រដ្ឋាភិបាលអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាប្រចាំដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម

ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល និងអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផ្អែកលើយន្តការទីផ្សារជាប្រចាំ ដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម ហើយនឹងឈានទៅបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀតនៅទូទាំងប្រទេស។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” កាលពីសបា្តហ៍កន្លងទៅ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់ខ្សោយក្រោយពីសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC។

លោកជំទាវបណ្ឌិត ជា សិរី បន្តថា ជាការពិត ដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។

ទោះជាយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុ។ នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់គោលនយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយបណ្ដាលឱ្យពឹងផ្អែកតែទៅលើគោលនយោបាយសារពើពន្ធ។ បច្ចុប្បន្ន ស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហគោលនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានាលើពិភពលោក បានពឹងផ្អែកកាន់តែច្រើនលើគោលនយោបាយរូបិយវត្ថុ ដើម្បីស្ដារកំណើនសេដ្ឋកិច្ច។

ជាក់ស្ដែង នៅក្នុងពេលវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧-២០០៨ ធនាគារកណ្ដាលជាច្រើនបានកាត់បន្ថយអត្រាការប្រាក់គោលរហូតស្ទើរស្មើសូន្យ ដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់ ហើយក្នុងអំឡុងវិបត្តិកូវីដ-១៩ ធនាគារកណ្តាលថែមទាំងបញ្ចេញសាច់ប្រាក់ដើម្បីជួយសេដ្ឋកិច្ចទៀតផង ដែលការអនុវត្តនេះត្រូវបានគេហៅថា គោលនយោបាយរូបិយវត្ថុវិសាមញ្ញ (Unconventional Monetary Policies)។ ចំណែកឯ នៅក្រោយវិបត្តិកូវីដ-១៩ ធនាគារកណ្តាលភាគច្រើនបានបង្កើនអត្រាការប្រាក់គោលមកវិញ ដើម្បីប្រឆាំងនឹងការកើនឡើងនៃអតិផរណា។ លទ្ធភាពក្នុងការបង្កើន ឬបន្ថយអត្រាការប្រាក់គោល ឬចាក់បញ្ចូលសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ចបានប្រកបដោយប្រសិទ្ធភាពគឺអាស្រ័យលើការប្រើប្រាស់ពេញលេញ និងទូលំទូលាយនៃរូបិយវត្ថុជាតិ។

ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពនយោបាយបានផ្ដល់ភាពអំណោយផលដល់ការពង្រឹងការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ខណៈដែលសមាមាត្រនៃការប្រើប្រាស់ដុល្លារអាមេរិកនៅតែមានកម្រិតខ្ពស់។

បញ្ហានេះស្របទៅនឹងការរកឃើញនានារបស់អ្នកស្រាវជ្រាវដែលថាពេលដែលដុល្លារូបនីយកម្មកើនដល់ចំណុចខ្ពស់មួយហើយ នឹងមិនងាយថយចុះវិញបានទេ (Hysterisis of Dollarization) គឺតម្រូវឱ្យមានការអនុវត្តគោលនយោបាយលើកទឹកចិត្តផង និងគាំទ្រផងដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម។ នេះបើយោងតាមការពន្យល់របស់លោកជំទាវបណ្ឌិត ជា សិរី ។

លោកជំទាវបណ្ឌិត បានថ្លែងដូច្នេះថា ៖

“ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផ្អែកលើយន្តការទីផ្សារចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។ កត្តាទាំងនេះ បានបង្កើនបរិមាណប្រាក់រៀលក្នុងចរាចរណ៍ពី ០,៨៥ ទី្រលានរៀលកាលពី២០ឆ្នាំមុន ដល់ ១៤,៥ ទី្រលានរៀលនាពេលបច្ចុប្បន្ន ពោលគឺកើនឡើងប្រមាណ ១៦ ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។ កំណើននេះជាជំហាន និងជាក្តីសង្ឃឹមដ៏សំខាន់ ដើម្បីឈានទៅបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត”។

លោកជំទាវបណ្ឌិត បានបន្តថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលមិនមែនជាការងារ ឬការទទួលខុសត្រូវផ្ដាច់មុខរបស់ក្រសួង-ស្ថាប័ន ឬវិស័យណាមួយឡើយ តែគឺជាការងាររួមរបស់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាជនទូទៅទាំងអស់គ្នដែលទាមទារកិច្ចសហការ និងគាំទ្របន្ថែមទៀតឱ្យកាន់តែសកម្ម និងមានសង្គតិភាព។

ក្នុងន័យនេះ លោកជំទាវបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែកពីគ្រប់ភាគីទាំងអស់លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ជាក់ស្ដែង មានក្រុមហ៊ុន-សហគ្រាសកាន់តែច្រើនបានបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក-និយោជិតជាប្រាក់រៀល នៅតាមទីផ្សារទំនើបនានាក៏បានបិទស្លាកថ្លៃជារៀល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុភាគច្រើនក៏បានខិតខំបង្កើនឥណទាន និងប្រតិបត្តិការរបស់ខ្លួនជាប្រាក់រៀល។ ទាំងនេះគឺជាវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ការអនុវត្តវិធានការបន្តបន្ទាប់ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន