អ្នកជំនាញណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះជនឆបោកបន្លំខ្លួនជាបុគ្គលិកធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកដែលអាចកើតមានពីសំណាក់ជនខិលខូច ដោយប្រើប្រាស់រូបភាពជាបុគ្គលិករបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ពិសេសគឺការបង់ប្រាក់ទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈពួកគេ ហើយនឹងតម្រូវឱ្យបង់សេវាមុននឹងទទួលកម្ចីជាដើម។

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ក្នុងករណីដែលអាចកើតមាន ជនឆបោកបន្លំខ្លួនជាបុគ្គលិកធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយតម្រូវឱ្យអតិថិជនបង់ប្រាក់តាមរយៈគណនីរបស់ពួកគេផ្ទាល់។ ជនឆបោកមួយចំនួនបន្លំខ្លួនជាបុគ្គលិកធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ហើយទាក់ទងទៅអតិថិជននៃស្ថាប័ននោះ ដោយប្រើប្រាស់មធ្យោបាយទាក់ទងទៅក្នុងរូបភាពផ្សេងៗ ដូចជាទាងក់ទងតាមទូរសព្ទ និងបណ្តាញទំនាក់ទំនង Telegram ជាដើម។

អ្នកជំនាញបានលើកបន្តថា ក្រុមឆបោកខ្លះទៀតបង្កើតហ្វេសប៊ុក ផេក (Facebook Page) ក្លែងក្លាយ ដោយអះអាងថា ឱ្យខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាប និងខ្ចីបានលឿនជាដើម។​ ទាំងនេះគឺមធ្យោបាយឆបោករបស់ក្រុមខិលខូចប្រើប្រាស់។

អ្នកជំនាញរូបនេះ​បានលើកឡើងជាឱទាហរណ៍ថា រូបភាពដែលក្រុមឆបោកប្រើប្រាស់មានដូចជា ៖ ជនឆបោកប្រើប្រាស់រូបភាពដើរតួនាទីជាអគ្គនាយកនៃគឹ្រះស្ថាន ឬធនាគារណាមួយ ដោយអះអាងថា នៅក្នុងឱកាសដំណាច់ឆ្នាំ ឬពិធីបុណ្យផ្សេងៗ គឺមានកម្មពិធី (Promotion) ពិសេស ឬបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជន ដូចជា បញ្ចុះតម្លៃ ៣០% នៃទឹកប្រាក់ដែលត្រូវបង់ក្នុងឱកាសពិសេសនេះ ហើយប្រសិនបើអតិថិជនចង់បានការបញ្ចុះតម្លៃនេះ ទាល់តែអតិថិជនត្រូវបង់ទៅលេខ ឬគណនីរបស់អគ្គនាយកនោះផ្ទាល់ តាមរយៈមធ្យោបាយទូទាត់ណាមួយ។ អតិថិជនមួយចំនួន នៅពេលទទួលបានព័ត៌មា​នបែបនេះ ហើយគាត់អាចងាយយល់ច្រឡំថា អគ្គនាយករូបនោះពិតជាបញ្ចុះតម្លៃមែន ដូច្នេះអតិថិជនងាយចាញ់បោកគេ។ នៅពេលបង់ផ្ទាល់ទៅលេខ ឬគណនីធនាគាររបស់អគ្គនាយកគ្រឹះស្ថាននោះ គាត់នឹងវេរលុយទៅជនឆបោកនោះតែម្តង។

ដើម្បីជៀសផុតពីបោកបញ្ឆោតទាំងនេះ ជំនាញរូបនេះបានគូសបញ្ជាក់ថា ជាទូទៅ អតិថិជនអាចការពារខ្លួនបានពីការឆបោកទាំងនោះ ដោយត្រូវដឹងថា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានប្រាក់រង្វាន់ ឬការបញ្ចុះតម្លៃនៃទឹកប្រាក់ដែលត្រូវបង់សងនោះទេ។ ដូច្នេះ ក្នុងករណីមានរង្វន់ អតិថិជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរតែទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់កម្ចី ដើម្បីសាកសួរព័ត៌មានបញ្ជាក់ ដែលលេខទំនាក់ទំនងរបស់គ្រឹះស្ថានមាននៅលើតារាងបង់ប្រាក់ស្រាប់ ផេកហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាន និងនៅលើគេហទំព័ររបស់គ្រឹះស្ថានផ្ទាល់ជាដើម។

លោកបានបន្តថា អតិថិជនអាចការពារខ្លួនបានពីឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីគ្រឹះស្ថានផ្សេងៗដែលទទួលបានអជ្ញាប័ណ្ណប្រកបអាជីវកម្មផ្តល់សេវាកម្មហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ព្រោះគ្រឹះស្ថានផ្លូវការទាំងនេះមានការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងច្បាសលាស់។ មួយទៀត គឺអតិថិជនត្រូវមានការប្រុងប្រយ័ត្ន ចំពោះការតម្រូវការឱ្យបង់សេវា ឬកម្រៃជើងសារ មុននឹងទទួលបានកម្ចី។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ជាទូទៅគឺមិនយកកម្រៃសេវាមុនទេ ដូច្នេះក្នុងករណី គេបង់សេវាមុន ឬកម្រៃជើងសារមុន អតិថិជនអាចសួរបញ្ជាក់តាមរយៈលេខទំនាក់ទំនងរបស់ស្ថាប័ន ដែលមាននៅលើតារាងបង់ប្រាក់ថា តើមានករណីនេះដែរ ឬទេ។

ដើម្បីជៀសវាងពីការបោកបញ្ឆោតរបស់ជនខិលខូចក្លែងបន្លំជាបុគ្គលិករបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋបានប្រើប្រាស់សេវា លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វិធីសាស្ត្រល្អ និងមានប្រសិទ្ធភាពជាងគេបំផុតគឺអតិថិជនគួរទៅបង់ប្រាក់តាមភ្នាក់ងារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលខ្លួនបានប្រើប្រាស់សេវារបស់គេផ្ទាល់តែម្តង ឬប្រើប្រាស់លេខគណនី ឬព័ត៌មានភ្ជាប់នៅតារាងបង់ប្រាក់។

លោកបានថ្លែងបន្តថា បើមិនមានភាពចាំបាច់ទេ អតិថិជនមិនត្រូវបង់ប្រាក់តាមបុគ្គល ឬនរណាម្នាក់នោះទេ។ ប្រសិនបើគ្រឹះស្ថានដែលអតិថិជនបានប្រើប្រាស់សេវានៅក្បែរខ្លួន អតិថិជនគួរទៅបង់ដោយផ្ទាល់ ដើម្បីជៀសវាងការបោកបញ្ឆោតនានា ដែលជនខិលខូចប្រើប្រាស់។ ក្នុងករណីសង្ស័យ អតិថិជនគួរទំនាក់ទំនងលេខទូរសព្ទរបស់ស្ថាប័នផ្ទាល់ ដើម្បីសាកសួរព័ត៌មានបញ្ជាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ