បើទោះជាស្ថានភាពនៃការទិញលក់ជាក់ស្ដែងត្រូវបានប្រតិបត្តិករអះអាងថាមានការធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃដីធ្លី និងអចលនវត្ថុនៅរាជធានីភ្នំពេញនៅតែបន្តកើនឡើង ដែលផ្ទុយពីបណ្តាខេត្តសំខាន់ៗមួយចំនួនដូចជា ខេត្តកោះកុង ព្រះសីហនុ និងខេត្តសៀមរាបមានការធ្លាក់ចុះ។
តាមរយៈការសិក្សាលម្អិតរបស់ក្រុមហ៊ុន KEY Real Estate បានឲ្យដឹងថា បច្ចុប្បន្នភាពនៃតម្លៃដីនៅក្នុងរាជធានីភ្នំពេញនៅតែបន្តមានកំណើន ក្នុងរង្វង់ប្រមាណ 1.9ភាគរយ ខណៈដែលតម្លៃដីនៅក្រុងសៀមរាបមានការធ្លាក់ចុះប្រមាណ -5ភាគរយ ហើយក្រុងព្រះសីហនុបានបន្តធ្លាក់ចុះរហូតទៅដល់ប្រមាណ -10.1ភាគរយ។
លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍ថា ស្ថានភាពទូទៅនៃតម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញពិតជាមានកំណើន ប៉ុន្តែកម្រិតនៃអត្រាតម្លៃឡើងថ្លៃនេះមានមិនស្មើគ្នានោះទេ។

“ក្នុងចំណោមខណ្ឌទាំង14នៃរាជធានីភ្នំពេញតំបន់ដែលមានសក្ដានុពល និងអំណោយផលដល់ការវិនិយោគ អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានចំនួន5ខណ្ឌ ហើយតម្លៃដីនៅក្នុងទាំងនោះក៏មានកំណើនផងដែរ។ ក្នុងចំណោមខណ្ឌទាំង5ដែលលេចធ្លោ គេសង្កេតឃើញខណ្ឌដង្កោបានឈានមុខគេ”
លោកបញ្ជាក់ថា
“ដង្កោ គឺជាខ័ណ្ឌមួយដែលមានអំណោយផលទាំងការវិនិយោគ និងការអភិវឌ្ឍន៍ ដែលបានចូលរួមរុញច្រានកំណើនតម្លៃដីនៅទីក្រុងភ្នំពេញទាំងមូលបានរហូតទៅដល់ 1.9ភាគរយ ដែលគិតជាមធ្យមស្ថិតក្នុងចន្លោះពី 2,000ដុល្លា ទៅ 2,100ដុល្លា ក្នុងមួយម៉ែត្រការ៉េ។ នេះជាកំណើនមួយដែលលើសពីការរំពឹងទុក ក្រោមហេតុផលនៃការរីករាលដាលជំងឺកូវីដ-19 ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ”
លោកបន្តថា
ដោយឡែក ខេត្តសៀមរាបវិញ លោកបានគូសបញ្ជាក់ឲ្យដឹងថា ទំហំនៃការប៉ះពាល់គឺនៅមានកម្រិតនៅឡើយ ពោលគឺចំនួននេះមិនបានធ្លាក់ពេកនោះទេ ព្រោះបើគិតពីទំហំប៉ះពាល់នៃជំងីរាតត្បាតកូវីដ-19 ដែលតួលេខនេះគឺនៅតិចតួចនៅឡើយ។ និយាយជារួម តម្លៃដីនៅក្នុងក្រុងសៀមរាបបានធ្លាក់នៅត្រឹម 1,520ដុល្លាក្នុងមួយម៉ែត្រការ៉េ ទៅ 1,600ដុល្លាក្នុងមួយម៉ែត្រការ៉េ ហើយកំណើននៃតម្លៃអចលវត្ថុរួមបានធ្លាក់ចុះត្រឹមចំនួន -5ភាគ។
ដោយឡែកសម្រាប់តែខេត្តព្រះសីហនុ លោកបានបង្ហាញរបាយការណ៍រួមមួយដោយបែងចែកជាសង្កាត់ធំៗចំនួន4 ដែលរាប់ចាប់ពីចុងឆ្នាំ2017 រហូតដល់ចុងឆ្នាំ2019 កំណើនតម្លៃដីនៅខេត្តនេះគឺមានសភាពខ្ពស់ខ្លាំង។ ប៉ុន្តែនៅក្នុងឆ្នាំ2020 កំណើននេះបានថយចុះទៅវិញដោយហេតុនៃការបិទហ្គេមអនឡាញដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃដី និងអចលនទ្រព្យទូទៅ ហើយក្រោយមកគឺមានការរីករាលដាលនៃជំងឺកូវីដ-19 ធ្វើឲ្យសេដ្ឋកិច្ចខេត្តព្រះសីហនុដាំក្បាលចុះរហូតទៅដល់ -10.1ភាគរយ ដែលនេះជាចំនួនមួយច្រើនជាងគេធៀបទៅនឹងខេត្តប៉ូលសេដ្ឋកិច្ចខ្ពស់ផ្សេងទៀត។ ជាទូទៅគិតចាមធ្យមតម្លៃដីនៅក្នុងក្រុងព្រះសីហនុ ស្ថិតនៅក្នុងចន្លោះពី 1,240 – 1,380ដុល្លាក្នុងម៉ែត្រការ៉េ ៕


ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content