ធនាគារកណ្តាលអាម៉េរិក បន្តរក្សាអត្រាការប្រាក់នៅដដែល និងព្រមានពីហានិភ័យសេដ្ឋកិច្ចដោយសារពន្ធគយរបស់ Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ធនាគារកណ្តាល​អាម៉េរិក (Fed) បន្ត​​រក្សា​អត្រា​ការប្រាក់​មិនផ្លាស់ប្តូរ ជាមួយនឹងការព្រមានអំពី​ការ​កើនឡើង​នូវហានិភ័យ​នៅក្នុង​សេដ្ឋកិច្ច​អាម៉េរិក ចំពេលមានភាពចលាចលដោយសារគោលនយោបាយ​ពាណិជ្ជកម្មរបស់ Donald Trump​។

ប្រធានធនាគារកណ្តាលអាម៉េរិក លោក Jerome Powell បានព្រមានថា ពន្ធគយរបស់ប្រធានាធិបតីកំពុងជំរុញតម្លៃឡើងថ្លៃ, ធ្លាក់ចុះនៃកំណើន, និងបង្កើនអត្រានៃភាពអត់ការងារធ្វើ។ ជាមួយគ្នានេះស្របពេលដែល Trump ប្រកាសពីការយកពន្ធគយលើទំនិញនាំចូលពីប្រទេសជាច្រើននោះ លោក Powell បានព្រមានពីការបង្កើនតម្លៃ និងកំណើនយឺត ទោះបីជារដ្ឋបាលបានសន្យាក្នុងការធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិករស់ឡើងវិញ និងកាត់បន្ថយថ្លៃដើមរស់នៅសម្រាប់ពលរដ្ឋអាម៉េរិករាប់លាននាក់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ ដែលកាន់តែបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះនៃមហាអំណាចសេដ្ឋកិច្ចមួយនេះ។ បន្ថែមពីនេះ អ្នកបង្កើតគោលនយោបាយរបស់ Fed បានព្រមានថា ហានិភ័យនៃអត្រាអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់កំពុងកើនឡើថា ដែលធ្វើឲ្យភាពមិនច្បាស់លាស់អំពីទស្សនវិស័យសេដ្ឋកិច្ចកាន់តែកើនឡើងបន្ថែមទៀត។

ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានទាមទារឲ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ម្តងហើយម្តងទៀត ជាមួយនឹងការគំរាមបណ្តេញលោក Powell ថែមទៀតផង។ យ៉ាងណាមិញ ធនាគារកណ្តាលអាម៉េរិកមិនទាន់បានកាត់បន្ថយអត្រាការប្រាក់អស់រយៈពេលជាច្រើនខែមកហើយ ដោយលើកឡើងពីភាពមិនច្បាស់លាស់សេដ្ឋកិច្ចដែលកំពុងកើនឡើង។ កាលពីខែធ្នូ គឺជាពេលវេលាដែលធនាគារកណ្តាលកាត់បន្ថយអត្រាចុងក្រោយបំផុតដែលមានអត្រាចន្លោះពី ៤,២៥% ទៅ ៤,៥%។

បន្ទាប់ពីកិច្ចប្រជុំរបស់ធនាគារកណ្តាល លោក Powell លើកឡើងថា លោកមិនអាចផ្តល់ពេលវេលាច្បាស់លាស់ណាមួយសម្រាប់ការកាត់បន្ថយអត្រាការប្រាក់បាននោះទេ ដោយនឹង​ត្រូវតាមដាន​មើល​ថា​តើ​ការ​ផ្លាស់ប្តូរ​នេះ​មាន​លក្ខណៈ​យ៉ាង​ណា ប៉ុន្តែក៏មានករណីមួយចំនួនដែលសមស្របសម្រាប់ធនាគារកណ្តាលក្នុងការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនេះ លោក Powell បន្ថែមថា តម្រូវការរបស់ Trump សម្រាប់ការកាត់បន្ថយអត្រាការប្រាក់មិនអាចប៉ះពាល់ដល់ការសម្រេចចិត្តចុងក្រោយរបស់ធនាគារកណ្តាលនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *