វិស័យកសិកម្មរបស់អឺរ៉ុបខាតបង់រាប់ពាន់លានអឺរ៉ូ ដោយសារការធ្វើពាណិជ្ជកម្មជាមួយអ៊ុយក្រែន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា វិស័យកសិកម្មរបស់សហភាពអឺរ៉ុបបានខាតបង់រាប់ពាន់លានអឺរ៉ូ ដែលជាលទ្ធផលនៃសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្មជាមួយអ៊ុយក្រែន។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ គណៈកម្មការកសិកម្មអឺរ៉ុប លោក Janusz Wojciechowski បានប្រកាសថា វិស័យកសិកម្មរបស់សហភាពអឺរ៉ុបបានខាតបង់ចំនួន ១៩ ពាន់លានអឺរ៉ូ (២០,៦ ពាន់លានដុល្លារ) នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារការធ្វើពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន។ កាលពីឆ្នាំ២០២២ សមាជិកនៃប្លុកនេះបានដកពន្ធ និងកូតាសម្រាប់កសិផលអ៊ុយក្រែន ដើម្បីអាចឱ្យស្បៀងអាហាររបស់អ៊ុយក្រែន ដែលភាគច្រើនជាគ្រាប់ធញ្ញជាតិចែកចាយបន្តទៅកាន់ទីផ្សារពិភពលោក។ ទោះជាយ៉ាងណាក្តី ការផ្គត់ផ្គង់ភាគច្រើនបានជាប់គាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលបង្កគ្រោះថ្នាក់ដល់ជីវភាពរបស់កសិករក្នុងស្រុក។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ូសែល លោក Wojciechowski បានលើកឡើងពី ស្ថិតិដែលបង្ហាញពីតុល្យភាពពាណិជ្ជកម្មរួមរវាងអ៊ុយក្រែន និងប្លុកដែលមានភាពវិជ្ជមានកាលពីពីរឆ្នាំមុន ដែលនាំមកនូវប្រាក់ចំណូលដល់សេដ្ឋកិច្ចសហភាពអឺរ៉ុបចំនួន ១៩ ពាន់លានអឺរ៉ូ។ កំឡុងពេលនោះ ការនាំចេញសរុបពីសហភាពអឺរ៉ុបទៅអ៊ុយក្រែនមានចំនួនសរុប ៦៩ ពាន់លានអឺរ៉ូ ខណៈដែលការនាំចូលទៅកាន់ប្លុកមានចំនួន ៥០ ពាន់លានអឺរ៉ូ។

យ៉ាងណាមិញ នៅក្នុងវិស័យកសិកម្មរបស់សហភាពអឺរ៉ុបបានចាប់ផ្តើមខាតបង់ដោយសារផលិតផលអ៊ុយក្រែនដែលមានតំលៃថោក ដែលបានធ្វើឱ្យកសិករសហភាពអឺរ៉ុបតស៊ូប្រឆាំងថាជាការប្រកួតប្រជែងមិនយុត្តិធម៌។ លើសពីនេះ ប្លុកនេះបានបាត់បង់រាប់ពាន់លានអឹរូនៅឆ្នាំចន្លោះ ឆ្នាំ២០២២-២០២៣ ដោយការនាំចេញទៅអ៊ុយក្រែនបានធ្លាក់ចុះត្រឹម ៦ ពាន់លានអឺរ៉ូ និងការនាំចូលពីអ៊ុយក្រែនមានធ្លាក់ចុះត្រឹម ២៥ ពាន់លានអឺរ៉ូ។ កាលពីដំបូង ការនាំចេញរបស់អ៊ុយក្រែនគឺមានបំណងបញ្ជូនបន្តទៅកាន់អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា ដើម្បីបង្វែរលំហូរទៅកាន់ទីផ្សារទាំងនេះ។

​កាល​ពី​ខែ​កញ្ញា​កន្លងទៅនេះ ភាព​តានតឹង​ក្នុង​វិស័យកសិកម្ម​ជាពិសេសកសិកររបស់​សហភាព​អឺរ៉ុប​បាន​កើត​ឡើង នៅ​ពេល​ដែល​ក្រុង​ប្រ៊ូសែល​បាន​បដិសេធ​មិន​បន្ត​ការ​រឹតបន្តឹង។ យ៉ាងណាមិញ ប្រទេសប៉ូឡូញបានជំទាស់នឹងការសម្រេចចិត្តនេះ ហើយបានរក្សាការហាមឃាត់របស់ខ្លួនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ប៉ុន្តែនៅតែអនុញ្ញាតឱ្យមានការដឹកទំនិញឆ្លងកាត់ប្រទេសនេះ។ កសិករ​ដែល​តវ៉ា​និយាយ​ថា ការ​ដឹកទំនិញអ៊ុយក្រែណ​នៅ​តែ​ត្រូវ​បាន​បង្វែរ​ចូល​ទីផ្សារ​ក្នុង​ស្រុក ដោយសារតែអ្នកផលិតអ៊ុយក្រែនមិនចាំបាច់គោរពតាមច្បាប់របស់សហភាពអឺរ៉ុប ធ្វើឲ្យផលិតផលរបស់ពួកគេមានតម្លៃថោកជាង។ ឥឡូវនេះ ការនាំចូលពីប្រទេសជិតខាងត្រូវបានហាមឃាត់ដោយប៉ូឡូញ និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដោយសារតែអស្ថិរភាពនៅទីផ្សារអឺរ៉ុបខាងកើត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *