៨ខែ ឆ្នាំ​២០២៣​នេះ កម្ពុជាបាននាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិនក្នុង​បរិមាណ​ ៨ ១១៨​ តោន

ភ្នំពេញ៖ ​ នៅក្នុង​រយៈពេល​៨ខែ ឆ្នាំ​២០២៣​នេះ កម្ពុជាបាននាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន ក្នុង​បរិមាណ​ ៨ ១១៨​ តោន កើនឡើង​ជាង ៣ ៧២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​២០២២​។ ​នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។

ជំទាវ អ៊ឹម រចនា ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​ថា គ្រាន់តែ​ក្នុង​ខែសីហា ការនាំចេញ​ផ្លែ​មៀន​ស្រស់ សម្រេចបាន ​៣ ២៥០​តោន ជា​បរិមាណ​ដ៏​ច្រើន ដែល​កំណើន​នេះ​ដោយសារតែ​មានការ​ផ្សព្វ​ផ្សាយ​លក់​មៀន​ខ្មែរ​តាមរយៈ​ទីផ្សារ​អន​ឡាញ​នានា​របស់​ចិន ជាពិសេស​ការដាក់​លក់​នៅ​ផ្សារ​អន​ឡាញ​អា​លី​បា​បា ដែលជា​ផ្សារ​ដ៏​ធំ​របស់​ចិន។

ជំទាវ អ៊ឹម រចនា បាន​មានប្រសាសន៍ថា ៖ «​ ផ្លែ​មៀន​របស់​យើង ត្រូវបាន​ប្រជាជន​ចិន​ទទួលស្គាល់ថា មាន​រសជាតិ​ឆ្ងាញ់ និង​មានគុណ​ភាពល្អ សូម្បីតែ​​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ​ទៅកាន់​ប្រទេស​​ចិនៗក៏បាន​យក​ផ្លែ​មៀន​ស្រស់ ​ដើម្បី​ទទួល​ប្រតិភូយើង។​ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ផលិតផល​ផ្លែឈើ​យើង​»​។

ជំទាវ អ៊ឹម រចនា ​បាន​បញ្ជាក់បន្ថែមថា តាមរយៈ​កំណើន ​នៃ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន ដោយសារតែ​គុណភាព​របស់​ផ្លែ​មៀន​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ពី​ខាង​ចិន និង​មាន​តម្រូវ​ការបញ្ជាទិញ​ច្រើន ទើប​មានការ​កើនឡើង​ច្រើន​បែបនេះ​។​​

បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បច្ចុប្បន្ន​ក្រសួង​កំពុងតែ​ជួយ​កសិករ ដោយ​ធ្វើយ៉ាងណា​ពង្រឹង​ការដាំដុះ​ផ្លែ​មៀន​ប៉ៃលិន​នេះ ឱ្យមាន​គុណភាព សុវត្ថិភាព សម​ស្របតាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​ប្រទេស​ចិន​ចង់បាន​។​

​ដោយឡែកក្រុមហ៊ុន Season Fresh Co.,Ltd, ដែលជាក្រុមហ៊ុននាំចេញផលិតផលស្រស់ ឈានមុខគេរបស់កម្ពុជា ក្រោមកិច្ចសហការជាមួយ Shanghai GrandFruit Import & Export Co., Ltd (GrandFruit) ដែលជាអ្នកចែកចាយផ្លែឈើអន្តរជាតិដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមដំណើរការដឹកជញ្ជូនផ្លែមៀនប៉ៃ​លិនស្រស់ ទៅប្រទេសចិនជាលើកទីពីរ ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សមិទ្ធផលដ៏សំខាន់នេះ អាចសម្រេចទៅបានតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ជាមួយនឹងការសម្របសម្រួលរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Advance Digital World Trade Co., Ltd (ADWT)។

កម្មវិធីផ្គូរផ្គង និងលើកកម្ពស់បណ្តាញធុរកិច្ច កម្ពុជា-ចិន ដែលផ្តួចផ្តើមដោយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាមួយនឹងការចូលរួមសម្របសម្រួលរបស់ក្រុមហ៊ុន ADWT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញភាពជាដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងចិនបន្ថែមទៀត។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Season Fresh និង GrandFruit ទទួលបានការគាំទ្រដ៏សំខាន់ពីភាគីពាក់ព័ន្ធ ដែលអាចសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាបាននូវការចែកចាយផ្លែមៀនប៉ៃលិនស្រស់របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានភាពរលូន និងទាន់ពេលវេលា។

ការនាំចេញលើកទីពីរនេះ ជាព្រឹត្តិការណ៍សំខាន់មួយឆ្ពោះទៅរកការពង្រឹងពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជា និងចិន ព្រមទាំងបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្រុមហ៊ុន Season Fresh និង GrandFruit នឹងបន្តលើកស្ទួយផ្លែមៀនប៉ៃលិននៅទីផ្សារប្រទេសចិន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ