សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រកាសពីការត្រៀមខ្លួនរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទ និងពិព័រណ៍ ផ្សារទំនើបអូឡាំព្យា បានរៀបចំកិច្ចជំនួបជាមួយសមាជិករបស់ខ្លួនដែលជាម្ចាស់អាជីវកម្ម (CEO GATHERING)​ លើកទី៣ ប្រមាណ១៥០នាក់ ជាមួយនឹងការប្រកាសជាផ្លូវការពីការត្រៀមខ្លួនរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ក្នុងនាមជាម្ចាស់ផ្ទះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ខាងមុខនេះ។

លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) គឺជាក្រុមប្រឹក្សាផ្លូវការដែលប្រមូលផ្ដុំទៅដោយសហគ្រិនវ័យក្មេងនៃបណ្ដាប្រទេសសមាជិកអាស៊ាន ហើយបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជាសំឡេងរួមក្នុងដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឱ្យង្កើតឡើងដោយ​ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council – ABAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥។ ក្រុមប្រឹក្សាមួយនេះមានបណ្តាញ និងទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ប្រទេស។

ចាប់តាំងពីឆ្នាំ២០១៦ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ ហើសម្រាប់ឆ្នាំ២០២២ ប្រទេសកម្ពុជាជាប្រធានដឹកនាំអាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានភារៈកិច្ចទទួល និងដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ខណៈដែលកាលពីពេលកន្លងទៅនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានចំនួន ៣ ដង និងរៀបចំព្រឹត្តិការណ៍សហគ្រិនអាស៊ានដោយជោគជ័យ និងទទួលបានលទ្ធផលល្អបំផុត។

លោកឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍បន្តថា ៖

“សម្រាប់​មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​នេះ​ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានប្រមាណ ៥០០នាក់ ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំពីវិស័យសាធារណៈ និងឯកជនដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកផងដែរ”

​មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​នេះ​ នឹងប្រារព្ធឡើងក្រោមមូលបទ «រីកចម្រើន​កាន់តែខ្លាំង​ទាំង​អស់គ្នា» “RISE STRONGER TOGETHER” ដោយមានគោលបំណងឱ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ជំនះលើផលរំខានដែលបណ្តាលមកពីកូវីដ-១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួម ជាពិសេសការចូលរួម​របស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលសហគ្រិនត្រូវសម្របខ្លួនទៅនឹងបរិបទថ្មី។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា (ABAC) ។

លោក ស៊ាង សុបញ្ញា ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានមានប្រសាសន៍ផងដែរថា ៖

“ថ្ងៃនេះជាលើកទី៣ ក្នុងឆ្នាំ២០២២ ដែល​សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) របស់សមាគម ។ ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយ និងកិត្តិយស ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់អនុប្រធានសមាគម ក្រុមប្រឹក្សាភិបាល សមាជិក​ សមាជិកា និងក្រុមការងារសមាគមសហគ្រិនវ័យក្មេងកម្ពុជា ទាំងអស់ ក្នុងកិច្ចជំនួប​ CEO GATHERING លើកទី៣ ដ៏មានសារៈសំខាន់នៅថ្ងៃនេះផងដែរ”

លោកបានបន្តថា ៖

“ថ្ងៃនេះក៏មានបងប្អូនម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចូលរួមជាមួយសមាគម ផ្តល់កិតិយលចូលរួមស្វែងយល់ពីសមាគមបន្ថែម ហើយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅហើយក៏សង្ឃឹមថាលោក លោកស្រីនឹងចូលរួមជាមួយយើងដើម្បីជាកម្លាំង ក្នុងកិច្ចសហការរូមគ្នា និងជាឥទ្ធិពលសបង្ហាញពីភាពប្រសើរនៃគោលនយោបាយ​សម្រាប់សហគ្រិន សម្រាប់សេដ្ឋកិច្ច និងសម្រាប់យើងទាំងអស់គ្នា”

CEO gathering គឺជាកម្មវិធីជួបជុំពិសេសនិងដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីកម្ម ដែលត្រូវបានរៀបចំឡើងសម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។​ គោលបំបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវ បទពិសោធន៍, បញ្ហា ឬ ដំណោះស្រាយផ្សេងៗ​ ​ដែលអាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។​​ ជាងនេះទៅទៀតម្ចាស់អាជីវកម្មទទូលបាននូវការចែករំលែកនូវព័ត៌មាន ច្បាប់និងគោលនយោបាយសំខាន់ៗសម្រាប់អាជីវកម្មពីវាគ្មិនពាក់ពន្ធ័ជាពិសេសពីរាជរដ្ឋាភិបាលដែលទាក់ទននឹងធុរកិច្ចរបស់ពួកគេ។

កិច្ចជំនួបសមាជិកដែលប្រព្រឹត្តឡើងក្នុងរយៈពេល២ខែម្តងនេះគឺជាពេលវេលាយ៉ាងសមស្របសម្រាប់យើងទាំងអស់គ្នាដែលជាម្ចាស់អាជីវកម្មក្នុងការជួបជុំគ្នាក្នុងចំណោមសហគ្រិនវ័យក្មេង​ដើម្បីធ្វើការជជែកពិភ្សាពីបញ្ហានិងដំណោះស្រាយអាជីវកម្មរបស់ពួកយើង។ ក្រៅ​ពីទទួលបានព័ត៍មានលើអាជីវកម្មរបស់សមាជិកម្នាក់ៗ យើងក៏អាចបង្កើតភាពស្និតស្នាលរវាងសមាជិកសមាជិកាទាំងអស់ តាមរយៈការផ្សារភ្ជាប់បណ្តាញរវាងសមាជិក និង​ជាឱកាសដ៏ល្អសម្រាប់សមាជិកទាំងអស់បានយល់ដឹងអំពីគ្នាបន្ថែមទៀត។ ដូច្នេះសូមសមាជិកសមាជិកាទាំងអស់សូមចូលរួមយ៉ាងហើចណាស់រៀងរាល់២ខែម្តងក្នុងកម្មវិធី CEO gathering ដ៏មានសរៈសំខាន់នេះ ហើយនេះក៏បង្ហាញឱ្យឃើញពីការចូលរូមរបស់អ្នកទាំងអស់គ្នាក្នុងសមាគមផងដែរ។

ដោយឡែកសម្រាប់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​ ដែលនឹងរៀបចំនៅថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរបៀបវារៈសំខាន់ៗមួយចំនួននឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកម្មវិធីនេះរួមមាន វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាងនេះទៅទៀតកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងនេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងមានកម្មវិធីចែកពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមអាស៊ានដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតផ្ទាល់ផងដែរ។

តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។​ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បណ្ដាសមាជិកអាស៊ានរួមទាំងកម្ពុជានឹងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចដោយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន ណូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែ​មទៀត។ ទន្ទឹមនឹងនេះ សហគ្រិនវ័យក្មេងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចែករំលែកនូវបទពិសោធ ចំណេះដឹង និងពង្រីកវិសាលភាពនៃបណ្ដាញធុរកិច្ចឱ្យកាន់តែទូលំទូលាយបន្ថែមទៀតជាមួយសហគ្រិនវ័យក្មេងអាស៊ានគ្រប់ប្រទេស និងសហគ្រិនអន្តរជាតិដទៃទៀតដែលនឹងអញ្ជើញមកចូលរួម មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅខែវិច្ឆិកាខាងមុខនេះ។ កន្លងមក AYEC បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់ជាអនុសាសន៍ដើម្បីជាទិសដៅគោលនយោបាយអាស៊ាន និងដើម្បីផលប្រយោជន៍សហគ្រិនវ័យក្មេងអាស៊ាន ក៏ដូចជាចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានទាំងមូលកាន់តែល្អប្រសើឡើង។ ក្នុងនាមម្ចាស់ផ្ទះ និងជាអ្នកដឹកនាំរៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានដ៏អស្ចារ្យនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការគោរពអញ្ជើញសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពលទាំងអស់មកចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះកាន់តែមានភាពអស្ចារ្យប្រកបដោយភាពរីកចម្រើនរុងរឿង នឹងដើម្បីមុខមាត់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូលផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

​ក្រសួងដែន​ដី និងក្រសួង​ពាក់ព័ន្ធ សហការជាមួយ​រដ្ឋបាលខេត្តកណ្ដាល​ និងកំពង់ស្ពឺ រួម​គ្នា​​ប្រែក្លាយ​មុខងារ​ប្រឡាយ​ដែល​​ស្រាប់​ឱ្យ​កាន់តែ​មា​​​ន​ប្រយោជន៍ដល់ពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/04/2025

ក្រសួង​រៀបចំដែន​ និងក្រសួងចំនួន២ផ្សេងទៀត រួមជាមួយ​រដ្ឋបាលខេត្តកណ្ដាល និង​កំពង់ស្ពឺបានសហការគ្នា​ក្នុងការ​កែប្រែប្រឡាយ​ឱ្យមានប្រយោជន៍ដល់ពលរដ្ឋ​

ចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចំពេលកំពុងមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់មកពីអាស៊ីកណ្តាលចំនួន ៦ ប្រទេសជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាលលើកទីប្រាំមួយនៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដើម្បី ពិភាក្សាស៊ីជម្រៅលើការជំរុញកិច្ចសហប្រតិបត្តិការរវាងពួកគេ។ ប្រទេសទាំង ៦ នេះមានដូចជា៖ ចិន, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, និងតួកមេនីស្ថាន។

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារ ដល់កម្ពុជាលើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារដល់ប្រទេសកម្ពុជា លើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា

សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/04/2025

ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី

កម្ពុជា – កូរ៉េខាងត្បូង កំណត់គំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថឆ្លងដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/04/2025

ក្រេឌីតប្យួរ៉ូខេមបូឌា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូកូរ៉េ បានកំណត់នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុឆ្លងដែន

ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មីត្រូវបានដាក់ឱ្យ​​ដំណើរការជាផ្លូវការ ​ដើម្បី​បំពេញកំណើន​តម្រូវការ​ប្រជាជន​កម្ពុជា​ សម្រាប់សេវា​ធនាគារ ​ឌីជីថល​ដ៏​ងាយស្រួល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/04/2025

ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មីត្រូវបានដាក់ឱ្យ​​ដំណើរការជាផ្លូវការ ​ដើម្បី​បំពេញកំណើន​តម្រូវការ​ប្រជាជន​កម្ពុជា​ សម្រាប់សេវា​ធនាគារ ​ឌីជីថល​ដ៏​ងាយស្រួល

ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/04/2025

ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥

តម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារបរទេសកើនឡើង ខណៈបរិមាណនៃការនាំចេញធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៣៨,០០០តោន ស្មើនឹងទឹកប្រាក់ចំនួន ៥៦១,៨លានដុល្លារអាម៉េរិក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលការនាំចេញមានចំនួន៣៦៨,០៤៨តោន  ស្មើនឹងទឹកប្រាក់ចំនួន៤៩០,៥លានដុល្លារអាម៉េរិក ឃើញថាបរិមាណនាំចេញថយចុះ ចំនួន ៣០ ,០៤៨តោន

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីមានសញ្ញាថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2025

តម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៩៥% ឬ មានតម្លៃ ៦២,៨៦ ដុល្លារក្នុងមួយបារ៉ែល ស្តខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧% ឬ មានតម្លៃ ៦៦,៥៨ ដុល្លារក្នុងមួយបារ៉ែល

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)