អំឡុងបុណ្យភ្ជុំបិណ្ឌ ការប្រើប្រាស់ប្រាក់រៀលមានច្រើនជាងប្រាក់ដុល្លារ

ភ្នំពេញ ៖ ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិម្តងៗ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ការជូនប្រាក់កាសដល់ឪពុកម្តាយ ឬចាស់ទុំ សម្រាប់រៀបចំចង្ហាន់ទៅវត្ត និងប្រគេនព្រះសង្ឈគឺជារឿងចាំបាច់ខ្លាំងសម្រាប់កូនៗ ដែលមកធ្វើការឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ដូច្នេះមធ្យោបាយបច្ចុប្បន្នគឺការផ្ទេរប្រាក់តាមភ្នាក់ងារវេរលុយ ឬតាម App លើទូរស័ព្ទដៃ ជាមធ្យោបាយល្អបំផុត។

លោក ឡុង ចាន់ណា អ្នកបម្រើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងភ្នំពេញបានឱ្យដឹងថា នៅពេលពិធីបុណ្យភ្ជុំបិណ្ឌមកដល់ម្តង លោកតែងតែជូនប្រាក់ដល់ឪពុកម្តាយដែលរស់នៅខេត្តពោធិ៍សាត់ តាមរយៈភ្នាក់ងារ Wing  ហើយការវេរលុយតាមរយៈភ្នាក់ងារនេះធ្វើឱ្យលោកមានភាពងាយស្រួល ព្រោះពួកគាត់មិនទាន់ចេះប្រើប្រាស់ App ក្នុងការផ្ទេរ និងទទួលប្រាក់នោះទេ។

លោកបានថ្លែងបន្តថា ៖

“បុណ្យភ្ជុំឆ្នាំនេះ ខ្ញុំផ្ទេរប្រាក់របស់ខ្ញុំទៅស្រុកជូនឪពុកម្តាយគឺជាប្រាក់រៀល ហើយពួកគាត់អាចងាយស្រួលទៅដកតាមភ្នាក់ងារ ដែលនៅជិតពួកគាត់។ ពួកគាត់អាចយកលុយទាំងនេះទៅប្រើប្រាស់ អំឡុងពេលមានបុណ្យភ្ជុំបិណ្ឌនេះ”។

អ្នកនាង ជា ស្រីមុំ ជាគ្រូបង្រៀននៅសាលាឯកជនក្នុងរាជធានីភ្នំពេញបានឱ្យដឹងឱ្យថា ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌ អ្នកនាងតែងតែជូនលុយឪពុកម្តាយទាំងសងខាង សម្រាប់ពួកគាត់យកទៅធ្វើបុណ្យទាន ហើយការជូនលុយ ឬថវិកាជូនឪពុកម្តាយនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ គឺបានក្លាយជាទម្លាប់មួយទៅហើយ។

អ្នកនាងបានឱ្យដឹងទៀតថា ៖

“ជាធម្មតា នៅពេលមានបុណ្យទានម្តងៗ ខ្ញុំជូនលុយទៅឪពុកម្តាយទាំងសងខាងជាលុយរៀល ព្រោះខ្ញុំគិតថា ការវេរលុយជាប្រាក់រៀល គឺងាយស្រួលសម្រាប់ពួកគាត់យកលុយរៀលទៅធ្វើបុណ្យ ឬចូលជាបច្ច័យក្នុងការកសាងវិស័យពុទ្ធសាសនា”។

អាជីវករបើក Wing វេរលុយ ស្ថិតក្នុងសង្កត់វាលវង់, ខណ្ឌ៧មករា រាជធានីភ្នំពេញ លោក ពិសិដ្ឋ បានថ្លែងប្រាប់ថា ជារៀងរាល់ឆ្នាំ អំឡុងពេលជិតចូលដល់ពិធីបុណ្យភ្ជុំបិណ្ឌ អ្នកមកផ្ទេរប្រាក់ទៅស្រុកភាគច្រើនជាប្រាក់រៀល ហើយអំឡុងពេលពិធីភ្ជុំបិណ្យនេះ តម្រូវការប្រាក់រៀលកើនឡើងច្រើន ព្រោះការជូនប្រាក់រៀលដល់ចាស់ទុំធ្វើឱ្យពួកគាត់ងាយស្រួលប្រាស់ ក៏ដូចជាការប្រគេនបច្ច័យ និងទិញម្ហូបចំណីសម្រាប់ទៅវត្ត។

លោកបានថ្លែងបន្តថា ភាគច្រើន ប្រតិបត្តិការផ្ទេរ និងដកប្រាក់ត្រូវបានឡើងជាប្រាក់រៀល អំឡុងពេលពិធីបុណ្ឌនេះ ប៉ុន្តែប្រតិបត្តិការនៃការផ្ទេរ និងដកជាប្រាក់រៀលមានទំហំប្រាក់តូច បើធៀបនឹងប្រាក់ដុល្លារ។ នៅកន្លែងផ្ទេរប្រាក់របស់លោក ការផ្ទេរប្រាក់រៀលមានទំហំទឹកប្រាក់ចាប់ពី ៥ ម៉ឺនរៀលឡើងទៅ ហើយប្រាក់ដុល្លារអាចផ្ទេរបានរហូតទៅ ១០០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ។

លោកបានលើកឡើងដូច្នេះថា ៖

“អំឡុងពេលពិធីបុណ្យភ្ជុំបិណ្យ ការផ្ទេរប្រាក់ទៅស្រុកជាប្រាក់រៀលមានចំនួនប្រតិបត្តិការច្រើនជាងប្រាក់ដុល្លារ ដោយសារអ្នកចាំទទួលប្រាក់នៅស្រុកមានភាពងាយស្រួលដកប្រាក់ជាប្រាក់រៀល ហើយងាយស្រួលក្នុងការចំណាយលើការទិញម្ហូប និងនំចំណី ដើម្បីទៅវត្តតែម្តង”។

យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្ត សញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និង ស្មារតីជាតិនិយមនៅក្នុងប្រទេស។

ធនាគារជាតិបានឱ្យដឹងទៀតថា ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិត ស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ។

ធនាគារជាតិបានបន្តថា ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី