ភូមិ Mawlynnong នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះថា  «ភូមិ​ស្អាត​បំផុត​នៅ​អាស៊ី»

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានបង្ហាញថា ភូមិ Mawlynnong នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះថា  «ភូមិ​ស្អាត​បំផុត​នៅ​អាស៊ី» ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ ហើយក៏ជាភូមិមានអនាម័យបំផុតនៅក្នុងប្រទេសផងដែរ។

ភូមិ Mawlynnong គឺជាភូមិដែលមានស្អាតបំផុតនៅអាស៊ី និងជាតំបន់ទេសចរណ៍មួយក្នុងប្រទេសឥណ្ឌា ដោយមានលក្ខណៈប្លែកខុសពីគេជាច្រើនបែប រាប់ចាប់តាំងពីទិដ្ឋភាពទេសភាពរហូតដល់បេតិកភណ្ឌវប្បធម៌ប្លែកៗរបស់ភូមិមួយនេះ ជាពិសេសគេធ្វើកន្ត្រកបែបប្រពៃណីមួយហៅថា ‘khoh’ ដែលផលិតពីវត្ថុធាតុដើមមាននិរន្តរភាព។

ជារៀងរាល់ថ្ងៃ ភូមិនេះមានមនុស្សចូលរួមប្រមូលសំរាមចំនួន ៥០០ នាក់សម្រាប់ការងារអនាម័យប្រចាំថ្ងៃដើម្បីរក្សាអនាម័យភូមិឱ្យស្អាត និងពណ៌បៃតង។ លើសពីនោះ ក្មេងៗក្នុងភូមិបានចូលរួម​ជួយ​បោស​សម្អាត​សំរាម​តាម​ផ្លូវ​ពេលធ្វើដំណើរទៅសាលារៀន ហើយស្លឹកឈើ និងកាកសំណល់ទាំងនោះអាចបំប្លែងជាជីកំប៉ុសបានទៀតផង។ ប្លាស្ទិកក៏​ត្រូវ​បាន​ហាម​ឃាត់​នៅ​ភូមិ Mawlynnong ផងដែរ។

ដូច្នេះហើយ កាកសំណល់ប្លាស្ទិកជាច្រើនត្រូវបានយកទៅកែច្នៃឡើងវិញនៅមជ្ឈមណ្ឌលក្បែរនោះ ហើយមនុស្សត្រូវបានលើកទឹកចិត្តឱ្យធ្វើប្រដាប់ប្រដាក្មេងលេង ឬឧបករណ៍ដាំពីវត្ថុធាតុដើមបែបធម្មជាតិដូចជា​ ឈើជាដើម។ ជារៀងរាល់ថ្ងៃសៅរិ៍ គេមានការជួបជុំគ្នាធ្វើការងារសង្គម រើសសំរាម និង ចូលរួមសម្អាតអនាម័យភូមិ ដោយត្រូវបានចាត់ចែងពីមេភូមិ។ មិនត្រឹមតែប៉ុណ្ណោះ  Mawlynnong មាន​ស្ពានដែលដុះចេញពី​ឫសក្នុងភូមិ​ ដែល​វាដុះឡើង​ពី​ឫស​ភ្លោះ​នៃ​ដើម​កៅស៊ូ​។ លើសពីនេះ Mawlynnong ក៏ជាកន្លែងទេសចរណ៍មួយផងដែរ ប៉ុន្តែអ្នកទេសចរតម្រូវឱ្យយកកាកសំណល់ប្លាស្ទិកទៅផ្ទះវិញ ហើយប្រាក់ចំណូលពីទេសចរណ៍បានធ្វើឱ្យអ្នកភូមិប្រមូលជាមូលនិធិមួយសម្រាប់ថែទាំសុខភាពមនុស្សនៅក្នុងភូមិ។

គួរឲ្យបញ្ជាក់ផងដែរថា កន្លែងផ្សេងទៀតក៏បានធ្វើឱ្យទីក្រុងរបស់ពួកគេកាន់តែស្អាត និង មានអនាម័យតាមរយៈការខិតខំប្រឹងប្រែងរបស់សហគមន៍ផងដែរដូចជា អូស្ត្រាលីបានកាត់បន្ថយការបំពុលប្លាស្ទិកជិត ៣០ ភាគរយនៅតាមឆ្នេរសមុត្រ ខណៈដែលនៅហ្វីលីពីន ក្រុមឆ្មាំទន្លេបាននាំគ្នាសម្អាតទន្លេដែលបំពុលបំផុតនៅលើពិភពលោក។ កាលពីឆ្នាំមុនៗ ពួកគេបានចាប់ផ្តើមជាអ្នកស្ម័គ្រចិត្តតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេទទួលបានប្រាក់ឈ្នួលពីកិច្ចការមួយនេះ។ ស្របពេលនេះដែរ Weforum កំពុងធ្វើការកែលម្អអភិបាលកិច្ចបែបបច្ចេកវិទ្យា ដើម្បីកែលម្អជាទីក្រុងឆ្លាតវៃជុំវិញពិភពលោក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព