក់ដូចជាមិនបានហុចផលប្រយោជន៍អ្វីឡើយចំពោះភាគីខ្លួនឯងប៉ុន្តែគួរចំណាយពេលទាំងនោះក្នុងការស្វែងរកដំណោះស្រាយមួយទៅវិញ។
អាល្លឺម៉ង់អាចសម្រេចដាក់ទណ្ឌកម្មបានគ្រប់ពេលទៅលើរុស្សីនៅពេលនេះ ប៉ុន្តែលោកស្រីជឿជាក់ថាទណ្ឌកម្មទាំងឡាយនឹងមិនអាចធ្វើឲ្យរុស្សីនឹងក្លាយទៅជាអ្នករងគ្រោះខ្លាំងឡើយ ប៉ុន្តែបែរជាអាល្លឺម៉ង់នោះទេដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងជារុស្សីហើយទណ្ឌកម្មទាំងនោះបានត្រឹមក្លាយជាសញ្ញាប្រាប់ថាអាល្លឺម៉ង់គឺបានចូលរួមសកម្មភាពខ្លះប៉ុណ្ណោះចំពោះបញ្ហាបច្ចុប្បន្នប៉ុន្តែប្រាកដណាស់សវានឹងមិនអាច
បញ្ចប់ជម្លោះនៅអ៊ុយក្រែនបានជាដាច់ខាត។ គួរឲ្យដឹងដែរថា លោកស្រី Verena Hubertz កើតនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ១៩៨៧ជាអ្នកនយោបាយផង និងជាអ្នកជំនួញផងមកពីគណបក្សសង្គមប្រជាធិបតេយ្យ SPD(Social Democratic Party)ហើយលោកស្រីត្រូវបានតែងតែជាសមាជិកសភាតំណាងឲ្យរដ្ឋ Rhineland Palatinate កាលពីឆ្នាំ២០២១កន្លងមកនេះប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content