ស្វែង​យល់​ពីតម្លៃដីធ្លីតាមបណ្ដោយផ្លូវ​សំខាន់ៗក្នុង​ខណ្ឌ​បឹង​កេង​កង​

ភ្នំពេញ ៖ បឹង​កេង​កង​ ដែលកាលពីប៉ុន្មានឆ្នាំមុនធ្លាប់ជា​តំបន់​ដីធ្លីមាន​តម្លៃ​ខ្ពស់ជាង​គេ​នៅរាជធានីភ្នំពេញ ប៉ុន្តែ​ក្នុង​​ឆ្នាំ២០២៤​ កន្លងទៅ​នេះ គិតត្រឹម​ឆមាស​ទី​២ ឃើញថា​តម្លៃដីធ្លីនៅក្នុង​ខណ្ឌមួយនេះ​បានធ្លាក់ចុះ​ និងទាប​ជាងតំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ ។ សូម​ស្វែង​យល់​ពី​តម្លៃដីធ្លីនៅតាមបណ្ដោយ​ផ្លូវ​សំខាន់ៗក្នុង​ខណ្ឌបឹង​កង​ ដោយយោង​លើ​ការ​វាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ​ធំមួយ​នៅកម្ពុជា ។

តាម​ការសិក្សា​ និ​ងរវាយតម្លៃរបស់ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានបង្ហាញថា​តំបន់​បឹង​កេង​កង​ មានការ​ធ្លាក់ចុះ​នូវ​តម្លៃដីធ្លី​បើធៀ​ប​នឹ​ង​ឆ្នាំ២០២៣ ។ ដីធ្លី​ដែល​មានទីតាំង​ស្ថិតនៅតាមបណ្ដោយ​សម្ដេចព្រះ​មុនី្នរ៉េត ក្នុង​សង្កាត់​ទំនប់ទឹក និង​សង្កាត់​ទួលស្វាយ​ព្រៃ​ទី១ មានតម្លៃចន្លោះពី​ ៣៥០០ដុល្លារ​ ដល់ ៤៥០០​ដុល្លា​រអាមេរិក​ ខណៈកាលពីឆ្នា២០២៣ ដីនៅតំបន់​នេះ ទីតាំង​ខ្លះ​មានតម្លៃរហូតដល់​ ៧ ៧០០​ដុល្លារ​អាមេរិកមួយ​ម៉ែត្រ​ការ៉េឯងណោះ ។ សម្រាប់ទីតាំង​ដី​នៅតាម​បណ្ដោយផ្លូវ​២៧១​ នៃសង្កាត់​ទំនប់​ទឹក​​ មានតម្លៃចន្លោះ​ពី​២៧០០​ដុល្លារ​ដល់​ ៣៧០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រ​ ។

យោងតាមរបាយការណ៍ដដែលបានបង្ហាញផងដែរទៅលើ​តំបន់​នៅតាមបណ្ដោយផ្លូវ​សំខាន់ៗ​ផ្សេងទៀត​ក្នុង​ខណ្ឌ​បឹង​កេង​កង ដូចជា​តាមបណ្ដោយផ្លូវព្រះសីហនុ​​ឃើញថា​មានតម្លៃ ចន្លោះពី​ ៥ ៥០០ដុល្លារ​ដល់​ ៧ ៥០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ ​ សម្រាប់​ទីតាំង​ដីដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ក្នុង​របាយការណ៍​បង្ហាញ​ថា​វា​មានតម្លៃចន្លោះពី​៤ ៥០០ដុល្លារអាមេរិកដល់ ៦៥០០ដុល្លារអាមេរិក ក្នុងមួយ​ម៉ែត្រ​ការ៉េ ។​ សម្រាប់​ទីតាំង​ដីនៅបណ្ដោយ​ផ្លូវម៉ៅសេទុង ក៏ឃើញថា​មានតម្លៃចន្លោះពី ៤២០០ដុល្លារ​អាមេរិកដ​ល់​ ៥ ៦០០ដល្លារអាមេរិកក្នុងមួយមែត្រ​ការ៉េ ខណៈតម្លៃដីដែលមានទីតាំង​នៅតាមបណ្ដោយផ្លុវ​ព្រះនរោត្តម​វិញ​ក៏ឃើញថា​មានតម្លៃ​ចន្លោះពី​៤ ៥០០ដុល្លារ​ដល់ ៦ ៥០០​ដុល្លារអាមេរិក ។ ផ្លូវ​ប៉ាស្ទ័រ និងផ្លូវ​ព្រះ​ត្រសក់​ផ្អែម ក៏ឃើញថាមានតម្លៃពី ៣ ៥០០ដុល្លារ​ដល់ ៤៥០០ដុល្លារអាមេរិក។ 

ក្នុង​ខណ្ឌ​បឹង​កេងកង​ទាំង​មូល តំបន់​ដីដែល​ស្ថិតនៅតាមបណ្ដោយផ្លូវ​ព្រះសីហនុ​មានតម្លៃខ្ពស់ជាង​គេ គឺចន្លោះពី ៥ ៥០០​ដុល្លារដល់​៧៥០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ជាពិសេស​ចាប់ពី​ផ្លូវព្រះមុន្នីរ៉េត ដល់​ផ្លូវព្រះមុនីវង្ស​ ។

default

សម្រាប់​ទីតាំងដីដែលស្ថិតនៅផ្លូវ​ក្នុង​ឬផ្លូវ​តូច​ៗផ្សេងទៀត​មានតម្លៃ​ នៅចន្លោះ២៥០០ដុល្លារ​ទៅ​៣៥០០​ដុល្លារអាមេរិក និង កន្លែង​ខ្លះទៀត​ស្ថិតនៅ​ក្នុងចន្លោះ ៣២០០ដុល្លារដល់ ៤២០០​ដុល្លារអាមេរិក ។

នៅក្នុង​របាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា​តំបន់​ ដែលមានតម្លៃដីខ្ពស់ជាងគេ​ គឺតំបន់ក្នុងខណ្ឌ​ដូន​ពេញ គឺ ទីតាំង​ដែលស្ថិតនៅក្នុង​សង្កាត់ចតុ​មុខ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ និង​សង្កាត់​បឹងរាំង ​ជាពិសេស​ទីតាំង​ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ព្រះនរោត្តម មហាវិថី​ព្រះ​មុនីវង្ស​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *