មន្ត្រីជាន់ខ្ពស់ ៖ ការបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០ លានដុល្លារមិនមានការពន្យារពេលនោះទេ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជាបានបញ្ជាក់ថា មិនមានការពន្យារពេលក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋដែលមានទំហំទឹកប្រាក់ ៣០០ លានដុល្លារអាមេរិកនោះទេ ប៉ុន្តែពេលវេលា និងសេចក្តីត្រូវការសាច់ប្រាក់របស់រដ្ឋាភិបាលជាក់ស្តែងមិនទាន់មកដល់ក្នុងការឈានដល់ការបោះផ្សាយលក់។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) បានថ្លែងប្រាប់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរង់ចាំពេលវេលាសមរម្យណាមួយដើម្បីប្រកាសបោះផ្សាយមូលបត្ររដ្ឋ ហើយការលក់មូលបត្ររដ្ឋគឺពឹងទៅលើសេចក្តីត្រូវការនៃសាច់ប្រាក់។​

មានសំនួរលើកឡើងថា តើមានការពន្យារពេលក្នុងការបោះផ្សាយមូលបត្ររដ្ឋ ឬយ៉ាងណា?

ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ដូច្នេះ ៖

“បើសេចក្តីត្រូវការនៃសាច់ប្រាក់មិនទាន់មកដល់នោះទេ តើប្រញាប់យកសាច់ប្រាក់មកធ្វីអ្វី ឬយកមកដើម្បីទុកសងបំណុលគេ?”

ក្នុងន័យនេះ ឯកឧត្តម ចង់សំដៅថា បើមិនទាន់ត្រូវការសាច់ប្រាក់យកមកប្រើប្រាស់ជាក់ស្តែង ការបោះផ្សាយលក់មូលបត្រនឹងអាចខាតបង់ប្រយោជន៍ទៅវិញ។

ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ទំហំមូលបត្រ ហើយទំហំមូលបត្រនេះទៀតគឺត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដូច្នេះបានជាមានការចេញផ្សាយមុនអំពីការត្រៀមដាក់លក់មូលបត្ររដ្ឋនេះ ប៉ុន្តែក្នុងទំហំនេះ របៀបនៃការបោះផ្សាយនៅថ្ងៃណា ពេលណាពិតប្រាកដនៅពេលណានោះ គឺនៅពេលដែលក្រសួងត្រូវការសាច់ប្រាក់ ដើម្បីយកទៅប្រើប្រាស់។ នៅពេលនោះហើយ ដែលក្រសួងចាប់ផ្តើមប្រកាសលក់។

ឯកឧត្តម បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋមិនដូចគ្នានឹងការបោះផ្សាយរបស់ក្រុមមហាជន ដែលត្រូវការរៀបរយឯកសារជាច្រើននោះទេ។ សម្រាប់មូលបត្ររដ្ឋ ប្រសិនបើក្រសួងប្រកាសលក់នៅសប្តាហ៍នេះ គឺអាចចេញដំណើរការតែម្តង ដូច្នេះហើយចាំពេលវេលាមកដល់ ក្រសួងនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការ ហើយនៅពេលមានសេចក្តីជូនដំណឹងជាផ្លូវការ ពេលនោះហើយ គឺជាដំណើរការចាប់ផ្តើមលក់តែម្តង។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងកម្រិត ១ ២១៩ ៥០០ លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ហើយការបោះផ្សាយលក់មូលបត្ររដ្ឋនេះរំពឹងថានឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចដែលរួមមានការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០ លានដុល្លារអាមេរិក និងគម្រោងដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥ លានដុល្លារអាមេរិក ព្រមទាំងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥ លានដុល្លារអាមេរិក។

ការបោះផ្សាយលក់មូលបត្ររដ្ឋនេះនឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈតួនាទីរបស់មូលបត្ររដ្ឋ ជាឧបករណ៍អនុវត្តគោលនយោបាយរូបិយវត្ថុ និងជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ ព្រមទាំងជំរុញការធ្វើពីពិធកម្មប្រភពហិរញ្ញប្បទានក្នុងស្រុក។

ដូចនេះ ការបោះផ្សាយលក់មូលបត្ររដ្ឋខាងលើ គឺជាការគិតគូរស្របតាមរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចឈានទៅកសាងប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំសម្រាប់ការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋទាំងមូលដើម្បីបំពេញបន្ថែមលើភាពមានកម្រិតនៃប្រភពធនធានរបស់រដ្ឋបច្ចុប្បន្ន ខណៈដែលលទ្ធភាពក្នុងការទទួលបានឥណទានសម្បទានខ្ពស់មានការថមថយ ដោយសារការឡើងឋានៈមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបរបស់កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក