ភ្នំពេញ ៖ ធនាគារពិភពលោកដែលជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជាបានប្តេជ្ញា និងជំរុញភាពជាដៃគូជាមួយកម្ពុជាដើម្បីលើកកម្ពស់ និងធានាបាននូវកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយចីរភាព។

លោកជំទាវ ម៉ានូអែឡា ហ្វែ័រ៉ូ (Manuela V. Ferro) ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតប ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ជាពិសេសការសម្រេចបាននូវការចាក់វ៉ាក់សាំង ក្នុងអត្រាកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ជាមួយគ្នានេះ លោកជំទាវក៏បានសន្យាថានឹងជួយគាំទ្រកម្ពុជាលើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្តេជ្ញាកិច្ចសហប្រតិបត្តិការស្អិតរមួតថែមទៀតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មន្ត្រីធនាគារពិភពលោកអំពីអភិក្រមផ្ការីក ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដោយបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពជាដៃគូឱ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“ការចាក់ស្រោច វ៉ាក់សាំងនេះ មិនមែនត្រឹមតែជាការជួយដល់ប្រជាពលរដ្ឋកម្ពុជានោះទេ ប៉ុន្តែក៏ជាការជួយ ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ”
សូមបញ្ជាក់ថា កម្ពុជានៅមុនការជួបប្រទះវិបត្តិឆ្លងជម្ងឺកូវីដ១៩ បានប្តេជ្ញាកាត់បន្ថយភាពក្រីក្រ យ៉ាងហោច ឱ្យបាន១ភាគរយក្នុងមួយឆ្នាំដើម្បីការនាំប្រទេស នឹងមានថានៈប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងរហូតនៅឆ្នាំ ២០៥០ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមាន ចំណូលខ្ពស់។ ប៉ុន្តែវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩ បានបំផ្លាញនូវ គម្រោងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាអស់ជាច្រើន។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនលោកជំទាវ Ferro អំពីអ្វីដែលកម្ពុជាចង់បានក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះគឺ ចង់ឱ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផលបំពេញឱ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ AFTA (តំបន់ពាណិជ្ជកម្មសេរីអាស៊ាន) ផង និងក្របខ័ណ្ឌអាស៊ានបូក៥ ផង ក៏ដូចជាចង់បានឱ្យរបៀងនៃការធ្វើដំណើររបស់ប្រជាជននៅក្នុងអាស៊ានមានរំហូរល្អ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content