កំពង់ធំ ៖ ការរួមចំណែកប្រើប្រាស់ប្រាក់រៀលមានសារៈសំខាន់ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល ដូច្នេះកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកជាបន្តបន្ទាប់ ទន្ទឹមនឹងវិធានការគាំទ្រ ដើម្បីគាំទ្រការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ក្នុងស្មារតីគាំទ្រការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានភាពងាយស្រួលនិងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកជាបន្តបន្ទាប់ ទន្ទឹមនឹងវិធានការគាំទ្រផ្សេងទៀត។
លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ក្នុងចំណោមប្រព័ន្ធទូទាត់នានា ប្រព័ន្ធបាគងបានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ “ប្លុកឆែន” និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២០ ដែលបានសម្រួលដល់ការទូទាត់ជាប្រាក់រៀលឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវបានថ្លែងបន្តថា ៖
“ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍស្តង់ដារ ខេអេចឃ្យូអរកូដ (KHQR) សំដៅពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួន ដូចជា ប្រទេសថៃនិងម៉ាឡេស៊ីរួចមកហើយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស”
ក្រៅពីនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែកត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ។
គួររំលេចថា កន្លងមក ក្រដាសប្រាក់រៀលធ្លាប់បានទទួលពានរង្វាន់អន្តរជាតិជាច្រើនទៅលើគុណភាពនៃក្រដាសប្រាក់ ដូចជា ក្រដាសប្រាក់ ៥០ ០០០ រៀល ទទួលបានពានរង្វាន់សំរឹទ្ធលើផ្នែកគុណភាពនិងសោភ័ណភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិនៅចក្រភពអង់គ្លេស ហើយថ្មីៗនេះ ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១៥ ០០០ រៀល បានឈ្នះពានរង្វាន់ជាក្រដាសប្រាក់ថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសនៃការផលិតក្រដាសប្រាក់មានលក្ខណៈទំនើបនិងប្រកបដោយសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានគាំទ្ររាជរដ្ឋាភិបាលបោះសញ្ញាបណ្ណជាប្រាក់រៀល គាំទ្រដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការបោះផ្សាយប័ណ្ណបំណុលជាប្រាក់រៀល ផ្គត់ផ្គង់ការឱ្យខ្ចីជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មដាក់តាំងស្លាកតម្លៃទំនិញនិងសេវាជាប្រាក់រៀល។ ការងារទាំងនេះ បានរួមចំណែកបង្កើនវិសាលភាពនិងភាពងាយស្រួល ក្នុងការទូទាត់និងសន្សំជាប្រាក់រៀលនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានឱ្យដឹងទៀតថា ជាក់ស្តែង ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។
នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះ ៖
“សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content