ភាពមិនច្បាស់លាស់នៃតម្លៃប្រេងផ្តល់ផលប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី The Conversation បានរាយការណ៍ថា តម្លៃប្រេងនៅតែបន្តមានភាពមិនច្បាស់លាស់ដែលបង្កការព្រួយបារម្ភដល់អ្នកផ្គត់ផ្គង់ និងផ្តល់ផលប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោក ខណៈដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្តកើតឡើងនៅឡើយ។

កាលពីដើមខែមេសាកន្លងទៅនេះ បណ្តាប្រទេសផលិតប្រេង OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មជាសរុប ១,១ លានបារ៉ែលក្នុងមួយថ្ងៃ ហើយការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យតម្លៃឡើងថ្លៃ។ ជាក់ស្តែង ការកាត់បន្ថយនេះបានឡើងដល់ ១,៦ លានបារ៉ែលក្នុងមួយថ្ងៃដែលលើសពីការប្រកាស ហើយប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងម៉ាក WTI US បានឡើងដល់ ៨៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ យ៉ាងណាមិញក្នុងពេលឥឡូវនេះ ប្រេងបានចាប់ផ្តើមធ្លាក់តម្លៃបន្តិចវិញដែលបង្កជាភាពមិនច្បាស់លាស់ដល់ក្រុមហ៊ុននាំចេញប្រេងសំខាន់ៗ ខណៈដែលអ្នកប្រើប្រាស់ដ៏ធំដូចជាប្រទេសចិនកំពុងបើកដំណើរការឡើងវិញនូវវិស័យសេដ្ឋកិច្ចបន្ទាប់ពីរយៈពេល៣ឆ្នាំ។

ជាទូទៅ តម្រូវការប្រេងត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកំណើនសេដ្ឋកិច្ច ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ ដែលនាំឱ្យមនុស្សកាត់បន្ថយការចំណាយ និងធ្វើដំណើរតិចជាងមុន ដែលជាហេតុនាំឱ្យផលិតកម្មដែលប្រើប្រាស់ប្រេងថយចុះ។ ការព្យាករណ៍សេដ្ឋកិច្ចជាច្រើននាពេលថ្មីៗនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមធំៗដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ប៉ុន្តែភាពមិនប្រាកដប្រជាដែលរីករាលដាលយ៉ាងទូលំទូលាយ។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់លើកម្រិតនៃភាពមិនច្បាស់លាស់ខ្ពស់បានកើតឡើងចំពេលមានភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុ អតិផរណាខ្ពស់ ឥទ្ធិពលបន្តនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការរាតត្បាតកូវីដ-១៩។

ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានព្រមានផងដែរថា ស្ទើរតែទាំងអស់នៃកម្លាំងសេដ្ឋកិច្ចដែលផ្តល់ថាមពលដល់វឌ្ឍនភាព និងភាពរុងរឿងក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះកំពុងធ្លាក់ចុះ។ របាយការណ៍ទីផ្សារប្រេងប្រចាំខែមេសារបស់ OPEC+ នៅតែរក្សាការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រេង ប៉ុន្តែបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកនឹងបន្តប្រឈមនឹងបញ្ហារួមមាន អតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ ជាពិសេសនៅក្នុងតំបន់អឺរ៉ូ និងសហរដ្ឋអាមេរិក និងកម្រិតបំណុលខ្ពស់នៅក្នុងតំបន់ជាច្រើន។ ភាពមិនច្បាស់លាស់ទាំងនេះជុំវិញសក្ដានុពលទីផ្សារប្រេងបច្ចុប្បន្ន គឺនៅពីក្រោយការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយផលិតកម្ម។

ស្របពេលដែលចិន​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក ដូច្នេះហើយអ្នកផ្គត់ផ្គង់ទាំងអស់បានសង្ឃឹមលើកំណើនតម្រូវការប្រេងរបស់ចិននៅពេលដែលប្រទេសនេះបានបញ្ចប់គោលនយោបាយគ្មានកូវីដ-១៩។ ក្នុងនាមជាប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២របស់ពិភពលោក​ ចិន គឺជាកត្តាជំរុញដ៏សំខាន់នៅក្នុងការព្យាករណ៍សេដ្ឋកិច្ចពិភពលោកជាច្រើន និងជាក្តីសង្ឃឹមរបស់អ្នកផ្គត់ផ្គង់ប្រេង។ ថ្មីៗនេះ IMF បានលើកឡើងថា ចិននៅឆ្នាំនេះនឹងរួមចំណែកប្រហែលមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងកំណើនបន្ថែម ១ ភាគរយទៀតនៅចិន។ មិនត្រឹមតែប៉ុណ្ណោះ IEA ជឿ​ជាក់​ថា​ចិន​នឹង​មាន​ចំណែក​ពាក់​កណ្តាល​នៃ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ប្រេង​ពិភពលោក​នៅ​ឆ្នាំ​នេះ ហើយក្រុមហ៊ុន Goldman Sachs រំពឹងថាកំណើនតម្រូវការប្រេងរបស់ប្រទេសចិននឹងជំរុញប្រេងឆៅ Brent ឡើងថ្លៃថែម ១៥ ដុល្លារក្នុងមួយបារ៉ែល។ ទោះជាយ៉ាងណាក្តីជាក់ស្តែង ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនហាក់ដូចជាយឺតជាងការរំពឹងទុក ហើយការចុះខ្សោយរបស់សេដ្ឋកិច្ចពិភពលោកនឹងកាត់បន្ថយតម្រូវការសម្រាប់ការនាំចេញរបស់ចិន ដែលផ្តល់ភាពផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចប្រទេសផ្សេងៗ។ នេះគឺជាមូលហេតុដែលបង្កជាការព្រួយបារម្ភដល់អ្នកផ្គត់ផ្គង់ប្រេងធំៗ ខណៈពេលដែលតម្លៃប្រេងបច្ចុប្បន្នកំពុងធ្លាក់ចុះ និងមិនមានភាពច្បាស់លាស់។

ស្របពេលនេះដែរ រុស្ស៊ីក្នុង​នាម​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​ប្រេង​ដ៏​សំខាន់ គឺប្រទេសនេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ប្រេង​ពិភពលោក។ ទោះបីជារងសម្ពាធដាក់ទណ្ឌកម្មក៏ដោយ រុស្ស៊ីនៅតែជាប្រទេសផលិតប្រេងធំជាងគេទី៣របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ នៅពេលមានការចាប់ផ្តើមសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តម្លៃប្រេងបានឡើងថ្លៃជាខ្លាំង ហើយជាលទ្ធផលទិន្នផលប្រេងបានខាតបង់ស្ទើរតែ ៣ ភាគរយនៃផលិតកម្មពិភពលោក ដែលអាចបង្កជាវិបត្តិផ្គត់ផ្គង់ដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។  ទោះបីជារងសម្ពាធទណ្ឌកម្មក៏ដោយ ប្រេងរុស្ស៊ីបានបន្តហូរ ប៉ុន្តែបានផ្លាស់ប្តូរទិសដៅមកអាស៊ីជាពិសេស ចិន និង​ ឥណ្ឌា ដោយជួយសម្រួលសម្ពាធតម្លៃសម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ ជាការពិតណាស់ រុស្ស៊ី អាចកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនកាន់តែច្រើន ប្រសិនបើនៅតែមានសម្ពាធសេដ្ឋកិច្ចបន្ថែមទៀតលើលោកខាងលិច។ ប្រសិនបើរុស្ស៊ីកាត់បន្ថយទិន្នផលប្រេងកាន់តែច្រើន នោះតម្លៃប្រេងនឹងឡើងថ្លៃខ្លាំងវិញដូចកាលឆ្នាំមុន។ ដូច្នោះហើយ ភាពមិនច្បាស់លាស់នៃតម្លៃប្រេងគួរតែមានភាពប្រុងប្រយ័ត្នបន្ថែមទៀតនៅឆ្នាំនេះ ហើយអ្នកវិភាគមួយចំនួនបានព្យាករណ៍តម្លៃឆ្នាំនេះអាចនឹងប្រែប្រួលចន្លោះពី ៨១ ដុល្លារទៅ ១០០ ដុល្លារក្នុងមួយបារ៉ែល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន