គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ លុយអឺរ៉ូ EURO ដែលជារូបិយវត្ថុអឺរ៉ុបនោះបានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយធៀបទៅនឹងលុយដុល្លារអាមេរិកដោយសារបញ្ហាវិបត្តិថាមពល ក៏ដូចជា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្លុកទាំងមូលផង។

អត្រាប្តូរប្រាក់នៅវេលាម៉ោងប្រមាណជា១១ព្រឹកម៉ោងសកល ប្រាក់១អឺរ៉ូ មានតម្លៃស្មើនឹងលុយដុល្លារ ១,០៦១ ពោលគឺធ្លាក់ចុះពីតម្លៃ លើកមុនប្រមាណជា ១,០៦៣៦ដុល្លារអាមេរិក។ ព្រឹកថ្ងៃដដែលនេះលុយអឺរ៉ូគឺបានធ្លាក់ចុះទៅដល់ ១,០៥៨ដុល្លារអាមេរិកគឺជាការធ្លាក់ចុះក្រោមតម្លៃ ១,០៦ដុល្លារអាមេរិកជាលើកដំបូងគិតចាប់តាំងតែពីខែមេសា ឆ្នាំ២០១៧។

អ្នកជំនាញជាច្រើន និងត្រូវបានចេញផ្សាយដោយ rt.com បានអះអាងថា ការធ្លាក់ចុះនៃប្រាក់អឺរ៉ូលើកនេះគឺកើតឡើងដោយសារតែក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្ស៊ី Gazprom បានប្រកាសផ្តាច់ការផ្គត់ផ្គង់ភ្លាមទៅលើប្រទេសក្នុងប្លុកអឺរ៉ុបចំនួន២ដូចជា ប៊ុលហ្ការី និងប្រទេសប៉ូឡញ ដោយសារតែពួកគេបានបដិសេធមិនព្រមធ្វើការទូទាត់ជារូបិយវត្ថុរុស្ស៊ី (ruble) តាមការចង់បានដោយរដ្ឋាភិបាលទីក្រុងមូស្គូ។
នៅថ្ងៃពុធម្សិលមិញនេះដែរ The Bloomberg បានចេញផ្សាយថាប្រទេសក្នុងប្លុកអឺរ៉ុបចំនួន៤បានបង្ខំចិត្តក្នុងការទូទាត់លុយរូបល (ruble) ជាមួយនឹងប្រទេសរុស្ស៊ី ហើយក្រៅពីនោះប្រទេសយ៉ាងហោចណាស់១០ទៀតកំពុងរៀបចំគណនីលុយរូបលជាមួយនឹងធនាគាររុស្ស៊ីដើម្បីអាចបន្តការទិញធនធានហ្គាសជាធម្មតាពី Gazprom ។
រំលឹកដែរថា ប្រទេសរុស្ស៊ីបានប្រកាសណែនាំនូវប្រព័ន្ធទូទាត់លុយរូបល(ruble)ជាមួយនឹងផលិតផលហ្គាសរបស់ខ្លួនតាំងតែពីខែមុនមកម្ល៉េះបន្ទាប់ពីអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀតបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ជាពិសេសគឺការដករុស្ស៊ីចេញពីបញ្ជីទូទាត់លុយអន្តរជាតិ SWIFT ។
គួរឲ្យដឹងដែរថា មកទល់ថ្ងៃនេះប្រទេសរុស្ស៊ីនៅតែបន្តធ្វើការគំរាមកំហែងក្នុងការផ្តាច់ការផ្គតផ្គង់ហ្គាសទៅឲ្យប្រទេសអឺរ៉ុបជាច្រើនបន្ថែមទៀតប្រសិនបើពួកគេមិនព្រមទទួលយកការទូទាត់ជាលុយរូបលទេនោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content