អ៊ីស្រាអែល បន្តរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុមិនអាចទប់នឹងការចំណាយលើសង្គ្រាមនោះទេ

បរទេស៖ យោងតាមប្រភពពី Conversation  បានរាយការណ៍ថា បន្ទាប់ពីកើតមានសង្គ្រាមរយៈពេល ១១ ខែ អ៊ីស្រាអែល កំពុងជួបផលលំបាកទៅលើបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួន ហើយអាចប្រឈមមុខនឹងការដួលរលំ ប្រសិនបើសង្គ្រាមនៅតែបន្ត។

យោងតាមទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបង្ហាញថា សេដ្ឋកិច្ចរបស់អ៊ីស្រាអែលកំពុងជួបប្រទះនឹងការយឺតយ៉ាវបំផុតក្នុងចំណោមប្រទេសអ្នកមាន។ ជាការកត់សម្គាល់ ចាប់តាំងពីមានការវាយប្រហារកាលពីខែតុលា មក GDP របស់​អ៊ីស្រាអែល​បាន​ធ្លាក់​ចុះនៅត្រឹម ៤,១ ភាគរយ ហើយបន្តធ្លាក់ចុះរហូតដល់ឆ្នាំ ២០២៤។

ធនាគារកណ្តាលអ៊ីស្រាអែលបានកែសម្រួលការព្យាករណ៍កំណើនរបស់ខ្លួនពី ២,៨ កាលពីដើមឆ្នាំមកត្រឹម ១,៥ ភាគរយនាពេលថ្មីៗនេះ។ កាលពីថ្ងៃទី ១ ខែកញ្ញា កូដកម្មទូទាំងប្រទេសបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសស្ទើរតែដួលរលំ ដោយសារការផ្ទុះកំហឹងជាសាធារណៈជុំវិញការដោះស្រាយសង្គ្រាមរបស់រដ្ឋាភិបាល។​ ជាមួយគ្នានេះ ស្របពេលដែល​សង្រ្គាមកំពុងបន្ត វា​បាន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​អ៊ីស្រាអែល ការវិនិយោគ​អាជីវកម្ម រួមជាមួយនឹង​ទំនុកចិត្ត​អ្នកប្រើប្រាស់។ មុនពេលមានសង្រ្គាម សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​ដោយ​សារ​តែ​វិស័យ​បច្ចេកវិទ្យា​របស់​ខ្លួន។ GDP ប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់បានកើនឡើង ៦,៨ ភាគរយក្នុងឆ្នាំ ២០២១ និង ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ច្រើនជាងប្រទេសលោកខាងលិចភាគច្រើន។

ទោះយ៉ាងណា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា មិនមានសញ្ញាបង្ហាញពីការបញ្ឈប់នោះទេ ខណៈដែលជម្លោះជាមួយក្រុមហេសបូឡានៅព្រំដែនលីបង់កាន់តែតានតឹង។ ធនាគារអ៊ីស្រាអែលបានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមអាចនឹងកើនឡើងដល់ ៦៧ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ទោះបីជាមានកញ្ចប់ជំនួយយោធាចំនួន ១៤,៥ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែហិរញ្ញវត្ថុរបស់អ៊ីស្រាអែលប្រហែលជាមិនគ្រប់គ្រាន់ក្នុងការចំណាយនោះទេ មានន័យថា អ៊ីស្រាអែលនឹងពិបាកក្នុងការបែងចែកធនធានរបស់ខ្លួន។ ជាឧទាហរណ៍ អ៊ីស្រាអែលចាំបាច់ត្រូវកាត់បន្ថយការចំណាយក្នុងផ្នែកខ្លះនៃសេដ្ឋកិច្ច ឬខ្ចីបំណុលបន្ថែមទៀត ដែលធ្វើឲ្យការប្រាក់កាន់តែខ្ពស់ និងការសងប្រាក់កម្ចីកាន់តែធំ។

មិនត្រឹមតែប៉ុណ្ណោះ ស្ថានភាពសារពើពន្ធកាន់តែយ៉ាប់យ៉ឺនរបស់អ៊ីស្រាអែលបានជំរុញឱ្យទីភ្នាក់ងារវាយតម្លៃឥណទានធំ ៗទម្លាក់ចំណាត់ថ្នាក់ប្រទេសនេះ។ ជាក់ស្ដែង កាលពីខែសីហា Fitch បានទម្លាក់ពិន្ទុឥណទានរបស់អ៊ីស្រាអែលពី A+ ដល់ A ដោយហេតុផលថាការកើនឡើងនៃការចំណាយយោធាបានរួមចំណែកដល់ការពង្រីកឱនភាពសារពើពន្ធដល់ ៧,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៤ ដែលកើនឡើងពី ៤,‌១ ភាគរយឆ្នាំមុន។ បញ្ហានេះក៏អាចប៉ះពាល់ដល់សមត្ថភាពរបស់អ៊ីស្រាអែលក្នុងការរក្សាយុទ្ធសាស្ត្រយោធាបច្ចុប្បន្នរបស់ខ្លួនផងដែរ ដោយសារវាទាមទារឲ្យមានអាវុធទំនើបៗ និងការគាំទ្រផ្នែកភស្តុភារឥតឈប់ឈរ។

ក្រៅពីនេះ វិស័យសំណង់ក៏បានធ្លាក់ចុះជិត ១ ភាគ ៣ ក្នុងរយៈពេល ២ខែដំបូងនៃសង្រ្គាម ហើយ​វិស័យ​កសិកម្ម​ក៏​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ផង​ដែរ ជាមួយនឹងការធ្លាក់ចុះ​ផលិត​កម្ម​។ ទោះបីជារដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ព្យាយាម​នាំ​ពលករ​មក​ពី​ប្រទេស​ឥណ្ឌា និង​ស្រីលង្កាក៏ដោយ ប៉ុន្តែការងារសំខាន់ៗជាច្រើននៅតែខ្វះធនាធានមនុស្ស។ គេប៉ាន់ប្រមាណថា ក្រុមហ៊ុនអ៊ីស្រាអែលរហូតដល់ ៦ ម៉ឺនត្រូវបានបិទទ្វារនៅឆ្នាំ ២០២៤ ដោយសារតែកង្វះបុគ្គលិក ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះទំនុកចិត្តអាជីវកម្ម។ លើសពីនេះ វិស័យទេសចរណ៍ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ទោះបីមិនមែនជាផ្នែកសំខាន់នៃសេដ្ឋកិច្ចរបស់អ៊ីស្រាអែលក៏ដោយ ហើយសណ្ឋាគារជាច្រើនប្រឈមមុខនឹងការបិទទ្វារ។

យ៉ាងណាមិញ សង្គ្រាម​អាច​នឹង​បំផ្លាញ​សេដ្ឋកិច្ច​​អ៊ីស្រាអែលធ្ងន់ធ្ងរ ប៉ុន្តែ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​កាន់តែ​អាក្រក់​ទៅៗ ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បីស្តារឡើងវិញ។ ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានបាត់បង់ការងារ ខណៈដែលអាជ្ញាធរ​ប៉ាឡេស្ទីន​ជួបបញ្ហា​ជាប់គាំង​សាច់ប្រាក់។ សព្វថ្ងៃនេះ ប៉ាឡេស្ទីន​ពឹង​ផ្អែក​លើ​ជំនួយទាំងស្រុង ខណៈដែលបណ្តាញទំនាក់ទំនងសំខាន់ៗត្រូវបានកាត់ផ្តាច់ ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​