សមាគមហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធកំពុងជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនបាន និងកំពុងជួយជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយ៉ាល  ដែលជាកត្តាស្នូលមួយដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីប្រកាសលទ្ធផល និងប្រគល់បានរង្វាន់ផលិតវីដេអូខ្លីស្តីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅកម្ពុជាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ង៉ោ លីកូ អនុប្រធាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា គឺជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈចម្បងៗដទៃទៀត ដែលសមាជិក ក៏ដូចជាសមាគមធនាគារនៅកម្ពុជា ជាពិសេសគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងអនុវត្ត និងបានដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់។

លោកបានបន្តថា តួយ៉ាង គណៈកម្មធិការយើងបាននិងកំពុងផលិតសម្ភារៈផ្សព្វផ្សាយស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗដទៃទៀត រួមមាន ៖ សៀវភៅនិយាយពីលុយសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ កម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លីៗ ដែលឈានដល់ការប្រគល់រង្វាន់នាពេលនេះ ព្រមទាំងការផលិតវីដេអូ និងកម្មវិធីអប់រំផ្សេងៗទៀត។

ទន្ទឹមនេះ លោក ង៉ោ លីកូ បានថ្លែងថា ៖

“សមាគមធនាគារនៅកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈសិក្ខាសាលាស្តីពីវិស័យហិរញ្ញវត្ថុនៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ចំណោះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមបណ្តាស្រុក ក្រុង និងខេត្តនៅទូទាំងប្រទេសកម្ពុជាផងដែរ”

លោកបានលើកចិត្តដល់យុវជន យុវនារីឱ្យចូលរួមក្នុងសកម្មភាពនានា ដើម្បីជួយផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយ៉ាល ដែលការទទួលបានព័ត៌មានរបស់គាត់ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិត។

លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា តាមរយៈយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ២០១៩-២០២៥ បានបង្ហាញថា ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជាមានអត្រាតែ ១៨% ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣៥ ក្នុងចំណោម ១៤៤ ប្រទេស ដែលចំនុចនោះបង្ហាញថា ប្រទេសកម្ពុជាយើងសម្រាប់ការយល់ដឹងហិរញ្ញវត្ថុ នៅមានកម្រិតនៅឡើយ។

លោក ខុម ច័ន្ទតារា បានថ្លែងបន្តថា ក្នុងន័យនេះ ការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាស្នូលមួយដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកបានឱ្យដឹងទៀតថា ជាការពិតណាស់ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានកំណត់ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុ ដែលជាចន្ទល់មួយដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។ ដើម្បីសម្រេចបានូវអទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុខមាំក្នុងការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានជាអាទិ៍ ៖ ១) ការអប់រំ និងបណ្តុះបណ្តាល ២) ការផ្សព្វផ្សាយ ៣) ការបង្កើតប្រព័ន្ធ និង Platform ឌីជីថល និង៤) ការស្រាវជ្រាវជាដើម។

លោក ទិត្យ​ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុជាជំនាញជីវិត Life Skill មួយដែលចាំបាច់សម្រាប់ជីវិត វាជាជំនាញដែលទាក់ទងនឹងការរកចំណូល ការចំណាយ បំណុល និងការសន្សំ ចំណេះដឹងហិរញ្ញវត្ថុបង្រៀនយើងពីការរៀបចំផែនការហិរញ្ញវត្ថុ គម្រោងថវិកាផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារ។ ស្របពេលដែលធនធានរបស់យើងមានកម្រិត ចំណេះដឹងហិរញ្ញវត្ថុជួយយើងឱ្យចាត់ចែងធនធានទាំងនោះដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហា ឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុន និងធានាបាននូវអនាគតដ៏ល្អប្រសើរមួយសម្រាប់កូនចៅជំនាន់ក្រោយរបស់ខ្លួន។ ជំនាញនេះកាន់តែសំខាន់សម្រាប់យុវជន ដើម្បីពួកគេអាចត្រៀមខ្លួនមុនពេលប្រឡូកចូលក្នុងជីវិតការងាររបស់ពួកគេ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនឫទ្ធិពលបានធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុតាំងពីឆ្នាំ២០១២ និងមានបទពិសោធរៀបចំកម្មវិធីសិក្សាទាក់ទងនឹងការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុនៅតាមសហគមន៍ និងយុវជន និងបានធ្វើការងារជាមួយបណ្ដាអង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល សកលវិទ្យាល័យនានាជាច្រើន។ 

លោក ទិត្យ​ កំរង បានឱ្យដឹងដូច្នេះថា ៖

“ដើម្បីឱ្យការបណ្ដុះបណ្តាលដល់ប្រជាពលរដ្ឋនៅក្នុងសហគម៍កាន់តែទទួលបានប្រសិទ្ធិភាពខ្ពស់ យើងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានូវ ចម្រៀង រឿងខ្លី និងរឿងកំប្លែងជាច្រើន ហើយខ្ញុំបាទផ្ទាល់ក៏ជឿជាក់ថា ការបង្រៀនដោយផ្ទាល់ ឬដោយប្រយោលណាមួយនោះគឺនៅមានកម្រិតមួយដែលប្រជាពលរដ្ឋនៅតាមសហគមន៍អាចទទួលយកបាន តាមរយៈសិល្បៈដូចជាការសម្តែង ឬចម្រៀង គឺជាវិធីសាស្រ្តបង្រៀនមួយផ្សេងទៀតដែល បងប្អូននៅសហគមន៍អាចទទួលបានចំណេះដឹងពីសិល្បៈនោះដោយមិនដឹងខ្លួន និងមួយទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបណ្ដាញសង្គម និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះផងដែរ”

លោកស្រី នី ដាលីន ប្រធានផ្នែកដំណោះស្រាយអាជីវកម្ម នៃក្រុមហ៊ុន VISA ប្រចាំនៅកម្ពុជា បានថ្លែងថា ស្របតាម យុទ្ធសាស្ត្រថ្នាក់ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Visa បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជាលើគម្រោងជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្ស និស្សិត និងលើកកម្ពស់វប្បធម៌សន្សំក្នុងចំណោមប្រជាជនកម្ពុជា។

លោកស្រីបានថ្លែងបន្តថា ៖

“យើងមានអារម្មណ៍ថា វាជាទំនួលខុសត្រូវរបស់យើងខ្ញុំក្នុងការជួយកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។ យើងអាចធ្វើដូច្នោះទៅបាន តាមរយៈការនាំយកផលិតផល និងសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារជុំវិញពិភពលោក ដោយការចាប់ដៃគូ ដើម្បីដោះស្រាយនូវគម្លាត និងតម្រូវការសំខាន់ៗ ខាងផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ”

លោកស្រីបានបន្តថា ការអប់រំ គឺជាផ្នែកសំខាន់មួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ការគ្រប់គ្រងថវិកា គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យសម្រាប់មនុស្សម្នាក់ៗ – ពិសេសសម្រាប់និស្សិតដែលថវិកាមានកម្រិត ស្ត្រីជាមេផ្ទះ ម្ចាស់អាជីវកម្មជាដើម។ល។  ក្រុមហ៊ុន Visa កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវជំនាញគ្រប់គ្រងថវិកា ដែលធ្វើឲ្យជីវិត ក៏ដូចជាអាជីវកម្មរបស់ពួកគាត់អាច អាចរីកចម្រើនទៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន