អ្នកជំនាញ ៖ ការសិក្សារកិច្ចព្រមព្រៀងទ្វេ​ភាគី​កម្ពុជា-ជប៉ុន ជាដំណើរឈានទៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ

ពិតមែនថា កម្ពុជា និងជប៉ុនពេលនេះមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ប៉ុន្តែថ្នាក់ដឹកនាំរបស់កម្ពុជា បាន និង​កំពុង​ខិតខំប្រឹងប្រែងជំរុញឱ្យភាគីជប៉ុនសិក្សាលើលទ្ធភាព ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាមួយ ដែលមានក្រសួងពាណិជ្ជកម្មទទួលបន្ទុក។

នៅក្រោយការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម ក៏មានការសាទរច្រើនពីសំណាក់ស្ថានប័នរដ្ឋ និងវិស័យឯកជន ថ្វីត្បិតថា ទីផ្សារប្រទេសជប៉ុន​ជា​ទីផ្សារល្អសម្រាប់កម្ពុជា។ ម្យ៉ាងទៀត ទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងពេលកន្លងមកនេះ ក៏មិនមានអ្វីជាឧបសគ្គនោះដែរ។ មិនមាន​ឧបសគ្គ​ត្រង់ថា រយៈពេល៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនេះ ប្រជាជន​ព្រមទាំង​រដ្ឋាភិបាលនៃប្រទេសជប៉ុនតែងតែគាំទ្រ​រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ​ការអភិវឌ្ឍ​វិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងពហុភាគី។ ក្រៅពីនោះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនក៏មានការ​ប្រសើរឡើង​គួរ​ឱ្យ​កត់សម្គាល់ផងដែរ តាមរយៈការអនុវត្តកិច្ចព្រមព្រៀង RCEP ផងនិងកិច្ចព្រមព្រៀងអាស៊ានជប៉ុន។

ក្នុងបរិបថនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានយល់ឃើញថា វាជារឿងដែលកាន់តែល្អមួយកម្រិតថែមទៀត ប្រសិនបើកម្ពុជា និងជប៉ុនឈានដល់ការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងគ្នា។

លោកឧកញ៉ា លឹង ហេង បានមានប្រសាសន៍ថា ៖

“និយាយជារួម ការចរចាកិច្ចព្រមព្រៀងនេះគឺដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិយើង ដើម្បី​រក្សា​លំនឹងនៃសេដ្ឋកិច្ចជាតិ ទាំងការនាំចេញ និងនាំចូល ហើយបើសិនជា​កិច្ចព្រមព្រៀងនេះឈានដល់ការចរចាបានដោយជោគជ័យ គឺជារឿង​សាទររបស់សភាពាណិជ្ជកម្ម​កម្ពុជា។”

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏បានស្នើសុំឱ្យមានការបើកជើងហោះហើរត្រង់រវាងប្រទេស ទាំងពីរឡើងវិញ ត្បិតលោកយល់ថា​នេះ​ជា​ចំណែក​មួយក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន កាន់តែស្គាល់ភាពល្អប្រសើរ។

លោកឧកញ៉ា លឹម ហេង បានបន្តថា ៖

“អ្វីដែលគួរកត់សម្គាល់ទៀតនោះគឺ សព្វថ្ងៃនេះជប៉ុនគួរតែជំរុញការហោះ​ហើរ​ត្រង់ឡើងវិញជាមួយ​កម្ពុជា ដែលកន្លងមកបានផ្អាកដោយសារតែជំងឺកូវីដ ដូច្នេះដើម្បីជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគីឱ្យកាន់តែល្អប្រសើរ គួរតែមានការហោះហើរត្រង់​ឡើងវិញ ដើម្បីឱ្យទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។”

ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថាសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មជប៉ុននឹងមានកិច្ចព្រម​ព្រៀងជាមួយគ្នាក្នុងពេលឆាប់ៗខាង​មុខ​នេះ​ផងដែរ។

ស្រដៀងគ្នានេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថា ​ការបង្កើតកិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរីទ្វេភាគីជាមួយ​ជប៉ុន​គឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ប៉ុន្តែយ៉ាងណា​​លោកអះអាងថា​ជប៉ុនជាទីផ្សារដ៏ល្អមួយក្នុងការនាំចេញទំនិញ។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ៖

“ជប៉ុនជាដៃគូមួយក្នុងចំណោមដៃគូកិច្ចព្រមព្រៀង RCEP ហើយយើង​ក៏នាំចេញទៅជប៉ុនក្នុងចំនួន​ធំ​ដែរ ហើយជប៉ុនក៏នាំចូលមកកម្ពុជាច្រើនដូចគ្នា ដូច្នេះយើងចាត់ទុកថា កម្ពុជា ជប៉ុន ជាដៃគូសំខាន់មួយនៅក្នុងចំណោមទីផ្សារ RCEP។”

ដោយឡែក នៅក្នុងទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងជប៉ុនគឺធ្វើឡើងយូរណាស់មកហើយ ម្លោះហើយការណ៍ដែលក្លាយទៅជាដៃគូ​ពាណិជ្ជកម្ម​សេរី ពិតណាស់ថាត្រូវការការសិក្សាមួយច្បាស់​លាស់ ប៉ុន្តែបើពិនិត្យលើភាពរីកចម្រើនជាមួយគ្នាកន្លងមក អាចនិយាយបានថា កិច្ចការនេះកំពុងស្ថិត​នៅ​លើគន្លងផ្លូវមួយដែលត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៉ែន សុវិជាតិ។

គួរបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់​ប្រទេស​​កម្ពុជាមាន​កើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយ​ត្រូវ​បានគេព្យាករណ៍ថា នឹងកើន​ឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសកម្ពុជា នឹងឈាន​ទៅ​កាន់ “ប្រទេសដែល​មានចំណូលមធ្យមកម្រិតទាប” និងប្តេជ្ញាឈានទៅ “ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៥០ ខាង​មុខ​នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ