ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ភ្នំពេញ ៖ ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង។ ជាក់ស្តែង លោក ពៅ ពូន ម្ចាស់អាជីវកម្មលក់បាយម្ហូបនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ហើយបានកំណត់វិន័យហិរញ្ញវត្ថុផ្ទាល់ខ្លួន ភ្ជាប់ជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់ ដោយមិនប្រើប្រាស់លុយពីកម្ចីផ្តេសផ្តាស និងបានជួយជីវភាពគ្រួសាររបស់លោកភាពប្រសើរឡើង។

លោក ពៅ ពូន បានរៀបរាប់ថា កាលពីមុន លោកមានរបរជាកសិករធ្វើការស្រែចម្ការ​ ហើយមានជីវភាពមានគ្រួសារមធ្យម។ នៅពេលលោកធ្វើស្រែចម្ការ មានពេលខ្លះ លោកទទួលបានផលទាប ហើយថែមទាំងទទួលបានតម្លៃទាបនៅពេលយកទៅកាន់ទីផ្សារទៀតផង។ ដោយឃើញស្ថានភាពដូច្នេះ លោកបានសម្រេចចិត្តបើកហាងបាយ គុយទាវមួយកន្លែងដោយប្រើប្រាស់ប្រាក់សន្សំរបស់លោកខ្លះ និងប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុខ្លះរួមផ្សំគ្នា ដើម្បីអាចបើកហាងនេះ។​ លើកទី១​ លោកដាក់ស្នើសុំកម្ចី ដើម្បីទិញដី និងសម្ភាៈសម្រាប់បើកដំណើរការហាងបាយ និងគុយទានេះ។

បន្ទាប់ប្រើប្រាស់កម្ចីហើយ លើកបានបើកដំណើរការហាង និងទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់ដោយមានការគាំទ្រច្រើនពីអតិថិជន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់តែម្ដង ហើយពីមួយថ្ងៃទីទៅមួយថ្ងៃ លុយរបស់លោកកាន់តែកើនឡើង និងបានពង្រីកអាជីវកម្មបន្ថែមដោយការសាងសង់ខ្យុះ។

ទាក់ទងនឹងប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនេះ លោកបានថ្លែងដូច្នេះថា ៖

«ខ្ញុំយកលុយហ្នឹង ខ្ញុំអត់យកទៅចាយវាយផ្តេសផ្តាសនោះទេ។​ គោលការណ៍របស់ខ្ញុំគឺយកមកពង្រីកមុខរបរ។ គាត់​ (គ្រឹះស្ថានហិរញ្ញវត្ថុ សំដៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ឱ្យលុយមកហើយ ហើយបើយើងយកមកប្រើប្រាស់មិនចំគោលដៅ និងចេះតែចាយផ្តេសផ្តាស ចឹងលុយហ្នឹងគឺអស់ហើយ»។

បន្ទាប់ពីគោរពតាមវិន័យហិរញ្ញវត្ថុ​ និងផែនការអាជីវកម្ម លោក ពៅ ពូន បានគូសបញ្ជាក់ថា ជីវភាពរបស់លោកមានភាពរីកចម្រើនពីមួយទ្វេទៅជាបី ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការសិក្សារបស់កូន និងអាចសន្សំបានទ្រព្យសម្បត្តិនៅក្នុងគ្រួសារច្រើនគួរសម។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ធ្លាប់បានលើកឡើងថា ការខ្ចីលុយ ឬជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺមិនមែនជារឿងអាក្រក់នោះទេ។ អ្វីដែលសំខាន់នោះគឺថា តើអ្នកខ្ចីលុយពីប្រព័ន្ធធនាគារទាំងនោះ បានប្រើប្រាស់ចំគោលដៅ ឬតាមតម្រូវជាក់ស្តែងក្នុងជីវភាពរស់នៅ ឬអត់? 

លោកជំទាវ មានប្រសាសន៍បន្តថា ៖

«ការណ៍ដែលខ្ចីលុយគេមិនមែនសុទ្ធតែអាក្រក់ទេ។ សំខាន់ពេលទៅខ្ចីលុយគេ ហើយត្រូវដឹងថា​ ​យកលុយទៅប្រើប្រាស់អ្វីពិតប្រាកដ។ បើខ្ចីលុយគេទៅរកស៊ីជួញដូរ ដើម្បីបានចំណូលបន្ថែម ហើយសងគេវិញ នោះជាការណ៍ល្អ តែបើខ្ចីលុយគេយកទៅប្រើខុសគោដៅ ដូចជា ដូរស៊េរីម៉ូតូ ដូរទូរសព្ទថ្មី ឬប្រើប្រាស់លើសម្ភារៈនិយម គឺខុស​ហើយ»។ ​

ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើត​ទម្លាប់​សន្សំប្រាក់  និងត្រូវសន្សំជាមួយគ្រឹះស្ថានផ្លូវការ ព្រោះបានទាំងសុវត្ថិភាព និងបានទាំង​ការ​ប្រាក់​ ដែលជាប្រភពចំណូលបន្ថែម៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *