គម្រោងសាកល្បងមួយនៅកូឡំប៊ីបង្ហាញថាព្រៃកោងកាងជាអាវុធសំងាត់អាចប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុ

បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជារឿងដ៏ស្មុគ្រស្មាញបំផុតមួយក្នុងចំណោមវិបត្តិផ្សេងៗដែលកំពុងកើតឡើងរបស់ពិភពលោក ហើយមានប្រទេសកាន់តែច្រើនឡើងកំពុងតែប្រញាប់ប្រញាល់បំផុតក្នុងការអនុវត្តការងារដើម្បីដោះស្រាយបញ្ហាមួយនេះរួមគ្នា។ យុទ្ធសាស្ត្រ និងវិធីសាស្ត្រជាច្រើនចាប់តាំងពីការផ្លាស់ប្តូររបៀបរស់នៅដែលពឹងផ្អែកលើវិស័យថាមពលកកើតឡើងវិញរហូតដល់ការជួយថែរក្សា និងសន្សំសំចៃធនធានចេញពីធម្មជាតិរហូតទៅដល់ការកែច្នៃឡើងវិញត្រូវបានអនុវត្ត។

តើអ្នកដឹងទេ សូម្បីតែព្រៃកោងកាង (Mangroves) ក៏អាចចូលរួមចំណែកក្នុងការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុដ៏មានប្រសិទ្ធភាពមួយផងដែរ ពោលគឺមានប្រសិទ្ធភាពខ្លាំងជាងព្រៃត្រូពិច ឬព្រៃឈើធម្មតាថែមទៀតផងជាពិសេសក្នុងមុខងារស្រូបចាប់យកកាបូន។

គម្រោងព្រៃកោងកាងមួយនៅប្រទេសកូឡំប៊ីបានបង្ហាញភស្តុតាងយ៉ាងច្បាស់អំពីអំណះអំណាងនេះ ហើយនឹងអាចកំណត់បានថាព្រៃកោងកាងគឺជាអាវុធដ៏មានប្រសិទ្ធភាពចុងក្រោយបំផុតដែលត្រូវបានណែនាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

អង្គការអភិរក្សអន្តរជាតិ Conservational International បានចាប់ដៃគូជាមួយនឹងអង្គការក្នុងស្រុកជាច្រើនបានបង្កើតទីតាំងអភិរក្សព្រៃកោងកាងមួយកន្លែងនៅក្នុងប្រទេសកូឡំប៊ីដើម្បីប្រតិបត្តិគម្រោងដែលមានឈ្មោះថា Vida Manglar project។

គម្រោងនេះត្រូវបានចាត់ទុកថាជាគម្រោងបែបលក់ឥណទានកាបូន Blue Carbon ដំបូងបំផុតរបស់ពិភពលោកដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីតាមរយៈការលក់កាបូនប្តូរជានឹងសាច់ប្រាក់ ហើយត្រឹមតែមួយឆ្នាំប៉ុណ្ណោះឥណទានរបស់គម្រោងត្រូវបានលក់ទាំងអស់។

ប្រាក់ចំណូលដែលគម្រោង Vida Manglar ប្រមូលបានប្រមាណជា៩២ភាគរយត្រូវបានបង្វែរយកទៅវិនិយោគលើគម្រោងអភិរក្សាប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្ររបស់កូឡូប៊ី ហើយបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ពលរដ្ឋដែលរស់នៅពឹងផ្អែកលើព្រៃកោងកាងនេះប្រមាណណ ១២,០០០នាក់។ ការអនុវត្តគម្រោង Vida Manglar មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចការពារដល់ជីវិតសត្វរស់នៅក្នុងទឹកជាច្រើនប្រភេទ ហើយអាចស្រូបទាញយកឧស្ម័នកាបូនដល់ទៅ១លានតោនទៀតផងដែរ ដែលទាំងនេះសុទ្ធតែជាប្រភពចំណូលដែលមានសក្តានុពល និងនិរន្តភាពបំផុតសម្រាប់គ្រប់គ្នា។

គួរឲ្យដឹងដែរថា ព្រៃកោងកាងអាចស្រូបយកកាបូនបានច្រើនបំផុតជាងប្រភេទព្រៃឈើផ្សេងៗដោយក្នុងនោះត្រឹមផ្ទៃក្រឡាមួយគីឡូម៉ែត្រការ៉េវាអាចទាញយកកាបូនប្រចាំឆ្នាំបានទៅដល់ទំហំដែលស្មើទៅនឹងការបញ្ចេញកាបូនដោយរថយន្ត៣៥ម៉ឺនគ្រឿង។ ប៉ុនន្តែទោះបីជាយ៉ាងណាក្តី ព្រៃកោងកាងវានឹងផ្តល់ផលអាក្រក់បំផុតប្រសិនបើវាត្រូវបានកាប់បំផ្លាញ ពីព្រោះវានឹងបំភាយកាបូនដែលស្តុកទុកអស់រយៈពេលរាប់សិបទសវត្សនោះត្រឡប់ចូលបរិយាកាសយើងវិញ។ចាប់តាំងតែពីឆ្នាំ១៩៩៦ព្រៃកោងកាងនៅទូទាំងពិភពលោកដល់ទៅ១០០០០គីឡូម៉ែត្រការ៉េត្រូវបានបំផ្លិចបំផ្លាញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)