ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន និងកំពុងបន្តជំរុញការបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដល់សមាជិករបស់ខ្លួន ពិសេសមន្ត្រីឥណទាន ដើម្បីធ្វើឱ្យប្រតិបត្តិការឥណទានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជូនប្រជាជន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់ថា កម្រិតនៃការចូលរួមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending (ឬនិយាយឱ្យងាយយល់ គឺការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ)) សម្រាប់សមាជិកសមាគម គឺសមាគមធ្វើបានច្រើនមែនទែន ប៉ុន្តែក៏មានចន្លោះខ្វះខាតខ្លះ ដែលត្រូវបានបំពេញបន្ថែមនាថ្ងៃមុខបន្តទៅទៀត។
លោកបានថ្លែងបន្តថា ៖
“សមាគមមីក្រូហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធទាំងអស់បានជំរុញឱ្យមានការចូលរួមបន្ថែមដើម្បីឱ្យសមាជិក ពិសេសមន្ត្រីឥណទាន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបន្ថែមនូវការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ ដូច្នេះនាពេលថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុបានរៀបចំឱ្យការបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវនៅថ្នាក់តំបន់ និងថ្នាក់ខេត្ត”

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា នៅខែកញ្ញាខាងមុខ នឹងមានវគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ រៀបចំដោយ IBF (Institute of Banking and Finance) សម្រាប់ឱ្យមន្ត្រីរបស់មីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ ចូលរៀនក្នុងវគ្គសិក្សានេះ ដើម្បីឱ្យយល់ដឹងលើការងារទាំងអស់នេះ ហើយសមាគមក៏នឹងមានវគ្គបណ្តុះបណ្តាលបែបនេះជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗទៀត។
លោកបានថ្លែងដូច្នេះថា ៖
“ទោះវាមិនបាន ១០០% ប៉ុន្តែយើងធ្វើបានច្រើនហើយ ហើយយើងជំរុញឱ្យការអនុវត្តរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ យើងក៏ចង់ផ្សារភ្ជាប់ការងារទាំងអស់នេះ ដើម្បីឱ្យសង្គម និងប្រជាជន ពិសេសអតិថិជនរបស់យើង បានយល់បន្ថែមទៀត”
បើទោះបីជាច្ចុប្បន្នការផ្តល់កម្ចីមួយភាគធំបានមកពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ក៏នៅតែមានវត្តមានអ្នកផ្តល់កម្ចីក្រៅមួយចំនួនដែលអាចបង្កប៉ះពាល់វិស័យហិរញ្ញវត្ថុក្នុងទំហំណាមួយ។ វាជាចំណុចមួយ ដែលត្រូវសាបព្រួស ត្រូវបានបង្រៀន និងត្រូវណែនាំដល់អតិថិជន ដើម្បីឱ្យគាត់បានយល់បន្ថែម និងដើម្បីធ្វើប្រតិបត្តិការឥណទានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ដោយផ្សាភ្ជាប់ជាមួយនឹងការជំរុញឱ្យមានការលើកកម្ពស់ចំណេះដឹងសម្រាប់មន្ត្រីឥណទាន និងប្រជាជន ពិសេសអតិថិជន លោកប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថា បញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ នឹងកាន់តែរួមតូចបំផុតក្នុងរយៈពេលមធ្យម ២ ឬ៣ឆ្នាំ ខាងមុខ ហើយការធ្វើប្រតិបត្តិការឥណទាននឹងកាន់តែមានភាពវិជ្ជមាន។ សូមបញ្ជាក់ផងដែរថា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលផ្តោតយ៉ាងសំខាន់ និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពី៖ ១) ការអនុវត្តតាមវិធានផ្ដល់ឥណទាន (Lending Guidelines) និង ២) ការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

អាម៉េរិក ពិចារណាប្រើបច្ចេកវិទ្យាតាមគំរូរុស្ស៊ី ក្រោយបាត់បង់ប្រព័ន្ធការពារអាកាសតម្លៃរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/08/2026
យោធាសហរដ្ឋអាម៉េរិកកំពុងពិចារណាអភិវឌ្ឍរ៉ាដាការពារអាកាសចល័តជំនាន់ថ្មី ដែលអាចតភ្ជាប់ជាបណ្តាញតាមគំរូប្រព័ន្ធ S-300 និង S-400 របស់រុស្ស៊ី បន្ទាប់ពីប្រព័ន្ធរ៉ាដាការពារអាកាសអាម៉េរិកមួយចំនួនត្រូវបានបំផ្លាញក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content