តម្លៃដីធ្លីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ​ទាប​បំផុត​៣០០ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ​

មណ្ឌលគីរី ៖ មណ្ឌល​គីរី គឺ​ជា​ខេត្តមួយដែលមានសក្ដានុពលលើវិស័យអចលន​ទ្រព្យ​ ជាពិសេស​ផ្នែកដីធ្លី​តែម្ដង ហើយបើនិយាយពីក្រុងសែន​មនោរម្យ​ដែលជា​ទីប្រជុំជននៅកណ្តាលខេត្ត តម្លៃដីកំពុងហក់ឡើងខ្ពស់​ ​ដែល​អ្នកវិនិយោគ​មានទុនតិចតួចពិបាកក្នុងការ​ទិញ​បន្តិច​ដោយក្នុងនោះ តម្លៃទាប​បំផុត ប្រមាណ ៣០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​

លោក​ មាឃ រឹទ្ធីជ័យ​ ប្រធាន​សាខា​នៃក្រុមហ៊ុនអចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌ​ល​គីរី​បានមានប្រសាសន៍ឱ្យដឹងថា​​ ដីធ្លីនៅក្រុង​សែន​មនោរម្យ​បច្ចុប្បន្ន​នេះ នៅរក្សា​តម្លៃថេរ​បើធៀបនឹង​ចុងឆ្នាំ២០២១​កន្លងទៅ ឬដើមឆ្នាំ២០២២​ ដោយតំបន់ខ្លះ​មានតម្លៃ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ តំបន់ខ្លះ​ទៀត​មានតម្លៃ​៥០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ និង​ខ្លះទៀត​អាចលក់បានក្នុងតម្លៃរហូតដល់​១០០០​ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

លោកបន្តថា ៖

“ក្នុងពេលបច្ចុប្ប​ន្ន​ ចរន្ត​នៃការទិញលក់​ដីធ្លី​នៅក្នុង​ខេត្ត​មណ្ឌលគីរី​ទាំងមូល​មិនសូវ​មានច្រើន​នោះទេ មានតែអ្នក​ប្រកាស​ចង់លក់​ដីធ្លី​មានច្រើនជាង​អ្នកស្វែងរកទិញ​ដីធ្លី ប៉ុន្តែតម្លៃនៅតែរក្សា​ក្នុងកម្រិត​មួយថេរមិនធ្លាក់ចុះនោះទេ ដែលវាជាហេតុមួយធ្វើឱ្យមានដែលមានទុនតិចតួចមិនអាចស្វែងរកដីនៅក្នុងតំបន់ល្អបាននោះទេ”

លោកបន្តទៀតថា​ ៖

“សម្រាប់ដីដែលងាកចេញពីក្រុង​សែនមនោរម្យ​ ដូចជា​តាមបណ្ដោយ​ផ្លូវជាតិទៅកាន់​តំបន់​ច្រក​ព្រំដែន​ដាក់ដាំ គេអាចរកទិញបាន​ក្នុងចន្លោះពី​១០ដុល្លារទៅ​៤៥ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ និងមា​នទី​តាំ​ង​ខ្លះ​មានតម្លៃលើ​សនេះ​ និង​ទាប​ជាង​នេះ វាអាស្រ័យ​ទៅលើប្រភេទ​ដី ទីតាំង និងទំហំ”

ជាមួយនឹងការបង្ហើបប្រាប់ស្ថានភាពទីផ្សារ និងតម្លៃដី លោក​ រឹទ្ធីជ័យ បានបន្ថែមឱ្យដឹងថា​ ចំពោះអ្នកអភិវឌ្ឍ​ន៍​ដែល​ចូលមកកាន់ខេត្តមណ្ឌលគីរីនាពេល​បច្ចុប្បន្ន​នេះ​ភាគច្រើនចូលមក​គឺទិញ​ដើម្បីអភិវឌ្ឍ​ន៍តែម្ដង​ ហើយផ្ដោត​ទៅលើ​ផ្នែកកសិកម្ម​បែប​ទេសចរណ៍​ ដូចជា​ចំការតែ​ទេសចរណ៍ ចំការ​កាហ្វេ​សម្រាប់ភ្ញៀវទេសចរ​កម្សាន្ត​ និងតំបន់ខ្លះគេអភិវឌ្ឍន៍ជា​រីសត​សម្រាប់ភ្ញៀវស្នាក់នៅ ហើយក៏មាន​វិនិយោ​គិ​ន​​​បរទេស​ចូលមកកាន់​ខេត្តមួយនេះដែរ​ ដែលវាជាសញ្ញាល្អសម្រាប់វិស័យ​ដីធ្លី ​និង​អច​ល​នទ្រ​ព្យ​នៅ​ក្នុងខេត្ត​មណ្ឌល​គីរី​។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន KFA Group ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុង​ការ​អភិវឌ្ឍន៍​គម្រោងលំនៅដ្ឋានលំហែរនៅក្នុងខេត្តមណ្ឌលគីរីដែលមានតម្លៃសរុបរាប់លានដុល្លារបានមានប្រសាសន៍ថា បច្ចុប្បន្នដីនៅក្នុងក្រុងសែនមនោរម្យ ក៏ដូចជាតំបន់ដែលមានសក្ដានុពលក្នុងខេត្តមណ្ឌលគីរីនៅពេលនេះមិនទាន់ឡើងដល់ពិដាននៅឡើយនោះទេ ពោលគឺតម្លៃនឹងកើនឡើងបន្ថែមទៀត ជាពិសេស​ក្រោយពេលមានការអនុវត្ត និងអភិវឌ្ឍតាមផែនការប្រើប្រាស់ដីធ្លីដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។

លោកឧកញ៉ា​បញ្ជាក់ថា សម្រាប់ពេលនេះ​អ្នកមានទុន​អាច​​វិនិយោគ​ដីធ្លី​ និងមានឱកាស​ក្នុងការចរចា ឬក៏​មាន​ជម្រើ​ស​​ក្នុងការជ្រើសរើស​ទីតាំង​សម្រាប់​វិនិយោគ​របស់ខ្លួន ​ដោយសារតែបច្ចុប្បន្ន​នេះ អ្នកលក់​ដីធ្លី​នៅមណ្ឌលគីរី​មាន​ច្រើនជា​ងអ្នកទិញ។ បើសិនជាមានទុន​អាច​បញ្ចេញទុន​វិនិយោគ​ដីធ្លី នឹង​មានឱកាសទទួល​បាន​​ចំណេញខ្ពស់​ ហើយក្នុង​បរិ​បទនេះជា​បរិបទដែលល្អ​សម្រាប់ការ​វិនិយោគ​លើដីធ្លីនៅក្នុងខេត្ត​ដែលមានសក្ដានុពលផ្នែកទេសចរណ៍ និងកសិ-ឧស្សាហកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​