អម្រឹត នាំយកជំនួយមនុស្សធម៌ និងចុះផ្ទាល់ធ្វើម្ហូបជូនប្រជាជនភៀសសឹកជាង ២០០០គ្រួសារ នៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សិ្ថតក្នុងកាលៈទេសៈដ៏លំបាកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នាពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន និងកំពុងចុះផ្ទាល់ និងធ្វើម្ហូបជូនប្រជាជនភៀសសឹក ប្រមាណជិត ២ ០០០គ្រួសារ​ ប្រមាណជាង ៥ ៣០០នាក់ ក្នុងនោះមានកុមារជាង ២ ០០០នាក់ ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នចំនួន៣កន្លែង នៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។  អម្រឹត រួមជាមួយនឹងអជ្ញាធរមូលដ្ឋាន​ និងប្រជាជនភៀសសិក បានរួមគ្នាយ៉ាងសស្រាក់សស្រាំ រៀបចំម្ហូប២ពេល ( ថ្ងៃត្រង់ និង​ពេលល្ងាច)  ជូនប្រជាពលរដ្ឋទាំង ៥ ៣០០នាក់ សម្រាប់រយៈពេលមួយសប្តាហ៍ពេញ ចាប់ផ្តើម ពីថ្ងៃច័ន្ទ ទី១៥​ រហូតដល់ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ។

ក្រៅពីការធ្វើម្ហូបជូនប្រជាជនភៀសសិកទាំង ៥ ៣០០នាក់ អម្រឹត ក៏បាននាំយកនូវជំនួយមនុស្សធម៌ជាស្បៀង គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ច្រាស់ដុសធ្មេញ  សម្លៀកបំពាក់ ជូនប្រជាជនភៀសសឹក និងសម្ភារៈសិក្សាមួយចំនួនមាន កាតាបស្ពាយ សៀវភៅនិទានរឿង សៀវភៅផាត់ពណ៌ ទឹកដោះគោ​ នំ  ជូនប្អូនៗកុមារ

តូចៗ ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នទាំង៣ទីតាំង រួមមាន ជំរុំវត្តរហាល(ស្រុកស្វាយលើ ខេត្តសៀមរាប) ជំរុំវត្តសង្កែវា (ស្រុកបវេល ខេត្តបាត់ដំបង) និងជំរុំវត្តទួលប្រាសាទ (ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ)។​

នេះមិនមែនជាលើកទី១ ដែលអម្រឹត ចូលរួមចំណែកសម្រាលការលំបាកជូនអតិថិជន និងប្រជាជនរងគ្រោះដែលជួបការលំបាកនោះទេ។  កន្លងមក ទាំងស្ថាប័នផ្ទាល់ និងបុគ្គលិកទាំងអស់ បាន និងកំពុងចូលរួមគាំទ្រយ៉ាងសកម្មជាស្មារតី ឬចូលរួមបរិច្ចាគជាថវិកា តាមមធ្យោបាយផ្សេងៗ និងលទ្ធភាពផ្ទាល់ខ្លួន ជួយប្រជាជនភៀសសិក និងប្រជាពលរដ្ឋរងគ្រោះ រួចមកហើយ។ អម្រឹត កំពុងរៀបចំផែនការ ចូលរួមជួយសម្រាលបន្ទុកប្រជាជនភៀសសឹក ជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។

តាំងពីគ្រាដំបូង នៃការចាប់ផ្តើមមានជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ អម្រឹត បានចូលរួមគាំទ្រ និងអនុវត្តយ៉ាងសកម្មនូវវិធានការនានា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដូចជា ការមិនគិតការប្រាក់ ពន្យារការសងប្រាក់ ជួយអតិថិជនជាយុទ្ធជនដែលរងរបួស និងការលុបបំណុលដល់គ្រួសារយោធានពិការនិងពលី ជាដើម ។ យើងទាំងអស់គ្នា ជឿជាក់ថា សាមគ្គីជាធ្លុងមួយ នោះពួកយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា។ សាមគ្គី… យើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា Stronger Together

អំពីអម្រឹត

អម្រឹត មានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែល

ផ្តល់ផលវិជ្ជមានដល់សង្គម ។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង ៨០ ម៉ឺននាក់ – មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤ ៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង  ១.៦ ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម / អ៊ីម៉ែល៖ somealea.ngay@amret.com.kh


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *