ភ្នំពេញ ៖ បើទោះបីជាការរីកចម្រើន និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុបន្តកើនឡើងឥតឈប់ឈរដែលនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិក៏ដោយ ក៏ផលអវិជ្ជមាននៃឌីជីថលូបនីយកម្ម ដូចជាវិសមភាពឌីជីថល និងហានិភ័យសាយប័រ មិនគួរត្រូវបានមើលរំលងនោះទេ ដើម្បីឈានទៅដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ក្រោមប្រធានបទស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កន្លងមក គេបានសង្កេតឃើញថារបៀបរបបរស់នៅក្នុងសង្គម និងការបម្រើការងារនៅតាមស្ថាប័ននានា មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបានប្ដូរទៅរកការប្រើប្រាស់ប្រព័ន្ធអនឡាញកាន់តែច្រើន មិនថាក្នុងអាជីវកម្ម ការងារ ឬការអប់រំនោះទេ។

លោកជំទាវ បានថ្លែងបន្តថា និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យានឹងបន្តកើនឡើងឥតឈប់ ដែលនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនផលិតភាព និងអាចរួមចំណែកកាត់បន្ថយថ្លៃដើម និងបញ្ហាអតិផរណា ដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ក្នុងន័យនេះ ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនារយៈពេលកន្លងមកនេះ ជាពិសេសប្រព័ន្ធទូទាត់ បានរួមចំណែកដល់ការទ្រទ្រង់សកម្មភាពអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងបានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដោយបានជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ កាត់បន្ថយការធ្វើដំណើរមិនចាំបាច់ និងរក្សាគម្លាតសង្គមជាដើម ស្របពេលដែលទំនើបកម្មសេវាហិរញ្ញវត្ថុបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ឬការប្រើប្រាស់សេវាហិរញ្ញវផ្លូវការនៅតាមតំបន់ជនបទឱ្យកាន់តែប្រសើឡើងផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងដូច្នេះថា យ៉ាងណាមិញ ផលអវិជ្ជមាននៃឌីជីថលូបនីយកម្មមិនគួរត្រូវបានមើលរំលងនោះទេ ដូចជា វិសមភាពឌីជីថល និងហានិភ័យសាយប័រ។ ជាការពិត ឌីជីថលូបនីយកម្មបានផ្ដល់លទ្ធភាពដល់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាលអាចទទួលបានសេវាកម្មចាំបាច់ផ្សេងៗ រួមទាំងសេវាហិរញ្ញវត្ថុ ដែលពួកគាត់អាចនឹងមិនទទួលបាន ប្រសិនបើគ្មានទំនើបកម្មផ្នែកបច្ចេកវិទ្យានោះទេ។
លោកជំទាវ បានបន្តថា ឌីជីថលូបនីយកម្មក៏ទាមទារនូវកត្តាជាមូលដ្ឋានមួយចំនួនផងដែរ គឺលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសេវាអ៊ីនធឺណិតដែលមានតម្លៃសមរម្យ បើពុំនោះសោត ឌីជីថលូបនីយកម្ម អាចបង្កការកើនឡើងនៃវិសមភាពសង្គម។ ក្រៅពីនេះ បញ្ហាសំខាន់មួយទៀតគឺហានិភ័យសាយប័រ ដែលអាចនាំឱ្យមានការបែកធ្លាយព័ត៌មានសំងាត់ផ្ទាល់ខ្លួន និងការក្លែងបន្លំនានាតាមប្រព័ន្ធអនឡាញ។
ដើម្បីប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានតម្លៃសមរម្យ មិនគ្រប់គ្រាន់ទេក្នុងការបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រសិនបើអក្ខរកម្មឌីជីថលក្នុងចំណោមប្រជាជនមានកម្រិតទាប។ លើសពីនេះ អ្នកដែលមានជំនាញឌីជីថលទាប តែងប្រឈមនឹងហានិភ័យខ្ពស់ ដោយងាយត្រូវបានគេលួងលោមបោកបញ្ឆោតតាមប្រព័ន្ធអនឡាញដែលធ្វើឱ្យមានការខាតបង់។
លោកជំទាវបានថ្លែងថា ៖
“ក្នុងន័យនេះ កម្ពុជាត្រូវខិតខំបន្ថែមទៀត ដើម្បីបញ្ជ្រាបចំណេះដឹងឌីជីថល ដោយធានាថាប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យត្រូវទទួលបានការអភិវឌ្ឍ ដោយស្មើភាព និងមិនមានបុគ្គលណាមួយត្រូវបានបោះបង់នៅក្នុងយុគសម័យឌីជីថល គួបផ្សំនឹងជំនាញបច្ចេកទេសផ្សេងៗដល់ប្រជាពលរដ្ឋគ្រប់វ័យ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយផ្លែផ្កា”
លោកជំទាវឱ្យដឹងទៀតថា ហេតុនេះ សេវាកម្មដែលមានស្រាប់ និងមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសា្ថប័នឯកជន និងសាធារណៈនាពេលកន្លងមក គួរត្រូវបានបន្តប្រើប្រាស់ទន្ទឹមគ្នានឹងសេវាកម្មតាមបែបឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋវ័យចំណាស់ នៅតែមានលទ្ធភាពទទួលបានសេវាកម្មនានាប្រកប ដោយភាពងាយស្រួល។
ឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ទាំងនៅក្នុងការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការផងដែរ។ ឯកឧត្តមបន្តថា បានលើកឡើងថា សកម្មភាពធំៗទាំង៣ ក្នុងវិស័យធនាគារ ដែលរួមមានការទូទាត់, ការសន្សំ, និងការផ្តល់កម្ចី គឺមានភាពល្អប្រសើរ និងមានការអភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា ៖
“និន្នាការថ្មីៗដែលមានសក្តានុពលមួយចំនួនទៀតដែលរួមមានដូចជា Open Banking និងរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currency) គួរតែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ដោយគិតគូរលើទិសដៅ និងគោលនយោបាយ ដើម្បីធានាបាននូវការការពារហានិភ័យដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ”
សូមបញ្ជាក់ផងដែរថា ដោយមើលឃើញពីសក្តានុពលនៃវិស័យបច្ចេកវិទ្យាឌីជីថលនេះ, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” កាលពីឆ្នាំ ២០២១ និងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ក្នុងឆ្នាំ២០២២នេះ ដែលជាក្របខណ្ឌរួមក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច-សង្គមជាតិកម្ពុជាទាំងមូល។ គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក, ការជំរុញការបង្កើតធុរកិច្ចថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការបង្កើនផលិតផល និងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ, និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content