កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»​ ត្រូវបានប្រកាសបើកដោយមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអធិបតី ព្រមទាំងវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។

លោកជំទាវ ចម និម្មល​ បានមានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងទាំងបី ក្នុងស្មារតីជាតួអង្គតែមួយ គោលដៅរួម គឺដើម្បីតភ្ជាប់ខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ ការកែច្នៃ និងការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងបណ្តាញចែកចាយទាំងលក់រាយនិងបោះដុំ អន្តរជាតិ។

ពាក់ព័ន្ធទៅនឹងលក្ខណៈពិសេសនៃផលិតផលកម្ពុជាត្រូវបានលោកជំទាវបញ្ចាក់ថា គ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីតជុំវិញពិភពលោក។ ជាមួយគ្នានេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និង Tesco ជាដើម។ វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រាប់កសិផលមានសក្តានុពលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងម្រេច ដើម្បីបង្កើតតម្លៃបន្ថែម និងផ្ដល់ផលចំណេញសេដ្ឋកិច្ចជូនគ្រួសារកសិករជាអ្នកផលិត។

ជាការកត់សម្គាល់ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម បានបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) និងពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី​ក៏បានបញ្ជាក់ដែរថា ការសម្រេចបាននូវការនាំកសិផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតក្នុងពិភពលោក គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍យ៉ាងកក់ក្តៅដល់ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងធុរជនទាំងអស់ ក្នុងការបន្តគាំទ្រ និងវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលកសិកម្មឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសបើកវេទិកាថ្ងៃដំបូង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងផងដែរថា កម្ពុជាកំពុងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងការអនុលោមតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖ « គោលដៅរបស់យើងមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ។ យើងត្រូវប្រែក្លាយកិច្ចសហការទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងភាពជាដៃគូពាណិជ្ជកម្ម ដែលនាំទៅដល់កិច្ចព្រមព្រៀងទិញលក់ និងការពង្រីកការនាំចេញ»។

ឯកឧត្តម បានបន្តឱ្យដឹងទៀតថា ការប្រើប្រាស់សមត្ថភាពកែច្នៃដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្សារភ្ជាប់កាន់តែប្រសើររវាងការផ្គត់ផ្គង់វត្ថុធាតុដើម ហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ និងទីផ្សារ។ ដោយឡែក ចំពោះវិស័យម្រេច ការចុះបញ្ជីម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ជាឧទាហរណ៍​នៃការប្រើប្រាស់លក្ខណៈពិសេសផ្នែករសជាតិ គុណភាព និងអត្តសញ្ញាណប្រភពដើម សម្រាប់បង្កើនគុណតម្លៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីការខិតខំអភិវឌ្ឍស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តវិភាគសំណល់ថ្នាំកសិកម្ម សារធាតុពុល លោហៈធ្ងន់ និងមេរោគបង្កគ្រោះថ្នាក់ ដើម្បីគាំទ្រការធានាគុណភាព និងសុវត្ថិភាពផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ សេវាគាំទ្រធុរកិច្ច និងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីជួយសហគ្រាសលើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពកែច្នៃ និងបំពេញតាមតម្រូវការទីផ្សារ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមានសមត្ថភាពកែច្នៃសរុបប្រមាណ ៨៦.៨០០តោនក្នុងមួយឆ្នាំ ខណៈបរិមាណកែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែលមានស្រាប់។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ប្រមាណជាង ១លានតោន ដោយរកចំណូលបានជាង ១ ៧០០លានដុល្លារអាម៉េរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ដោយឡែក សម្រាប់វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»​ ធ្វើឡើងរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា) នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្នុងគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក ​​ក្នុងនាម​ជា​សហ​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 10/11/2026

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​ ​២០ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ដោយ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បាន​រំលេច​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​តាំងពី​ឆ្នាំ ​១៩៧០ ​ក្រោម​ការ​ចូលរួម​របស់​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះបាទ​ ន​រោត្តម សីហនុ​

លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/11/2026

ការ​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ​និង​អាច​ជះឥទ្ធិពល​ដល់​ទិសដៅ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ឥណ្ឌា

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/11/2026

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with

អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ជំនួញ, ព្រឹត្តិការណ៍

• 10/11/2026

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា