ធនាគារពិភពលោក ផ្តោតលើការស្តារសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ និងបង្កើនការវិនិយោគលើវិស័យអប់រំ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកបានផ្តល់តម្លៃខ្ពស់ចំពោះចំណាត់ការមានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយបានបន្តលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការវិនិយោគលើវិស័យអប់រំថែមទៀត ក្នុងខណៈសកម្មភាព និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញកំពុងដំណើរការយ៉ាងរលូន។

លោកស្រី  ម៉ានូអេឡា វ. ហ្វឺរ៉ូ  (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានជួបធ្វើកិច្ចពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហង់ ជួន  ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន, និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី ហ្វឺរ៉ូ មានប្រសាសន៍ថា៖

“អត្រាចាក់វ៉ាក់សាំងនៅកម្ពុជាត្រូវបានសម្រេចក្នុងអត្រាខ្ពស់ និងការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី។ ធនាគារពិភពលោកកំពុងតែបន្តជួយកម្ពុជាលើផ្នែកសេវាកម្មអប់រំ និងសុខាភិបាល, ការកែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើនការវិនិយោគ និងបង្កើតការងារថ្មីៗ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈប្រកបដោយគុណភាព”

នៅក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន លោកស្រី ហ្វឺរ៉ូ បានស្វាគមន៍ចំពោះការគ្រប់គ្រងមានប្រសិទ្ធភាពរបស់កម្ពុជាលើការរាតត្បាតវីរុសកូវីដ-១៩ ក៏ដូចជាចំពោះកម្មវិធីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងអនុវត្ត។ លោកស្រីក៏បានធ្វើការកត់ សម្គាល់ដែរថា កិច្ចខិតខំស្តារសេដ្ឋកិច្ចនេះក៏ជាឱកាសថ្មីមួយដែរ សម្រាប់គិតគូរអំពីគន្លងផ្លូវថ្មីដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច គឺតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន  និងរបស់កម្មករ ហើយនឹងជួយធ្វើឱ្យការវិនិយោគនិងការនាំចេញកាន់តែរីក និងកាន់តែសម្បូរបែប។

ក្រៅពីជំនួបទាំងនេៈ លោកស្រី ហ្វឺរ៉ូ បានឆ្លៀតពេលទៅធ្វើទស្សនកិច្ចដល់គម្រោងមួយចំនួនដែលទទួលជំនួយពីធនាគារ ពិភព លោក។ លោកស្រីបានសង្កេតមើលសកម្មភាពនៅតាមថ្នាក់រៀន និង នៅតាមមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលកំពុងតែសហការគ្នាជាមួយសាកលវិទ្យាល័យអន្តរជាតិនានាជាដៃគូ ដើម្បីជំរុញឲ្យប្រសើរឡើងនូវកម្មវិធីសិក្សាវិស្វកម្មសម្រាប់កម្រិតបរិញ្ញាបត្រ និង អនុបណ្ឌិត។

លោកស្រីក៏បានធ្វើការសន្ទនាដែរជាមួយគ្រូបង្រៀន  មាតាបិតា និង សិស្សានុសិស្សនៅអនុវិទ្យាល័យ ទួលប្រាសាទសែនសុខ ដែលនៅទីនោះកិច្ចប្រឹងប្រែងនានាក្នុងការកែលម្អប្រតិបត្តិការរបស់សាលា និង លទ្ធផលសិក្សារបស់សិស្ស កំពុងតែទទួលបានផលល្អ ក្នុងនោះអត្រាសិស្សឈប់រៀនបានធ្លាក់ចុះ ហើយសិស្សក៏ខិតខំរៀនសូត្រក៏ទទួលបានលទ្ធផលប្រសើរជាងមុនដែរ៕ នាពេលបច្ចុប្បន្ន ធនាគារពិភពលោកកំពុងជួយដល់គម្រោងអភិវឌ្ឍនានារបស់កម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)