បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍អំពី IMF និង World Bank ដែលបានប្រកាសថា ពិភពលោកនឹងប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ ដោយសារតែជួបបញ្ហាក្នុងដំណើរការនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅប្រទេសលោកខាងលិច ដើម្បីទប់ទល់នឹងអតិផរណា។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា៖ នៅឆ្នាំក្រោយនេះ ពិភពលោកនឹងជួបហានិភ៍យ និង ប្រឈមនឹងគ្រោះថ្នាក់នៃវិបត្តិសេដ្ឋកិច្ច ដោយកត់សម្គាល់ឃើញថាមាន សន្ទុះយឺតនៃកំណើនសេដ្ឋកិច្ច និង ការធ្លាក់ចុះនៃរូបិយប័ណ្ណវត្ថុនៅប្រទេសកំពុងអភិវឌ្ឍនជាច្រើន ដែលជាសញ្ញានៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ នៅពេលនេះ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍កំពុងប្រឈមមុខនឹងវិបត្តិ ស្របពេលដែលមានបញ្ហាជាច្រើន។

ចំណែកឯនាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ក៏បានយល់ស្របដែរថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង ដោយយោងទៅតាមការប៉ាន់ប្រមាណរបស់ IMF បានបង្ហាញថា ការខាតបង់ជាសាកលពីការធ្លាក់ចុះសេដ្ឋកិច្ច នឹងអាចឈានដល់ ៤ ទ្រីលានដុល្លារនៅឆ្នាំ ២០២៦។
នៅឆ្នាំនេះ ធនាគារកណ្តាលជាច្រើនបានដំឡើងអត្រាការប្រាក់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលមកពីបញ្ហាការឡើងថ្លៃនៃតម្លៃប្រេង បញ្ហានៃគោលនយោបាយសារពើពន្ធ និង ការចុះខ្សោយនៃរូបិយវត្ថុ។ ទោះជាយ៉ាងណាក្តីធនាគារកណ្តាលនៅអឺរ៉ុប ក៏ដូចជាធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត ដែលជាហេតុដែលអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content