ភ្នំពេញ ៖ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងបន្តងើបឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ស្របពេលសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកមានភាពល្អប្រសើរ ខណៈអតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ស្ថិតក្រោមអត្រា ៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដែលចេញផ្សាយកាលពីថ្មីៗនេះ។

សេដ្ឋកិច្ចសកលបាន និងកំពុងងើបឡើងបណ្ដើរៗ ដែលរំពឹងថានឹងសម្រេចបានកំណើន ៣,២% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាននិងកំពុងជំរុញវិធានការគោលនយោបាយស្ដារសេដ្ឋកិច្ចឡើងវិញ, ពន្លឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តរាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី (New Normal)។
ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ នឹងមានកំណើនត្រឹមតែ ២,៧%ទាបជាងការព្យាករណ៍កន្លងមក ដោយសាការថមថយកំណើននៃសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិក និងអឺរ៉ុប, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន និងការលេចឡើងនូវជំងឺកូវីដ-១៩ បំប្លែងថ្មី (New Variants) ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យអត្រាអតិផរណា, ថ្លៃប្រេងឥន្ធន:, ថ្លៃម្ហូបអាហារ និងថ្លៃទំនិញមួយចំនួនទៀត មានការកើនឡើងខ្ពស់ ។

ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាបានកំណើន ៥,៤% ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ ការរក្សាបានកំណើននេះ គឺដោយសារតែទីផ្សារធំៗរបស់កម្ពុជានៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក មានភាពល្អប្រសើរ។ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការអន្តរាគមន៍ ដូចជា ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិត ក្នុងអំឡុងពេលព្យួរការងារជាដើម ។
របាយការណ៍ខាងលើបានបញ្ជាក់ថា ៖
“ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ, ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាន និងកំពុងងើបឡើង តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជា កង់ ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត”
លើសពីនេះសម្រាប់ស្ថានភាពអតិផរណា របាយការណ៍បានបញ្ជាក់ទៀតថា អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ មានអត្រា ៤,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង ៥,៧%, ត្រី ៤,៥%, ប្រេងម៉ាស៊ូត ៣៨,៥%, ប្រេងសាំងធម្មតា ១៣,៦% និងឧស្ម័ន (Gas) ១៦,៧%។ ទន្ទឹមនេះ, អត្រាបរប្រាក់ជាមធ្យមក្នងរង្វង់ ៤ ០៩៥,២រៀល/ដុល្លារអាមេរិក បានកើនឡើង ០,៥%។
ធនាគារពិភពលោក (World Bank) បានឱ្យឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២។ ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។ ប៉ុន្តែសម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២៣ ត្រឹម ៦,២% ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក ។
កំណើនសេដ្ឋកិច្ចរក្សាបានគឺការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩,៨% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។
វិស័យកម្មន្តសាលមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨,៦% នៅឆ្នាំ ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content