កម្ពុជាបន្តរក្សាបានស្ថិរភាពហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធធនាគារទាំងមូល

ភ្នំពេញ ៖ កម្ពុជាបន្តរក្សាបានស្ថិរភាពហិរញ្ញវត្ថុ ពិសេសប្រព័ន្ធធនាគារទាំងមូល បន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន ១៦,៣% ដែលត្រូវបានផ្ដល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញ ដោយសារធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជន រួមមាន៖ អាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ សរុបប្រមាណជាង ២៥០នាក់។

របាយការណ៍បានឱ្យដឹងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានកំណើនយឺតត្រឹម ៣,៤% ដោយសារបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែន អតិផរណាខ្ពស់ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រសើរជាងមុនក្នុងអត្រា ៥,២% នៅឆ្នាំ២០២២ ដែលត្រូវបានគាំទ្រដោយកំណើននៃការនាំចេញ ការត្រលប់មករកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងលឿននវិស័យទេសចរណ៍។ អត្រាអតិផរណាបានកើនដល់ ៥,៤% ជាចម្បងដោយសារកត្តាខាងក្រៅ គួបផ្សំនឹងកំណើនតម្រូវការក្នុង ស្រុកបន្ទាប់ពីងើបឡើងវិញពីវិបត្តិកូវីដ-១៩ ដែលបានរួមចំណែកបង្កើនថ្លៃទំនិញនិងសេវាផងដែរ។ យ៉ាងណាមិញ អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.១០២ រៀលក្នុងមួយដុល្លារអាមេរិក ដែលរួមចំណែកកាត់បន្ថយសម្ពាធកើនឡើងនៃអតិផរណា។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែ។

ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ (៨៥% នៃទ្រព្យសកម្មសរុប) និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ប្រព័ន្ធធនាគារបន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន ១៦,៣% ដែលត្រូវបានផ្ដល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញត្តិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី ២,១% ដល់ ២,៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ សន្ទនីយភាព និងដើមទុនមានកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាប្រព័ន្ធធនាគារទាំងមូលអាចឆ្លើយតបនឹងតម្រូវការសាច់ប្រាក់របស់អតិថិជនគ្រប់គ្រាន់ និងគ្រប់គ្រងហានិភ័យបាន ដោយប្រសិទ្ធភាព។

វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានបន្តរីកចម្រើនជាលំដាប់ ជាមួយនឹងមូលធនូបនីយកម្មទីផ្សារ មូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល កើនដល់ ៧,៥ ទ្រីលានរៀល និង ៥១៥ ពាន់លានរៀលរៀងគ្នា ព្រមទាំងបុព្វលាភធានារ៉ាប់រងសរុបបានកើន ១០,៧% ដល់ ១,៤ ទ្រីលានរៀល។ ការចេញផ្សាយមូលបតបំណុលរបស់រដ្ឋជាប្រាក់រៀល ជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយបានបន្ថែមប្រភពមូលនិធិសម្រាប់ថវិការដ្ឋ និងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់បានលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់សម្រួលដល់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន ជំរុញសកម្មភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាក់ស្ដែង ចំនួនគណនីកាបូបអេឡិចត្រូនិកបានកើនឡើងដល់ ១៩,៥ លានគណនី ហើយទំហំនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានកើនដល់ជាង ១០ ដងនៃផ.ស.ស.។

ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២%។ ហានិភ័យសក្តានុពលចម្បងៗមានប្រភពពីកត្តាខាងកក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ។

ហានិភ័យទាំងនេះមានដូចជា ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញនិងការវិនិយោគចូលមកកម្ពុជា i/-បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និង li/-ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្ដាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។

ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុងក៏ត្រូវយកចិត្តទុកដាក់និងតាមដានផងដែរ ដែលក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ ១ ទសវត្សរ៍មុន ពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ១៩ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យដ៏ទៀត។ ប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្តវិធានការចាកចេញពីវិបត្តិ ដោយការពង្រឹងក្របខណ្ឌបទបញ្ញត្តិឡើងវិញប្រកបដោយការប្រុងយ័ត្ន ដើម្បីពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ ស្របបេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃការងើបឡើងរបស់សេដ្ឋកិច្ច។ ទន្ទឹមនេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របសម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយសេដ្ឋកិច្ចរូបវន្ត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី