ផ្លូវជាតិលេខ​៤១ នឹងជួយជំរុញសក្ដានុពល​ទេសចរណ៍ និងការ​វិនិយោគ​ទៅកាន់ទឹកដីនៃខេត្តកំព​ត​​បន្ថែម​​ទៀត​​

ភ្នំពេញ ៖ ស្រប​ជាមួយនឹងផែនការ​របស់រាជរដ្ឋាភិបាលដែលកំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់​ខេត្ត និងរាជធានីភ្នំពេញ ទៅកាន់តំបន់​សមុទ្រ ត្រូវ​បានសាងសង់ និងលើក​កម្ពស់គុណភាព​​កាន់តែល្អប្រសើរ​មួយកម្រិតទៀត ដោយក្នុងនោះផ្លូវជាតិលេខ​៤១ ដែលជាផ្លូវ​សំខាន់​តភ្ជាប់ទៅកាន់តំបន់​សមុទ្រ​ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​ចំណាយថវិកាជាច្រើន​ក្នុងការ​លើកកម្ពស់​ឱ្យ​កាន់តែប្រសើរ ដែល​វា​នឹងជំរុញ​សក្ដានុពល​ទេសចរណ៍ និងការ​វិនិយោគ​នៅក្នុងខេត្ត​មួយនេះបាន​មួយកម្រិតទៀត​ ។​

ផ្លូវជាតិលេខ៤១ បានតភ្ជាប់​ជាមួយ​នឹង​ផ្លូវជាតិលេខ​៥១ ផ្លូវជាតិលេខ​៤ ផ្លូវជាតិលេខ​៣ និងផ្លូវសំខាន់​ៗក្នុង​តំ​ប​ន់ជាច្រើ​នទៀត​ ក្នុងទិសដៅទៅកាន់​ខេត្តកំពត ​​ជាពិសេស​តំបន់​ឧស្សាហកម្ម​ កំពង់ផែសមុទ្រ តំបន់​ទេសចរ​ណ៍​​​​ឆ្នេរ​សមុទ្រធម្មជាតិ តំបន់​កោះ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញ​បំផុត ហើយក៏ជាផ្លូវតភ្ជាប់​ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា​-វៀតណាម​ផងដែរ ។

បើតាម​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​​ បានឱ្យដឹងថា ផ្លូវ​ជា​តិ​មួយខ្សែនេះ​បា​ន​ចូ​ល​រួម​លើ​ក​ក​ម្ព​ស់​កា​​រ​អ​ភិវ​ឌ្ឍ​តំ​ប​ន់ទេសចរណ៍សំខាន់ៗ ជាពិសេស បានចូលរួមជួយសម្រួល និងបញ្ចៀសកា​រ​​ក​កស្ទះនៅលើផ្លូវជាតិលេខ៣ ​និ​ង​ផ្លូ​វ​ជា​តិ​លេ​ខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។

ក្រសួង​បានបញ្ជាក់ថា​ ផ្លូវជាតិលេខ៤១ មានប្រវែងសរុបជាង ៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី​ថ្ន​ល់ទ​ទឹ​ង​(​ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្ត​កំព​ត​)​ ត្រូ​វ​បានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទ​ទឹ​ង ​១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។​

បើតាមអ្នកជំនាញ​នៃ​វិស័យអចលនទ្រព្យ​​បានលើកឡើងថា តាមរយៈការ​អភិវឌ្ឍ​ផ្លូវជាតិលេខ​៤១ នេះ វាមិន​ត្រឹ​ម​តែធ្វើ​ឱ្យ​ខេត្ត​កំពត​ក្លាយជា​តំបន់ដែលមានការ​ទាក់ទាញ​ទាំង​ទេសចរណ៍ និងការ​វិនិយោគប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏នឹងធ្វើឱ្យ​មានការទាក់ទាញ​ជាង​មុន​ អាច​ស្រូបទាញ​បាននូវរោងចក្រ​ ឧស្សាហកម្ម ឃ្លាំង​ស្តុកទំនិញ​ មកអភិវឌ្ឍន៍​នៅតំបន់​តាមបណ្ដោយផ្លូវនេះផងដែរ ជាក់ស្ដែង​​បច្ចុ​ប្បន្ន​នេះ វិនិយោគិន​ជាច្រើន​បាន​បណ្ដាក់ទុនវិនិយោគតាមបណ្ដោយផ្លូវ​ជាតិលេខ​៤១​ ដូចជា ការអភិវឌ្ឍន៍បណ្តុំ​លំនៅ​ឋាន ​ឃ្លាំង រោងចក្រ និងសហគ្រាសជាដើម  ។

សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម្ពោធផ្លូវជាតិលេខ​៣៣ ​និង៣១ កាលពី​ពេលថ្មីៗនេះ​បានបញ្ជាក់ថា ខេត្តកំពត​កំពុងមានការចាប់អារម្មណ៍​បណ្ដាក់ទុនវិនិយោគពីសំណាក់​វិនិយោគិន​បរទេស ក្នុងនោះ​មានក្រុមហ៊ុនធំមួយ​​បានបង្ហាញពីគម្រោង​វិនិយោគលើការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ខេត្តកំពត ដែលជា​សញ្ញា​ល្អ​សម្រាប់ការ​បង្កើតឱកាស​ការងារ​ថ្មីៗបន្ថែមដល់ពលរដ្ឋ​ ។​

ការ​បង្ហាញការ​ចាប់អារម្មណ៍វិនិយោគនៅក្នុង​ខេត្តកំពត​នេះដែរ ក៏ស្រប​នឹង​ខេត្តមួយនេះ​​បានសម្រេច​នូវ​សមិទ្ធផល​ផ្លូវជាច្រើន​ខ្សែ​ ដូចជា​គម្រោងផ្លូវជាតិលេខ​៣ ផ្លូវជាតិលេខ​៣១​ លេខ​៣៣ និង​ផ្លូវជាតិលេខ​៤១ ដែល​ងាយស្រួល​ដល់ការ​ដឹកជញ្ជូន ។​ ទន្ទឹមនឹង​នេះដែរ គម្រោងផ្លូវទឹក​ព្រែកជីក​ហ្វូណ​ន​តេជោ ក៏នឹង​ភ្ជាប់ទៅកាន់​ខេត្តកំពត និង​ទៅកំពង់ផែ​ជាច្រើន ដែល​នឹងធ្វើឱ្យខេត្តកំពត​កាន់តែមានសក្ដានុពលខ្ពស់​បន្ថែមទៀត  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *