កសិករ កាន់តែមានជម្រើសច្រើនជាមួយការប្រើរោងសម្ងួតវៃឆ្លាតខ្នាតតូច ដើរដោយថាមពលសូឡា

ភ្នំពេញ ៖ ជាទូទៅ នៅពេលដែលនិយាយពីទូសម្ងួត ឬរោងសម្ងួតផលិតផលកសិផលដើម្បីអាចរក្សាទុកបានយូរ ឬកែច្នៃទៅជាផលិតផលថ្មី ដូចជា ម្ទេសក្រៀម ស្វាយក្រៀម តែស្លឹកគ្រៃ ក៏ដូចជា សម្ងួតត្រី សាច់ផ្សេងៗ ធ្វើជាងៀត ភាគច្រើនប្រជាកសិករ ក៏ដូចជាអ្នកកែច្នៃតែងលើកឡើងពីផលលំបាកពាក់ព័ន្ធទៅនឹងតម្លៃថ្លៃលើសពីលទ្ធភាពរបស់ខ្លួន រួមជាមួយនឹងបច្ចេកទេសនៅពេលប្រើមានភាពសាំញាំច្រើន។ ប៉ុន្តែពេលនេះ ផលលំបាកដូចដែលបានលើកឡើងហាក់លែងជាបញ្ហាទៀតហើយ ខណៈដែលអ្នកជំនាញក្នុងស្រុក បានកែច្នៃ និងបង្កើតរោងសម្ងួតវៃឆ្លាត ប្រើថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា មានច្រើនខ្នាត ច្រើនទំហំ ជាមួយតម្លៃសមរម្យស្របតាមលទ្ធភាពអ្នកប្រើប្រាស់។

លោក ហុង សុត ដែលជាម្ចាស់អាជីវកម្មបង្កើតរោងសម្ងួតដែលមានឈ្មោះថា «កសិករឆ្លាត» (Kasekor Chhlat) បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន រោងសម្ងួត ឬទូសម្ងួតដែលសិប្បកម្មរបស់លោកបានកែច្នៃ និងផលិតឡើងនេះ មានច្រើនទំហំ ច្រើនខ្នាត ហើយកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម ទាំងប្រភេទខ្នាតធំ និងខ្នាតតូច ដោយតម្លៃមានចាប់ពី ១៨០ដុល្លារ រហូតដល់ ១៧៥០០ដុល្លារ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ដែរថា មិនថាចំពោះទូរសម្ងួតទំហំណានោះទេ ចំពោះគុណភាពនៃការសម្ងួតគឺមានគុណភាពដូចគ្នា ខុសត្រង់ថា តើអ្នកប្រើប្រាស់គាត់ដាក់សម្ងួតតិច ឬច្រើន ដែលមិនលើសពីទំហំនៃសមត្ថភាពរបស់ទូរសម្ងួតតែប៉ុណ្ណោះ ។

ដោយឡែក និយាយពីសមត្ថភាព និងគុណភាពរបស់ទូសម្ងួត ឬរោងសម្ងួត «កសិករឆ្លាត» គឺអាចធ្វើការសម្ងួតបានស្ទើរគ្រប់ប្រភេទ មិនថាការសម្ងួតផ្លែម្ទេស ចេក ម្រេច ស្លឹកគ្រៃ ស្វាយ រមៀត រួមជាមួយកសិផលដទៃទៀត ជាពិសេស សូម្បីតែប្រភេទសាច់ក៏អាចសម្ងួតបាន ដូចជាត្រី សាច់គោ សាច់ក្របី ធ្វើជាសាច់ងៀត ក៏បានដែរ។

លោក ហុង សុត ជាម្ចាស់អាជីវកម្មរោងសម្ងួតកសិករឆ្លាត (Kasekor Chhlat) បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា៖

« ទូសម្ងួតរបស់យើងមានចាប់ពី ២៥គីឡូក្រាម ឬទំហំសម្រាប់គ្រួសារ ដោយសម្ងួតក្នុងបរិមាណតិចតួច។ ចំពោះទូខ្នាតតូចលក្ខណៈគ្រួសារដែលខាងយើងលក់មានដូចជា ទំហំសម្ងួត ៦គីឡូក្រាម តម្លៃ១៨០ដុល្លារ ១០គីឡូក្រាម តម្លៃ៣០០ដុល្លារ និង ១៥គីឡូក្រាម តម្លៃ ៥០០ដុល្លារ ដែលវាអាចសម្ងួតកសិផលច្រើនមុខដូចជា ចេក ស្វាយ ម្រេច ផ្សិត ម្ទេស ម្ជូរព្រឹក តែ និងឪសថបុរាណ ក៏ដូចជាសាច់ងៀតផងដែរ រួមមាន ងៀតគោក្របី ត្រីងៀត សាច់ប្រឡាក់ជាដើម។ ក្រៅពីនេះ ក៏មានទូទំហំធំ ដោយមានតម្លៃចាប់ពី ១៧៥០០ដុល្លារ មានសមត្ថភាពសម្ងួតរហូតដល់ ៥តោនក្នុងការសម្ងួតម្ដង»។

ដោយឡែកពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងថែទាំវិញ ត្រូវបានលោកបញ្ជាក់ឱ្យដឹងថា វាមានភាពងាយស្រួលក្នុងការប្រើ ព្រោះនៅក្នុងទូសម្ងួតនីមួយៗ ទាំងទំហំធំ ទាំងទំហំតូច សុទ្ធតែបានរៀបចំធ្វើឡើងយ៉ាងមានរបៀប រៀបជាថ្នាក់ច្រើនជាន់ ដែលអាចផ្តល់កម្ដៅបានល្អ ហើយចំពោះការថែទាំវិញគឺគ្រាន់តែបោសជូតសម្អាតធម្មតា ខណៈដែលខាងក្រុហ៊ុនដែលជាអ្នកផ្គត់ផ្គង់ក៏មានការធានាជូនរហូតដល់១ឆ្នាំឯណោះ។

នៅក្នុងឱកាសនេះផងដែរ ម្ចាស់អាជីវកម្មខាងលើក៏បានលើកទឹកចិត្តដល់កសិករទូទៅ គួរតែមានរោងសម្ងួតប្រភេទណាមួយសម្រាប់គ្រួសារ ឬការកែច្នៃផលិតផលកសិកម្ម ដោយសារតែវាជាផលិតផលក្នុងស្រុក មានអត្ថប្រយោជន៍ច្រើន អាចជួយដល់បរិស្ថាន និងជួយកាត់បន្ថយការខាតបង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ