ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កម្ពុជាសព្វថ្ងៃនៅតែបន្តរស់ដោយសារឧស្សាហកម្មកាត់ដេរ ដោយសារតែផ្នែកនេះមានការវិនិយោគច្រើន ក៏ដូចជាមានកម្លាំងពលកម្មច្រើនដើម្បីធ្វើការងារនេះ។ ដោយឡែក ប្រភេទរោងចក្រផលិតអគ្គិសនី និងរោងចក្រអេឡិចត្រូនិកជាដើមនៅមិនទាន់លេចចេញរូបរាងធំដុំនៅឡើយ ដែលបញ្ហានេះត្រូវបានអ្នកជំនាញលើកឡើងថាបណ្ដាលមកពីថ្លៃដើមក្នុងស្រុកខ្ពស់ពេក។

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ច និងការកៀរគរវិនិយោគិនអន្តរជាតិមកកាន់កម្ពុជាថា ដើម្បីឲ្យអ្នកវិនិយោគអន្តរជាតិឈានជើងចូលមកបណ្ដាក់ទុនលើវិស័យផ្សេងពីឧស្សាហកម្ម គឺត្រូវតែបន្ថយថ្លៃដើមក្នុងស្រុកជាមុន ទើបពួកគេអាចរកឃើញប្រាក់ចំណេញ។

ឯកឧត្តមបានបញ្ជាក់ថា ៖
«ដើម្បីកាត់បន្ថយថ្លៃដើមក្នុងស្រុកបាន កម្ពុជាត្រូវមានការផលិត និងបង្កើតថ្លៃដើមចាំបាច់ដោយខ្លួនឯង។ ក្នុងនោះ ការផលិតអគ្គិសនីដើម្បីប្រើប្រាស់ខ្លួនឯងគឺជារឿងសំខាន់ និងចាំបាច់បំផុត»
ឯកឧត្តមមានប្រសាសន៍ទៀតថា ៖
« ការវិនិយោគលើការផលិតអគ្គិសនី ជាការបញ្ចុះតម្លៃដើមមួយផ្នែក! ដរាបណាយើងមិនទាន់មាន Quality Energy ទេ យើងក៏ពិបាកនឹងទៅប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិក្នុងការដណ្ដើមយកវិនិយោគិនមកបណ្ដាក់ទុននៅស្រុកខ្មែរដែរ»
បច្ចុប្បន្ន កម្ពុជាមានការផលិតអគ្គិសនី និងមានប្រើប្រាស់ថាមពលកកើតឡើងវិញមួយចំនួនតូច ប៉ុន្តែថាមពលទាំងនេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់រោងចក្រសហគ្រាសទូទាំងប្រទេសនោះទេ ពោលគឺត្រូវតែចេញពីរោងចក្រផលិតអគ្គិសនីធំៗ ដែលមានថាមពលខ្លាំងក្លា ហើយដើម្បីបានថាមពលអគ្គិសនីដ៏ខ្លាំងក្លា ក៏ត្រូវតែមានការផលិតធំដូចគ្នា ដែលការផលិតក្នុងទ្រង់ទ្រាយធំនេះ ចង់មិនចង់គឺត្រូវតែមានផលប៉ះពាល់។ ប៉ះពាល់គឺ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រផលិតអគ្គិសនី តាមរយៈរូបភាពជាច្រើនដូចជា សុខភាព សន្តិសុខ និងសេដ្ឋកិច្ចជាដើម។ យ៉ាងណាក៏ដោយ ផលប៉ះពាល់ក្នុងទ្រង់ទ្រាយតូចគឺនៅតែជាជម្រើសសម្រាប់ការផ្គត់ផ្គង់មនុស្សមួយចំណែកធំផ្សេងទៀត។
គួរបញ្ជាក់ថា សព្វថ្ងៃកម្ពុជាមានការផលិតអគ្គិសនីមួយចំនួនដែលអាចផ្គត់ផ្គង់អគ្គិសនីបានតាមផ្នែកជិតៗទីតាំងផលិតនោះ ក្រៅពីនោះកម្ពុជាក៏មានការទិញថាមពលអគ្គិសនីពីប្រទេសជិតខាងផងដែរដូចជា វៀតណាម ថៃ ឡាវ និងមួយផ្នែកតូចទៀត មានការទាញយកថាមពលកកើតឡើងវិញមកប្រើប្រាស់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content