AMRO ៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្តមានស្ថិរភាពល្អ

ភ្នំពេញ ៖ លោកបណ្ឌិត លី គូឈីង ប្រធានក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 Macroeconomic Research Office (AMRO) បានលើកឡើងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្តមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល ស្របពេលសេដ្ឋកិច្ចកម្ពុជាមានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំ បន្ទាប់ពីការបើកប្រទេសឡើងវិញ ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកលក្រោយវិបត្តជំងឺរាតត្បាតសកល។

លោកបណ្ឌិត លី គូឈីង បានលើកឡើងដូច្នេះ អំឡុងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃដើមសប្ដាហ៍នេះ។

ស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នេះ មានភាពធូរស្រាលបន្តិចហើយ ដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗ មួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយះការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។

ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោកហាក់នៅមានភាពផុយស្រួយ និងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ជាងមុន ដោយសារការកើនឡើងនូវភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបែកខ្ញែក ច្រវាក់ផ្គត់ផ្គង់សកល, លទ្ធភាពនៃការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់, ការងើបឡើងយឺតជាងការ រំពឹងទុកនៃសេដ្ឋកិច្ចចិន និងបម្រែបម្រួលអាកាសធាតុជាដើម។

ទោះជាយ៉ាងក្តី លោកបណ្ឌិត លី គូឈីង ក៏បានកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចកម្ពុជាមានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើង ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកល។ នៅក្នុងឆ្នាំ២០២៣ AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥៣% ដែលជា កំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិចជាការវាយតម្លៃកាលពីដើមឆ្នាំក្តី។

លោកបណ្ឌិត លី គូឈីង បានថ្លែងបន្តថា កំណើននេះជំរុញដោយការងើបឡើង វិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍, ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងលំនឹងសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពង្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ ។ កត្តាទាំងនេះ បង្ហាញពីលទ្ធផលនៃការបន្តអនុវត្តវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់។

លោកបណ្ឌិតបានបន្តថា ទោះបីវាជរដ្ឋាភិបាលបានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទាំងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំងការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រងបាន។ វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល។ ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន ។

ជាមួយគ្នានេះ, លោកបណ្ឌិត លី គូ ឈឹង បានលើកឡើងជាអនុសាសន៍មួយចំនួនដូចជា៖ ១. កម្ពុជាគួរចាប់ផ្តើមកសាងឡើងវិញនូវទ្រនាប់ថវិកាដើម្បីពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, ២. គួរបន្តតាមដាន និងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និង៣. ការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក និងលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបាន​ភាពធន់ និ​ងរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ ​បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣ បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបាន​ភាពធន់និ​ងរឹងមាំ។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និង អាជីវកម្មប្តូរប្រាក់ ២ ៨៩០។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ វិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% នៃទ្រព្យសកម្មសរុប ស្របពេលដែលវិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក ១៤,៤% និង ០,៦% រៀងគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី