រ៉ូយ៉ាល់គ្រុប ៖ ការបង្កើតវេទិកាជួញដូរមូលបត្រឌីជីថល ជាការឈានជើងចូលយុគសម័យថ្មីនៃសេរីភាពហិរញ្ញវត្ថុ

ភ្នំពេញ ៖ កាលពីថ្ងៃដើមសប្ដាហ៍នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក បានដាក់ឲ្យដំណើរថ្នាលជួញដូរ Royal Group Exchange «RGX» ជាវេទិកាជួញដូរមូលបត្រឌីជីថលដំបូងគេ​ដោយប្រើ​ប្រាស់បច្ចេកវិទ្យាប្លុកឆេន និងដែលត្រូវបានផ្តល់ការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (SERC)។

បើតាមអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹងថា ការបើកដំណើរការវេទិកាជួញដូរ RGX នៅក្នុងបទប្បញ្ញត្តិ FinTech លើវិស័យមូលបត្រ គឺជាសក្ខីភាពមួយចំពោះភាពជឿនលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងវិស័យមូលបត្រកម្ពុជា ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមាន​ប្រសាសន៍​ថា៖

«សម្រាប់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ថ្នាល RGX មិនត្រឹមតែជាវេទិកា​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ វាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី វឌ្ឍនភាព និងអនាគត​សម្រាប់យុវជនកម្ពុជា»។

អ្នកឧកញ៉ាបានបន្តគូសបញ្ជាក់ទៀតថា៖

« នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ ខណៈដែលយើងណែនាំថ្នាលដែលបើកទ្វារសម្រាប់ប្រទេសនេះ ដើម្បីឈានចូលយុគសម័យថ្មីនៃសេរីភាព និងឱកាសហិរញ្ញវត្ថុ»។

ជាមួយនឹងការទទួលស្គាល់ជាផ្លូវការ និងក្រោមគម្រោង Securities Digital Sandbox ដោយមានការយល់ព្រមពី SERC ដូច្នេះ RGX បានផ្តល់នូវបរិយាកាស សុវត្ថិភាព​សម្រាប់បុគ្គល និងអាជីវកម្ម មកពីជុំវិញពិភពលោក ក្នុងការទិញ លក់ និងជួញដូរ ទ្រព្យសម្បត្តិ​ផ្សេងៗ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉ា។

ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​នៃនិយ័តករមូលបត្រ កម្ពុជា បានបញ្ជាក់ផងដែរថា នេះគឺជាជំហានដ៏ធំថ្មីមួយទៀតដែល​កម្ពុជាបានឈានទៅមុខ ហើយក៏ជាសក្ខីភាពនៃការខិតខំប្រឹងប្រែង​របស់និយ័តករ​មូលបត្រ​កម្ពុជាក្នុងការជំរុញនវានុវត្តន៍ ធានានូវសុចរិតភាពទីផ្សារ និងការការពារវិនិយោគិន ព្រមទាំង​ការ​ចូលរួមយ៉ាងសកម្មពីគ្រប់ភាគីចូលរួមទាំងអស់។​

គួរបញ្ជាក់ថា បច្ចេកវិទ្យាប្លុកឆេន​ត្រូវបានមជ្ឈដ្ឋានទូទាំងពិភពលោកចាត់ទុកថាជា​បច្ចេកវិទ្យាថ្មីមួយ ដែលអាចជួយបង្កើននូវប្រសិទ្ធិភាព សុវត្ថិភាព និងតម្លាភាពនៃប្រតិបត្តិការ​ហិរញ្ញវត្ថុ ព្រមទាំងបង្កើតនូវកាលានុវត្តភាពជាផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ជាពិសេស​នៅក្នុងវិស័យមូលបត្រ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យាប្លុកឆេន គឺបង្កើតឱ្យមានជាបណ្តាញប្រព័ន្ធទិន្នន័យ ក្នុងទម្រង់ វិមជ្ឈការ ដែលអាចរក្សារាល់ប្រតិបត្តិការជួញដូរទាំងអស់ដែលកើតមានឡើង ព្រមទាំងអាច  ផ្ទៀងដោយគ្រប់ភាគីពាក់ព័ន្ធ និងមិនអាចកែប្រែបានឡើយ មួយវិញទៀតរាល់ការធ្វើប្រតិ បត្តិការ ត្រូវអនុលោម តាមវិធានរួមមួយ ក្នុងទម្រង់ជាកិច្ចសន្យាឆ្លាតវៃ (Smart Contract)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព