ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានសរុបចំនួន ៣៩.៨៤ ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួន ៤.៤៥ លាននាក់នៅក្នុង ២៥ រាជធានី ខេត្ត គិតត្រឹមខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពឥណទាននៅកម្ពុជា ឆ្នាំ២០២១ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ CBC មានសមាជិកសរុបចំនួន ១៧៦ ស្ថាប័ន ដោយរួមបញ្ចូលទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ ហើយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានជាសមាជិកទាំងអស់បានផ្តល់ឥណទានសរុបចំនួន ៣៩.៨៤ ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួន ៤.៤៥ លាននាក់នៅក្នុង២៥ រាជធានី ខេត្ត។

ក្នុងនោះ ខេត្ត ក្រុង ឬរាជធានីចំនួន ៤ គឺ រាជធានី ភ្នំពេញ កណ្ដាល សៀមរាប និងកំពង់ស្ពឺ បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប រាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន ១៧.១៤ ពាន់លានដុល្លារអាមេរិកស្មើនឹង ៤៣%នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៥៥.៤៩ ម៉ឺននាក់។
បន្ទាប់មក គឺខេត្តកណ្តាលមានបរិមាណឥណទានចំនួន ២.៣៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៦% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៥.២៤ ម៉ឺននាក់។ ខេត្តសៀមរាបគឺជាខេត្តបន្ទាប់ ដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣គឺ ប្រមាណ ២.២៥ ពាន់លានដុល្លារ អាមេរិក ស្មើនឹង ៦% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ២៩.៨៤ ម៉ឺននាក់។ កំពង់ស្ពឺ គឺជាខេត្តដែលមានបរិមាណ ឥណទានខ្ពស់លំដាប់ទី៤ គឺ ១.៨៩ ពាន់លានដុល្លារអាមេរិកស្មើនឹង ៥% នៃសមតុល្យឥណទាន សរុប ហើយមានអ្នកខ្ចីប្រាក់សរុបចំនួន ៣១.៨៧ ម៉ឺននាក់។ រាជធានី ខេត្ត ដែលមានបរិមាណឥណទានទាបនៅឡើយក្រោម ២០០ លានដុល្លារអាមេរិក មានដូចជាស្ទឹងត្រែង មណ្ឌលគិរី ប៉ៃលិន និងកែប។
ជារួម អតិថិជនដែលខ្ចីប្រាក់ពីមួយស្ថាប័នមានចំនួនប្រហែល ៧៨% ហើយ ស្វាយរៀង ភ្នំពេញ ព្រះសីហនុ និងកំពង់ស្ពឺ មានអត្រាអ្នកប្រាក់តែមួយស្ថាប័នលើសពី ៨០% ដែលជាអត្រាមួយល្អ។
សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២១ អត្រានៃការប្រើប្រាស់ឥណទានជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៣.៥៤% ធៀបនឹងចំនួនប្រជាជនសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ខេត្តដែលមាន អត្រានៃការប្រើប្រាស់ច្រើនជាងគេគឺ កំពង់ស្ពឺ(៥៧%) រាជធានីភ្នំពេញ(៥៦%) រតនគិរី(៥៦%) ព្រះវិហារ(៥៦%) ប៉ៃលិន (៥៤%) ឧត្តរមានជ័យ(៥៣%) និង មណ្ឌលគិរី(៥១%) ។ បាត់ដំបង ត្បូងឃុំ ព្រៃវែង បន្ទាយមានជ័យ ស្ទឹងត្រែង កំពង់ចាម ជាខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានទាបគេ ក្រោម៣៩%។
បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រលប់យឺតលើសពី៩០ មានចំនួន១.៣១% ប៉ុណ្ណោះ ត្រឹមចុងឆ្នាំ២០២១។ ខេត្តដែលមានអត្រានៃការសងត្រលប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន កែប(០.៥៨%) ព្រះវិហារ(០.៦២%) តាកែវ(០.៦២%) កំពង់ស្ពឺ(០.៧៦%) ព្រៃវែង(០.៧៦%) និងកំពត(០.៧៧%)។ បើយើងមើលទៅលើខេត្ត និងរាជធានីចំនួន៤ ដែលមាន សមតុល្យឥណទានជិត ៦០%នៃសមតុល្យឥណទានសរុប គឺ មានអត្រានៃអ្នកសង ត្រលប់យឺត ទាបក្រោម ២% ប៉ុណ្ណោះ មានដូចជា កំពង់ស្ពឺ(០.៧៦%) រាជធានីភ្នំពេញ(១.១១%) កណ្តាល(១.៣៨%) និង បាត់ដំបង(១.៩៨%) ហើយដោយឡែក ខេត្តសៀមរាប មានចំនួន ៣.០៦%៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content