ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ។
យោងតាមការបញ្ជាក់របស់ផ្សារមូលបត្រកម្ពុជា ទំហំជួញដូរនេះបានក្លាយជាកំណត់ត្រាថ្មី ខណៈទីផ្សារមូលធនកម្ពុជាបន្តមើលឃើញសកម្មភាពជួញដូរកើនឡើងក្នុងរយៈពេល ២ខែចុងក្រោយ។
ផ្សារមូលបត្រកម្ពុជាបានលើកឡើងថា សមិទ្ធផលក្នុងរយៈពេល ២ខែចុងក្រោយនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងទីផ្សារមូលធនកម្ពុជា។
ការកើនឡើងនៃសកម្មភាពជួញដូរនេះ ត្រូវបានផ្សារមូលបត្រកម្ពុជាចាត់ទុកថា ជាសញ្ញានៃការពង្រីកសក្ដានុពល និងការអភិវឌ្ឍបន្ថែមទៀតរបស់ទីផ្សារមូលធនកម្ពុជា។
ផ្សារមូលបត្រកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួម ដើម្បីជំរុញការអភិវឌ្ឍ និងពង្រីកសក្ដានុពលទីផ្សារមូលធនកម្ពុជាបន្ថែមទៀត៕





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content