ភ្នំពេញ ៖ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅកម្ពុជាគិតជាប្រាក់មានចំនួន ៦៨,២ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ មានកំណើន ១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ខណៈប្រព័ន្ធធនាគារនៅនៅតែមានភាពធន់នឹងវិបត្តិ ពិសេសវិបត្តិជំងឺវិបត្តិជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលប្រមាណ ២ឆ្នាំចុងក្រោយនេះ។

យោងតាមធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៤ ធនាគារឯកទេស ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៩ គ្រឹះស្ថានឥណទានជនបទ ២៣៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៨ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៤៤៧។

ធនាគារកណ្តាលបានបញ្ជាក់ដូច្នេះថា ៖
“ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៦ ភាគរយ ក្នុងឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (ដល់ ២៧៨,៦ ទ្រីលានរៀល ស្មើនឹង ៦៨,២ ពាន់លានដុល្លារអាមេរិក(ពាន់លានដុល្លារ) ក្នុងនោះឥណទានអតិថិជនកើន ២១,២ ភាគរយ (ដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ពាន់លានដុល្លារអាមេរិក)”
ប្រាក់បញ្ញើអតិថិជនមានកំណើន ១៥,៤ ភាគរយ (ដល់ ១៥៧,១ ទីលានរៀល ស្មើនឹង ៣៨,៥ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៨ ភាគរយ (ដល់ ៣១,២ ទ្រីលានរៀល ស្មើនឹង ៧,៦ ពាន់លានដុល្លារអាមេរិក)។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១ លានគណនី និងគណនីឥណទានអតិថិជនដល់ ៣,៣ លានគណនី។ ទីស្នាក់ការកណ្តាលនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានចំនួន ២ ៦០០ ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៣ ៥១២។
លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ៣៧០ ៧៨៥ គណនី ស្មើនឹង ២២,៤ ទីលានរៀល (៥,៥ ពាន់លានដុល្លារអាមេរិក)។ ធនាគារកណ្តាលបានឱ្យដឹងថា ប្រព័ន្ធធនាគារមានភាពធន់នឹងវិបត្តិ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសំខាន់ៗ រួមមាន ៖ i/- ភាពរឹងមាំនៃដើមទុន ដោយអនុបាតសាធនភាពមានកម្រិត ២៣,៤% សម្រាប់វិស័យធនាគារ និង២១,៣% សម្រាបវិស័យមីក្រូហិរញ្ញវត្ថុ (កម្រិតបទប្បញ្ញត្តិអប្បបរមា ១៥% ii/-កម្រិតខ្ពស់នៃអនុបាតក្របខ័ណ្ឌសន្ទនីយភាពដោយគ្រឹះស្ថានធនាគារពាណិជ្ជមានកម្រិត ១៥៥,៩% និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើរ ១២៥% (កម្រិតបទប្បញ្ញត្តិអប្បបរមា ១០០%) iii/-កម្រិតទាបនៃអនុបាតឥណទានមិនដំណើរការរបស់វិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងកម្រិតប្រហាក់ប្រហែលគ្នា ប្រមាណ ២,៤% និង iv/- លទ្ធភាពស្វែងរកប្រាក់ចំណេញមានស្ថិរភាពល្អ ដោយអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មមានកម្រិត ១,៨% សម្រាប់វិស័យធនាគារ និង ៣% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content