Enexor អ្នកជំនាញកែទូកុងទីន័រទៅជាឧបករណ៍ផ្តល់ចំណូល និងកាត់បន្ថយកាកសំណល់តាមសហគមន៍

ជារៀងរាល់ឆ្នាំ កាកសំណល់រាប់សិបតោនត្រូវបានចាក់បញ្ចូលទៅក្នុងសមុទ្រ និងបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ជីវិតរស់នៅក្នុងសមុទ្រ និងបរិស្ថាន។ បញ្ហាបរិស្ថានជាប្រព័ន្ធនេះមិនត្រឹមតែធ្វើឲ្យរងគ្រោះដល់ជីវិតសត្វនោះទេ វាថែមទាំងបន្តផ្តល់ផលអាក្រក់របស់វាត្រឡប់មកមនុស្សលោកវិញផងដែរតាមរយៈគុណភាពនៃធម្មជាតិ និងសង្វាក់ផ្គត់ផ្គង់អាហារពីសមុទ្រ។

ក្នុងគោលបំណងចូលរួមចំណែកដល់កិច្ចខិតខំទប់ស្កាត់បញ្ហាកាកសំណល់ និងផលប៉ះពាល់ដលបរិស្ថានអាជីវកម្មថ្មីជាច្រើនបានកកើតឡើងទោះបីជាបានទទួលបាផលតិច ឬច្រើនក្តីអាស្រ័យទៅលើសមត្ថភាព និងមុខងាររបស់ក្រុមហ៊ុនទាំងនោះ។

គួរឲ្យចាប់អារម្មណ៍ក្រុមហ៊ុនកកើតថ្មីមួយរបស់អាមេរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីនមានឈ្មោះថា Enexor BioEnergy បានឈានទៅដល់ការអភិវឌ្ឍនូវបច្ចេកវិទ្យាច្នៃប្រឌិតបំផុតដោយការកែច្នៃទូកុងទីន័រចាស់ៗទៅជាម៉ាស៊ីនដែលអាចមានមុខងារដ៏មានអត្ថប្រយោជន៍ច្រើនមុខ ជាពិសេសគឺប្រើប្រាស់ធនធានជាកាកសំណល់ប្លាស្ទិក និងកាកសំណល់ម្ហូបអាហារមកធ្វើប្រតិបត្តិការប្រចាំថ្ងៃ។

ឧបករណ៍ដ៏ទំនើបនេះអាចប្រតិបត្តិការបាន២៤ម៉ោងជារៀងរាល់ថ្ងៃ និង៧ថ្ងៃរៀងរាល់សប្តាហ៍ ហើយវាមិនត្រឹមតែអាចជួយកាត់បន្ថយកាកសំណល់ដែលចោលទៅក្នុងមជ្ឈដ្ឋានប៉ុណ្ណោះទេ វាថែមទាំងអាចទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ ​ទូកុងទីន័រដែលអាចចល័តបាន និងប្រើប្រាស់គ្រប់គ្រាន់សម្រាប់សហគមន៍តូចៗរស់នៅតាមកោះនៃប្រទេសហ្វីលីពីន និងមានមុខងារច្រើនផ្សេងទៀតដូចជាបង្កើតកំដៅ និងចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ជាដើម។ អ្នកជំនាញរបស់ Enexor បានអះអាងថា បច្ចេកវិទ្យាដែលមាននៅក្នុងទូកុងទីន័រនេះមិនត្រឹមតែអាចជួយកែច្នៃ និងកាត់បន្ថយកាកសំណល់បានច្រើននោះទេ វាថែមទាំងអាចជួយបង្កើនប្រាក់ចំណូលជូនពលរដ្ឋព្រមទាំងកាត់បន្ថយភាពក្រីក្រតាមសហគមន៍ដាច់ស្រយាលផងដែរ ជាពិសេសគឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាសបានយ៉ាងច្រើន ឬប្រហែលជា ២ ៥០០តោននៃឧស្ម័នពុលជារៀងរាល់ឆ្នាំសម្រាប់ឧបករណ៍នីមួយៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦