វត្តមានអគារបៃតងបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់មនុស្ស និងសង្គមជាតិ ខណៈអ្នកអភិវឌ្ឍន៍មិនចាប់អារម្មណ៍

ភ្នំពេញ ៖ ការអភិវឌ្ឍអគារ​បៃតង​នៅក្នុងប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន​នេះ ត្រូវបានសង្កេតឃើញថា​មាន​ចំនួ​ន​តិចតួ​ចនៅឡើយ ខណៈអ្នកជំនាញ​បានសិក្សាឃើញថា​ការអភិវឌ្ឍអគារ​ប្រភេទនេះ​នឹងផ្ដល់អត្ថប្រយោ​ជន៍ខ្ពស់ដល់អ្នកអភិវឌ្ឍ​ន៍​ និងសង្គមជាតិទាំងមូល ។

លោក ​ស៊ីម បូវិសាល ទីប្រឹក្សា​សមាគម​អ្នក​ផ្ដល់ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា​បាន​ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា​ ការអភិវឌ្ឍ​អគារ​បៃតងពិតជាអាចផ្តល់​នូវ​ភាព​ល្អប្រសើរដល់បរិស្ថាន និងសង្គម ដែលអាចផ្តល់ផាសុកភាពដល់អ្នករស់នៅក្នុងតួអគារ ក៏ដូចជាបានចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ ប៉ុន្តែ​អ្វីដែលសំខាន់គឺក្រុមអ្នកអភិវឌ្ឍន៍អាចខ្វះជំនាញផ្នែកសាងសង់ និងត្រូវចំណាយទុនច្រើន ។

លោកបានបន្តថា ៖ វត្តមាននៃអគារបៃតងពិតជាបានចូលរួមជាមួយសង្គមក្នុងការថែរក្សាបរិស្ថាន និងផ្តល់ផាសុកភាពខ្ពស់ដល់អ្នកស្នាក់នៅ ប៉ុន្តែការសាងសង់​អគារ​​បៃតងបែបនេះ​ត្រូវ​ចំ​ណា​យ​ថ្លៃ​ដើមខ្ពស់​បើធៀបនឹង​ការសាងសង់​អគារធម្មតា ដូច្នេះ​អ្នកអភិវឌ្ឍន៍មួយចំនួនធំ​មិនបានគិតពី​ផល​ប៉ះ​ពាល់​នៅ​​​ពេលអនាគត​នោះ​ទេ គឺគេគិតតែផលចំណេញនៅពេលបច្ចុប្បន្នតែប៉ុណ្ណោះ។ ម៉្យាងទៀត ​នៅក្នុងប្រទេស​កម្ពុជា​ធនធាន​មនុស្ស​លើ​ជំនាញ​នេះក៏មានតិចតួច និងទាមទារ​ឱ្យ​មា​ន​កា​រ​អភិវឌ្ឍ​​ធនធានមនុស្ស​កាន់តែច្រើន​បន្ថែមទៀត»។

លោកបានថា ៖

“ការ​សាងសង់អគារ​បៃតងមិនមែន​សំដៅលើ​​ការ​សាងសង់​ហើយដាំដើម​ឈើ​ធ្វើឱ្យ​អគារ​នោះ​ក្លាយជាពណ៌បៃតង​នោះទេ​ ពោលគឺការសាងសង់​ត្រូវ​គិតតាំងពីដំបូង​ម្ល៉េះ ។ គេគិតទៅលើ​វត្ថុធាតុ​ដើមដែល​យក​មក​​​សង់អគារ​នោះ វាបានប៉ះពាល់បរិស្ថាន​ដែរ ឬអត់ ធ្វើឱ្យ​មានបម្រែបម្រួលអាកាសធាតុដែរឬទេ ហើយ​នៅ​ពេលដែលវាយ​កំទេច​ចោល​ តើវា​នឹងមានផលប៉ះពាល់​ដែរទេ ។ ទាំងអស់នេះ​ហើយដែល​ធ្វើឱ្យ​អ្នកអភិវឌ្ឍ​ន៍​មួយ​ចំ​នួនមិន​សាងសង់អគារ​បៃតង”

ជាមួយនឹងការលើកឡើងខាងលើនេះ លោក វិសាល បានពន្យល់ឱ្យដឹងថា តាមពិត​ទៅការ​សាងសង់​អគារបៃតង​ ថ្វីត្បិតតែវា​ត្រូវការ​ចំណាយ​ច្រើន និង​ពិ​បា​ក​​​ក្នុង​ការ​សាងសង់ ប៉ុន្តែអគារ​បៃតង​នេះបានផ្ដល់​នូវគុណសម្បត្តិ​ច្រើន​ដល់​ភពផែ​នដី ដូចជា ​ជួយ​ទប់​ស្កាត់​ការ​បំពុល​បរិយាកាស​តាមរយៈ​ការកាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​នៅក្នុងអគារ ដោយមិន​ប្រើម៉ាស៊ីន​ត្រជាក់ជាដើម ​ហើយអគារនេះនឹងជួយឱ្យបរិយាកាស​នៅតែ​មានស្ថានភាពល្អ ជាពិសេស​អ្នកធ្វើការ​នៅក្នុង​អគារ​នោះ​ទទួល​បាន​ផាសុកភាពថែមទៀត​ផង  ខណៈដែលម្ចាស់អគារ​ក៏នឹងទទួលបាន​ប្រាក់ចំណូល​បន្ថែម​ដោយសា​រ​តែតម្លៃជួល​នៅក្នុងអគារ​បៃតង​នឹង​មានតម្លៃខ្ពស់ជាង​អគារធម្មតា។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានស្នើដល់រាជ​រដ្ឋាភិ​បាល​ជួយ​លើក​ទឹ​ក​ចិ​ត្ត​​ដល់​អ្នកអភិវឌ្ឍន៍អគារ​បៃតង​​នៅក្នុងប្រទេស​កម្ពុជា ដោយ​ការកាត់បន្ថយ​ការយក​ពន្ធ​លើអគារ​នេះ​ ឬតាម​រយៈមធ្យោបាយ​ផ្សេងទៀត ដែលធ្វើយ៉ាងណា​ឱ្យមានការអភិវឌ្ឍ​អគារ​បៃតង​នៅក្នុងប្រទេស​កម្ពុជា​កាន់តែច្រើន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម